អភិបាល​រាជធានី​ជំរុញ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ និង​អាជ្ញាធរ​យកចិត្តទុកដាក់​ការពារ​ សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​

295
ចែករម្លែក

ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ ​៖ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​និង​អាជ្ញាធរ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ ព្រោះថា តាម​អនុសាសន៍​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​កងកម្លាំងប្រដាប់អាវុធ​និង​អាជ្ញាធរ​ទាំងអស់ មាន​តួនាទី​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​។​

លោក​ឃួ​ង ស្រេង បាន​ជំរុញ​បែបនេះ​កាលពី​រសៀល​ថ្ងៃ​ពុធ​២​រោច ខែជេស្ឋ ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​និង​ថ្ងៃទី​១៩ មិថុនា ឆ្នាំ​២០១៩​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បោះឆ្នោត ក្រុមប្រឹក្សា​អាណ​ត្ដិ​ទី​៣​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោក​អភិបាល​រាជធានី​បាន​មានប្រសាសន៍ថា ៖​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បោះឆ្នោត ក្រុមប្រឹក្សា​អាណ​ត្ដិ​ទី​៣ ធ្វើឡើង​ដើម្បី​ស្វែងរក​ចំណុច​ខ្វះខាត​និង​ចំណុច​ប្រឈម​មួយចំនួន ដើម្បី​យកទៅអនុវត្ត​ឲ្យ​ទទួលបាន​នូវ​ភាពជោគជ័យ​នៃ​ការបោះឆ្នោត​លើកៗ​ក្រោយ​ទៀត​។​ លោក ​ឃួ​ង ស្រេង​ បន្តថា​ កងកម្លាំងប្រដាប់អាវុធ​និង​អាជ្ញាធរ ជា​អ្នកការពារ​នូវ​សុខសន្តិភាព​សន្តិភាព​ជូន​ប្រជាពលរដ្ឋ បើ​ប្រជាពលរដ្ឋ​ទទួលបាន​សេចក្តីសុខ នោះ​ពួកគាត់​មានឱកាស ក្នុងការ​រកស៊ី​ទទួល​ទាន​មាន បាន​និង​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បង់ពន្ធ​ចូល​រដ្ឋ ដែល​ធ្វើឱ្យ​រដ្ឋ​មានឱកាស​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅមុខ​។​

លោក​បាន​បន្តទៀតថា​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​បានធ្វើឱ្យ​ការបោះឆ្នោត​កន្លងមកនេះ ប្រកប ដោយ​ប្រជាធិបតេយ្យ ដោយមាន​ការចូលរួម​ពី​គណៈបក្សនយោបាយ​ជាច្រើន​ចូលរួម​បោះឆ្នោត​ផងដែរ​។​ លោក​ ឃួ​ង ស្រេង ក៏បាន​ថ្លែងអំណរគុណ​ដល់​អង្គ​បោះឆ្នោត​ទាំង​៨៩៩​នាក់​នៅ​រាជធានី អង្គការ​ស៊ីវិល​អ្នក​សារ​ព័​ត៍​មាន​ជាតិ និង​អន្តរជាតិ​និង​កងកម្លាំងប្រដាប់អាវុធ គ្រប់​ស្ថាប័ន​ដែល​បាន​ចូលរួម ការពារ​បានល្អ​ដោយ​មិនមាន​ហឹ​ង្សា​ផ្នែក​នយោបាយ​ចំពោះ​គណបក្សនយោបាយ​នៅក្នុង​អំឡុង​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​ប្រកបដោយ​ល​ទ្ឋិ​ប្រជាធិបតេយ្យ ត្រឹមត្រូវ យុ​ត្ដិ​ធ​ម៏ ពហុបក្ស និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ ។​

លោក លុន ឆេង​កៃ ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​ជា​លទ្ធផល​ការងារ បោះឆ្នោតក្រុមប្រឹក្សា​អាណ​ត្ដិ​ទី​៣​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ​ទទួលបាន​កា​រស​សើរ និង​ទទួលស្គាល់​ពី​បណ្ដា​សហគម​ន៏​អន្ដរជាតិ​ផងដែរ​។

លោក​បន្តថា​ ការងារ​ដែល​គ​ណះ​ក​ម្មា​ធិ​ការរៀបចំ​ការបោះ ឆ្នោត​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ យើង​បាន​អនុវត្ដ ដោយ​អនុលោម​ទៅ តាមច្បាប់​បទបញ្ជា និង​នីតិវិធី​របស់​គ​.​ជ​.​ប​ក្នុង​នោះបាន​ជំរុញ​ឲ្យ​គណបក្សនយោបាយ​ទាំងអស់​ក្នុងការ​ចូលរួម​សង្កេតមើល​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​និង​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត និង​ទទួល​សិទ្ធិ​ប្ដឹង​ជំទាស់​ករណី​ផ្ទុយ​នឹង​បទបញ្ជា​នីតិវិធី​របស់​គ​.​ជ​.​ប ទាំង​ការងារ ចុះឈ្មោះ ទាំង​ការងារ​ឃោសនា ការងារ​បោះឆ្នោត នឹង​ប្រកាស​លទ្ធផល។

លោក​បាន​បន្ដថា​ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​រាជធានី​បានរៀបចំ អង្គសន្និបាត​នៅថ្ងៃនេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​ស្វែងរក​នូវ​ចំនុច​ខ្វះខាត​ចំណុច​អវិជ្ជមាន និង​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​ទៅនឹង​ការបោះឆ្នោត ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​រៀបចំ​បូកសរុប​ជាគោលការណ៍​ជូនទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ពិនិត្យ​ពិចារណា​ធ្វើជា​មូលដ្ឋាន​ក្នុង​ការកែ តម្រូវ​ឬ​ធ្វើ​វិសោធនកម្ម​ការបោះឆ្នោត​និង​ការចុះឈ្មោះ​បោះឆ្នោត​នៅពេល​ក្រោយៗ​ទៀត​។​

លោក​បន្ដទៀតថា​ ការងារ​ពង្រឹង​សន្តិសុខ​ក្នុងអំឡុង​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ នេះ​គឺមាន​ភាពរលូន​ដោយ​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​យកចិត្តទុកដាក់​ការពារ​បានល្អ​ក្នុង​ថ្ងៃ​ចាប់​ឃោសនា​រហូតដល់​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​បញ្ចប់៕B/