អភិបាល​រាជធានី​ចូល​បុណ្យ​គ្រួសារ​សព​ខ្មែរ​អី​ស្លាម​ស្លាប់​ដោយ​អគ្គិភ័យ​នៅ​សង្កាត់​ច្រាំង​ចំរេះ​២

218
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៧​កញ្ញា​ឆ្នាំ​២០១៩​នេះ​បាន​អញ្ជើញ​ទៅពិនិត្យ​មើល​ទីតាំង​ដែល​ទទួលរង​គ្រោះ​ដោយ​គ្រោះ​អគ្គិភ័យ​។​ដែល​កើតឡើង​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃទី​១៧​កញ្ញា​។​ក្នុងឱកាស​នោះ​លោក​អភិបាល​បាន​ចូល​បុណ្យសព​ចំនួន​៥​លាន​រៀល​ដើម្បី​ជាការ​ចូលរួម​រំលែក​ទុក្ខ​។​

​ពាក់ព័ន្ធ​នឹង​គ្រោះ​អគ្គិភ័យ​នេះ​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ឱ្យដឹងថា​គ្រោះ​អគ្គិភ័យ​នេះ​ផ្តើម​ចេញពីផ្ទះ​ដែលមាន​ម្ចាស់​ឈ្មោះ​ហ៊ីម​ហាយ​គីម​មាស​ភេទ​ស្រី​អាយុ​២៤​ឆ្នាំ​មុខរបរ​កម្ម​ការ​នី​រោងចក្រ​។​គ្រោះ​អគ្គិភ័យ​នេះ​បាន​បណ្តាលឱ្យ​យុវជន​ម្នាក់​ឈ្មោះ​ហ៊ីម​ប៉ា​សារី​ដែលជា​ជនពិការ​បាន​ស្លាប់​ក្នុង​ភ្លើង​។​ក្មេងប្រុស​ម្នាក់ទៀត​រង​របួស​។​ផ្ទះមួយ​ខ្នង​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ស័​ង្គ​សី​ទំ​ហ៊ំ​៤​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ​បាន​ឆេះ​អស់ទាំង​ស្រុង និង​ឆេះ​អស់​៥០​ភាគរយ​ចំនួន​២​ខ្នង​ផ្សេងទៀត​។

អ្នកដឹង​ហេតុ​ការ​ណ៏​បញ្ជាក់ថា​គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​ដោយមាន​មនុស្ស​លេង​ភ្លើង​បណ្តាលឱ្យ​ឆេះ​ផ្ទះ​តែម្តង​។​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​រួមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៦​គ្រឿង​។​ក្នុងនោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ក្រុមហ៊ុន​OCIC​ចំនួន​៦​គ្រឿង​,​រថយន្ត​របស់​បុរី​វិមាន​ភ្នំពេញ​ចំនួន​២​គ្រឿង​,។

រថយន្ត​របស់​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​កម្ពុជា​តេ​លា​ចំនួន​១​គ្រឿង​,​និង​រថយន្ត​របស់​សាលាខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​១​គ្រឿង​បានចេញ​អន្តរាគមន៍​ភ្លាមៗ​ដើម្បី​ជួយសង្គ្រោះ​ទើប​អាច​គ្រប់គ្រង​ស្ថាន​ការ​នៃ​គ្រោះ​អគ្គិភ័យ​នេះ​បាន​ទាំងស្រុង​នៅវេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ដដែល​៕S/​