អភិបាល​រាជធានី​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ប៊ូ​យ៉ុង​បុក​ស៊ី​ផាយ​បន្ទាន់​ដើម្បី​ទប់ស្កាត់​ការបាក់​ដី​ប៉ះពាល់​មហាវិថី​សហព័ន្ធ​រុស្សី​

954
ចែករម្លែក

(​ភ្នំពេញ​)៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​ ​កាលពី​រសៀល​ថ្ងៃទី​១៧​សីហា​ម្សិលមិញ​ ​បាន​បញ្ជា​ទៅ​ក្រុមហ៊ុន​ប៊ូ​យ៉ុង​ឱ្យ​ចាត់វិធានការ​ជាបន្ទាន់​ដោយ​ត្រូវ​បុក​ស៊ី​ផាយ​ឬ​របាំង​ដែក​ដើម្បី​ធ្វើយ៉ាងណា​កុំអោយ​បាក់​ដី​នៅ​ការដ្ឋាន​សំណង់​ចំណត​ក្រោម​ដី​ដែល​កំពុង​ជីក​គ្មាន​ប​ច្ចេស​នេះ​បន្តទៀត​។​បើ​មិន​ដូច្នេះ​ទេវា​នឹង​ឈានដល់​បាក់​ដី​ផ្តាច់​មហាវិថី​សហព័ន្ធ​រុស្សី​ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​រាជធានី​ភ្នំពេញ​ព្រោះ​ជា​ផ្លូវ​អន្តរជាតិ​យ៉ាងសំខាន់​ត​ភ្ជាប់​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មក​កណ្ដាល​រាជធានី​ភ្នំពេញ​។​
​ ​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ពិនិត្យ​ផ្ទាល់​និង​ដាក់​បញ្ជា​ជាបន្ទាន់​នេះ​ឡើង​ខណៈដែល​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​ទីតាំង​បាក់​ដី​និង​បញ្ជា​ផ្ទាល់​នៅ​ផ្លូវ​សហព័ន្ធ​រុស្សី របស់​ការដ្ឋាន​ក្រុមហ៊ុន​ប៊ូ​យ៉ុង​ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ។​
​ ​
​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​ប៊ូ​យ៉ុង​ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​សំណង់​របស់​ប្រទេស​កូរ៉េ មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ​បានចាប់ផ្តើម​បើក​ការដ្ឋាន​ជីកដី​ធ្វើ​ចំណត​ជាច្រើន​ឆ្នាំ​ហើយ ហើយ​កាលពី​ល្ថា​ច​ថ្ងៃអាទិត្យ​ទី​១៣ ខែសីហា ឆ្នាំ​២០១៧​កន្លងមកនេះ​ខណៈ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​ស្រាប់តែ​ការដ្ឋាន​មួយ​នេះ​បាក់​ដី​និង​របង​ការដ្ឋាន​ជាច្រើន​ម៉ែត្រ​ចូលទៅក្នុង​​ការដ្ឋាន​តែម្តង​ដែល​នឹងមាន​ការបាក់​រហូតដល់​ផ្លូវ​សហព័ន្ធ​រុស្សី​បន្ថែមទៀត​បើ​មិនមាន​វិធានការ​ទាន់ពេលវេលា​៕​ដោយ​៖​រ៉ា​ម៉ន​/sn

#