អភិបាល​រាជធានី​ភ្នំពេញ​សុំឱ្យ​សមាជិក​CEO master Club​គិតគូ ,​ទៅលើ​ការបណ្តុះបណ្តាល​យុវជន​ឲ្យ​ចេះ​រកស៊ី​

532
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៧​តុលា​នេះ​ប្រតិភូ​ក្រុម​អ្នកជំនួញ​មួយក្រុម​ដែលមាន​សមាជិក​ជា​អ្នកធ្វើ​ជំនួញ​,​សហគ្រិន និង​ធូ​រះ​កិច្ច​ជាច្រើន​នាក់​មកពី​CEO MASTER CLUB​ដឹកនាំ​ដោយ​លោក​អោម សេង​បូរ៉ា បាន​ចូលជួប​សំ ដែង​ការគួ​សមជា​មួយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​គោលបំណង​បង្ហាញ​ពី​សកម្មភាព​របស់ CEO MASTER CLUB និង​ផលប៉ះពាល់​ជា​វិជ្ជមាន​របស់​សហគ្រិន​កម្ពុជា​ចំពោះ​សេដ្ឋកិច្ចជាតិ​។​
​ ​ក្នុងឱកាស​នោះ​លោក​អោម សេង​បូរ៉ា បាន​ជំរាបជូន​លោក​អភិបាល​រាជធានី​ភ្នំពេញ​ថា​៖CEO MASTER CLUB ត្រូវបាន​បង្កើតឡើងរ​យះ​ពេល​៤​ឆ្នាំ​មកហើយ​ដោយបាន​ចងក្រង ក្រុម​អ្នកជំនួញ អ្នកវិនិយោគ​ក្នុងស្រុក​ដោយ​ចែករំលែក​បទពិសោធ​ន៏​ពីគ្នា​ទៅវិញទៅមក​លើ​ការធ្វើ​អាជីវកម្ម ជំនួញ និង​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ​។​លោក​បន្តថា​៖​រហូតមកដល់​ពេលនេះ​មាន​សមាជិក​របស់​CEO MASTER CLUB មួយចំនួន​បានប្រែក្លាយ​ខ្លួន​ពី​អាជីវកម្ម​តូចតាច ទៅជា​សហគ្រិន ឬ​រោងចក្រ​ផងដែរ​។​តំណាង​អាជីវកម្ម និង​សហគ្រិន​និ​មួយៗ​បានបង្ហាញ​ពីបទ​ពិសោធ​ន៏​ក្នុង​ការធ្វើ​អាជីវកម្ម​លើ​មុខ​ជំនួញ របស់ខ្លួន​ដែលមាន​ការរីកចំរើន​គួរ​ឲ្យ​កត់សំគាល់​។​ជាមួយគ្នានេះ​CEO MASTER CLUB នៅបាន​រួមចំណែក​ធ្វើ​ការងារ​សង្គម​ជាច្រើន​ទៀត​មាន​ការងារ​អប់​,​ការងារ​បរិស្ថាន និង​ការងារ​សង្គម​មួយចំនួនទៀត​។​
​ជាការ​ឆ្លើយតប​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​គាំទ្រ​ចំពោះ​សកម្មភាព​CEO MASTER CLUB ក្នុង​បុព្វហេតុ​បង្កើន​មុខរបរ ពង្រីក​មុខ​ជំនួញ​របស់​បងប្អូន​ហើយ​លោក​អភិបាល​បាន​លើកទឹកចិត្ត​ក្នុង​ការជួប​សំណេះសំណាល​គ្នា​១​ឆ្នាំ​ម្តង​រវាង រដ្ឋបាល​រាជធានី​ភ្នំពេញ និង​CEO MASTER CLUB ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​ន៏​។​លោក​ឃ​អភិបាល​បាន​ជំរុញ​ឲ្យ​CEO MASTER CLUB គិតគូ​ទៅលើ​ការបណ្តុះបណ្តាល​សហគ្រិន​វ័យក្មេង​ឲ្យ​មាន​បទពិសោធ​ន៏ និង​ចេះ​រកស៊ី​សំរាប់​ពេលអនាគត ព្រោះ​បើ​យើង​ចង់​ឲ្យ​មានការ​រីកចំរើន​ទាល់តែ​យើង​ខិតខំ​ពង្រីក​ធនធានមនុស្ស​និង​មុខរបរ​បន្ថែម​។​
​លោក​ឃួ​ង ស្រង បញ្ជាក់ថា​៖​បងប្អូន​ធុ​រះ​ជន​ដែលមាន​ឧិ​កាស​រកស៊ី​មានបាន គឺ​អា​ស្រ​យ័​ដោយ​ប្រទេស​មាន​សុខសន្តិភាព មាន​ស្ថេរភាព​នយោបាយ​ដូច​សព្វថ្ងៃ​ក្រោម​ការដឹកនាំ​ដ៏​ឆ្លៀ​សវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​ស្ថាបនិក​នៃ​សន្តិភាព និង​ការអភិវឌ្ឍ​៕