អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​បើក​មហាសង្ក្រាន្ត នៅ​រមណីយដ្ឋាន​វត្តភ្នំ​

1448
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែមេសា ឆ្នាំ​២០១៨​នេះ ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ​អញ្ជើញ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​និង​បើក​មហាសង្ក្រាន្ត​នៅ​រមណីយដ្ឋាន​វត្តភ្នំ​ក្នុងឱកាស​នោះ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង និង​លោកស្រី លោក ម៉ប់ សារិន និង​លោកស្រី ព្រមទាំង​មន្ត្រីរាជការ អាជ្ញាធរ​ដែនដី ទាំង​១២​ខណ្ឌ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ បាន​ប្រារព្ធ​ពិធី​ទទួល​អំណរ​ឆ្នាំ​ថ្មី តាមបែប​សាសនា យ៉ាង​មហោឡារិក នៅ​រមនីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ​វត្តភ្នំ ។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​ចូលរួម​ប្រារព្ធ​ពិធី ចូលឆ្នាំ និង​មហាសង្ក្រាន្ត ទទួល​ទេវតា​ឆ្នាំ​ថ្មី នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ បាន​លើកឡើងថា ក្រោម​ម្លប់​សន្តិភាព ទើប​មាន​កម្មវិធី សប្បាយរីករាយ​កើតឡើង ទូទាំងប្រទេស ។ នៅក្នុង​ពិធី​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា “​ក្រោម​ម្លប់​សន្តិភាព ទើប​មាន​កម្មវិធី សប្បាយរីករាយ​កើតឡើង ទូទាំងប្រទេស​” ។ ក្រៅពីនេះ​លោក ឃួ​ង ស្រេង បន្ថែមថា “​សូម​ប្រជាពលរដ្ឋ ធ្វើដំណើរ​កម្សាន្ត ឲ្យ​សប្បាយរីករាយ ព្រោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ខិតខំ​ការពារ សុខសន្តិភាព ការពារ​សុវត្ថិភាព សណ្តាប់ធ្នាប់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​” ។​
​ទទឹម​នឹង​ការ ខិតខំ​ការពារ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ដាសតឿន​គ្រើនរំលឹក ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​អគ្គិភ័យ ដោយ​ត្រួតពិនិត្យ​ឲ្យ​ចាស់​លាស់ ជាមួយ​ភ្លើងអគ្គិសនី ជាពិសេស​ភ្លើងទាន​ធូ​ក និង​បិទ​ទឹក មុននឹង​ចាក់​ចេញពី​ផ្ទះសំបែង ដើម្បី​ទៅលេង​ស្រុកកំណើត និង​បើកបរ​ប្រកបដោយ​ការ រ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ​ខ្មែរ​យើង​ផងដែរ ។​
​គួររំលឹកថា​៖ ក្នុង​ពិធី​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ ដែល​ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​រាជធានី និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់ បាន​ប្រារព្ធ​ពិធី​សាសនា​តាម​ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ ថ្វាយ​ដល់​ទស្ស​បូណ៌មី វត្ថុ​ស័ក្តិសិទ្ធិ និង​ថ្វាយ​ទេវតា ។
​ ​គួរ​បញ្ជាក់ថា​៖ មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​ចនេះ ឈានចូល​មកដល់​នៅ​ថ្ងៃទី​១៤ ខែមេសា វេលា​ម៉ោង​៩ និង​១២​នាទី​ព្រឹក​ទេវតា ព្រះនាម​ម​ហោ​ធ​រៈ​ទេវី​ជា​បុត្រី​ទី​៧ នៃ​កបិល មហាព្រហ្ម តាម​ទំនៀមទម្លាប់​ពិធី​ចូលឆ្នាំ ប្រព្រឹត្តទៅ​ចំនួន​៣​ថ្ងៃ គឺ​ថ្ងៃទី​១ ជា​វរៈ​សង្ក្រាន្ត ថ្ងៃទី​២​ជា​ថ្ងៃ​វារៈ​វ័ន​បទ និង​ថ្ងៃទី​៣​ជា​ថ្ងៃ​វារៈ​ឡើងស័ក​តែម្តង​។​

​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ឆ្នាំ​ថ្មី​នេះដែរ ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ ក៏បាន​ចូលរួម​លែង​ល្បែង​ប្រជាប្រិយ ទាញព្រ័ត្រ រាំវង់​កម្សាន្ត​សប្បាយ​ជាមួយ​ប្រជាពលរដ្ឋ និង​លោក​អភិបាលខណ្ឌ​ទាំង​១២​ក៏បាន​ចូលរួម​លេងល្បែង​លោត​បាវ និង​លេងល្បែង​ប្រជាប្រិយ​ជាច្រើន​មុខ​ទៀត​ផងដែរ​៕​