អភិបាល​រាជធានី​ណែនាំ​ម្ចាស់​ផ្ទះជួល​ត្រូវធ្វើ​ខ្លួន​ឲ្យ​ដូចជា​បងប្រុស​បង្កើតរ​ប​ស់កម្មករ​

964
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក ឃួ​ង ស្រេង បាន​ណែនាំ​ម្ចាស់​ផ្ទះជួល​មកពី​តាម​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ​នោះ ត្រូវធ្វើ​ខ្លួន​ឲ្យ​ដូច​បង​បង្កើត​របស់​កម្មករ កម្ម​ការ​នី​ដែល​ជួល​ផ្ទះ​របស់ខ្លួន​។​ម្ចាស់​ផ្ទះជួល​មិនមែន​បានត្រឹមតែ​ជួល​ផ្ទះ​យកលុយ​ដាក់​ហោ​ប៉ាវ​ចប់​នោះទេ គឺ​ត្រូវ​ផ្សាភ្ជាប់រ​សុខទុក្ខ​ជាមួយ​បងប្អូន​កម្មករ កម្ម​ការ​នី​នឹងត្រូវ​ដឹង​ពី​សំណូមពរ​ជាក់ស្តែង​របស់​បងប្អូន ។​
​ ​ការលើកឡើង​របស់លោក ឃួ​ង ស្រេង សមាជិក​គណកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈ​ចលនា​សហជីព​រាជធានី​ភ្នំពេញ និង​ជា​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ឧិ​កាស​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​សហជីព និង​ប្រធាន​សាខា​គណបក្ស​សហជីព​មូលដ្ឋាន សហគ្រាស រោងចក្រ គ្រឹះស្ថាន​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧​ខែមិថុនា​នេះ​។​
​លោក​អភិបាល​បាន​បាន​រំលឹកថា​៖​ជា​បន្តបន្ទាប់​មកនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បានផ្តល់​កញ្ចប់​អត្ថ​ប្រ​យោ​ជ​ន៏​យ៉ាងច្រើន​ដល់​៩​ចំណុច​ដល់​បងប្អូន​ក​ម្មករ កម្ម​ការ​នី​រោងចក្រ សហគ្រាស​នានា​នៅ​ទូទាំងប្រទេស រួមទាំង​ការតំឡើង​ប្រាក់បៀវត្ស​ដល់​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រូបង្រៀន​បាន​សមរម្យ​ក្នុង​ការលើក​កំពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​។​
​ក្នុង​៖​លោក ឃួ​ង ស្រេង ថ្លែងថា​៖​ពេលនេះ​បងប្អូន​កម្មករ កម្ម​ការ​នី​យើង​មាន​ការងារ​ធ្វើតាម​រោងចក្រ​,​មាន​ប្រាក់ចំណូល​សមរម្យ​គឺ​បានមកពី​ការគិតគូ​ប្រកបដោយ​ការទទួលខុសត្រូវ​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មិនមែន​បានមក​ដោយ​បាតដៃ​ក្រុមប្រឆាំង ឬ​ពួក​អមិត្ត​ណាមួយ​នុះ​ទេ​។ លោក​កត់សំគាល់ថា​៖​បច្ចុប្បន្ននេះ ទំនាក់ទំនង​រវាង​ក​ម្មករ និង​អាជ្ញាធរ​ក៏​ដូច​ផ្នែក​ពាក់​ព​ន្ធ័​គឺ​កាន់​តែមាន​ភាព​ជិតស្និត​ជាពិសេស​ទទួលបាន​ភាព​កក់ក្តៅ​៕