អភិបាល​រាជធានី​ព្រមាន​ធ្ងន់ៗ​ទៅលើ​មន្ត្រី​ដែល​ចាប់ដី​រដ្ឋ​នៅ​តំបន់​មិន​រៀបរយ​ធ្វើ​កម្ម​សិទ្ធ​

469

(​ភ្នំពេញ​):​លោក​ឃួ​ង ស្រេង បាន​ព្រមាន​ធ្ងន់ៗ​ទៅលើ​មន្ត្រី​ណា​ដែល​ចាប់ដី​រដ្ឋ​នៅ​តំបន់​មិន​រៀបរយ​មក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​រួច​សាង​​សង់​ជា​ផ្ទះជួល​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​វិញ​។​លោ​កថា​ត្រូវ​ដកខ្លួន​ថយ​ហើយ​ប្រគល់​ដី​នោះមក​ឱ្យ​រដ្ឋ​វិញ​ជាបន្ទាន់​ជៀសវាង​ត្រូវ​ប្តឹង​ឡើង​តុលាការ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​បែបនេះ​ក្នុង​សិក្ខាសាលា​ឆ្លុះបញ្ចាំង​ស្តីពី​ការត្រួតពិនិត្យ​តាមដាន​នឹង​ការគាំទ្រ​ដល់​ការអភិវឌ្ឍន៍​​សកម្មភាព​ពាក់​ព​ន្ធ័​នឹង​ការលើកកម្ពស់​ភាព​ធន់​របស់​សហគមន៍​ក្រីក្រ​នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​
​ ​
​លោក​អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​នៅពេលនេះ​វា​ដល់ពេល​ព្យាបាល​ហួសពេល​ដុះក្អែល​ចំពោះ​មន្ត្រី​អសកម្ម​។​ពេលនេះ​ដល់​ម៉ោង​ត្រូវ​​ព្យាបាល​មន្ត្រី​ដែល​អសកម្ម​ហើយ​ហើយ​បើ​អស់លោក​ណា​មិន​ព្រម​កែ​ចំណុច​អសកម្ម​ចេញ​ទេ​មាន​អ្នកផ្សេង​គេច​ង់​ធ្វើ​ច្រើន​ទៀត​។​ចំពោះ​​មន្ត្រី​អាជ្ញាធរ ខណ្ឌ សង្កាត់ ត្រូ​ប​បំរើ​ប្រជាពលរដ្ឋ​ដោយស្មោះ​ត្រង់​និង គ្រប់​ជ្រុងជ្រោយ បើ​អស់លោក​ស្រែកថា​ធ្វើ​ការងារ​អាជ្ញាធរ ហត់នឿយ និង​លំបាក គួរ​ដាក់​ពាក្យសុំ​ឈប់​ទៅ នឹងមាន​អ្នក​មក​ធ្វើ​ជំនួស​៕​ដោយ​:​រ៉ា​ម៉ន​/sn