អភិបាល​រាជធានី​ថា​ ​ចៅសង្កាត់​​មិនមែន​ព្រះ​នរាយ​ណ៏​ដៃ​១០០​នោះ​ទេ​ ត្រូវតែ​ចេះ​បែងចែក​ការងារ​គ្នា​​ធ្វើ​

185
ចែករម្លែក

ដោយ​:​រ៉ា​ម៉ន​/ភ្នំពេញ​ ៖ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ក្នុង​ឱ​កាស​​​​​​បើក​មហាសន្និបាត​អាណត្តិ​ទី​៣​របស់​សមាគម​ក្រុមប្រឹក្សា​ខណ្ឌ សង្កាត់​នៅ​រាជធានី​ភ្នំ​ពេ​កាលពី​ព្រឹក​ថ្ងៃទី​២២​វិច្ឆិកា​ថា​៖​អាជ្ញាធរ​ថ្នាក់​សង្កាត់ ខណ្ឌ​គឺ​សុទ្ធតែជា​ប្រតិបត្តិ​ករ និង​ជា​អ្នករស់នៅ​ជិតដិត​នៅ​មូលដ្ឋាន​ជាមួយ​ប្រជាពលរដ្ឋ និង​ជា​អ្នកផ្តល់​សេវា​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។​អាជ្ញាធរ​សង្កាត់​ត្រូវ បង្កើន​ចំណេះដឹង​លើ​សមត្ថភាព​ដឹកនាំ និង​ចេះ​សិ​ល្បះ​នៃ​ការដឹកនាំ​ធ្វើ​ឲ្យ​សម្រេច បាន​ជោគជ័យ​ទាំង​ការអភិវឌ្ឍ​ន៏​មូលដ្ឋាន និង​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។​

លោក​អភិបាល​រាជធានី​បញ្ជាក់ថា​៖​ចៅសង្កាត់​មិនមែនជា​ព្រះ​នរាយ​ណ៏​ដៃ​១០០​នោះទេ​តែ​ត្រូវ​ចេះ​វិធីសាស្ត្រ​ក្នុងការ​បែងចែក​ការងារ​ទៅឱ្យ​សហការី​ធ្វើ និង​ទទួលខុសត្រូវ​ព្រោះ​ការងារ​នៅ​មូលដ្ឋាន​មាន​ច្រើន​មិនមែន​ពូកែ​តែម្នាក់ឯង​ធ្វើបាន​ជោគជ័យ​នោះទេ​។ តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​គឺ​ខ្ពស់​ណាស់​ទៅតាម​ការរីកចំរើន​ផ្នែក​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ខុសពី​នៅតាម​ខេត្ត​។​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ក៏​រងចាំ​ផ្តល់​ពិន្ទុ​វាយតំ​លៃ​ទៅលើ​ការដឹកនាំ​អនុវត្ត​ការងារ​របស់​យើង​ដែរ​។​

នា​ឱ​កាស​នោះ លោក ឃួ​ង ស្រេង ក៏បាន​ក្រើនរំលឹក​ជាថ្មីទៀត​ពាក់​ព​ន្ធ័​នឹង​ការរៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​តាម​ដងផ្លូវ​សំខាន់ៗ​ទាំង ១១​ខ្សែ​ក្នុង​ក្រុង​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់ ខណ្ឌ​បន្ត​យកចិត្តទុកដាក់​រៀបចំ​ដោយ​កំណត់ថា​៖​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​មិនមែនជា​ឧិ​នភា​ព​តែ​ជា​ឧត្តមភាព​សំរាប់​ទទួលបាន​ប្រជា​ប្រិ​យ៏​ភាព​សំរាប់​ការបោះឆ្នោត​ក្នុង​គោលដៅ​រំដោះ​ចិញ្ចើមផ្លូវ​ពី​ការរំលោភបំពាន និង​ធ្វើ​ឲ្យ​ទីក្រុង​មាន​សណ្តាប់​ធ្នាប់​ល្អ​។​

មហាសន្និបាត​នេះ​មាន​គោលបំណង​លើក​កំពស់​ឋានៈ និង​ការអភិវឌ្ឍ​ន៏​សមត្ថភាព​ដល់ ក្រុមប្រឹក្សា​ខណ្ឌ សង្កាត់​រាជធានី​ភ្នំពេញ ការពារ​ផល​ប្រ​យោ​ជ​ន៏​និង​គុណ​ប្រ​យោ​ជ​ន៏​ស្របច្បាប់​របស់​សមាជិក​សមាគម​,​កសាង​ភាពជា​ដៃគូ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់​ព​ន្ធ័ ដើម្បី​អភិវឌ្ឍ​ន៏​មូលដ្ឋាន ពង្រឹង​និតិរដ្ឋ និង​ជំរុញ​លិទ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជា​ឧិ​កាស​វាយ​តំលៃ​លទ្ធផល​ការងារ​រយះពេល​៥​ឆ្នាំកន្លងមក​របស់​ស​មា​គម​ក្រុមប្រឹក្សា​ខណ្ឌ សង្កាត់​រាជធានី​ភ្នំពេញ​រួមទាំង​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​,​អនុប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​របស់​សមាគម​រួមទាំង​ការ កែសំរួល​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​ស​មា​គម​ផងដែរ​៕​B/