អភិបាល​រាជធានី​ភ្នំពេញ​ស្នើ​ក្រុមហ៊ុន​តម្លើង​ភ្លើងស្តុប និង​កា​ម៉េ​រា​សុវត្ថិភាព​ឲ្យ​ព​ន្លឿ​ន​សកម្មភាព

1114
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្នុង​កិច្ចប្រជុំ​ស្តីពី ការធ្វើ​ឲ្យ​មាន​វឌ្ឍនភាព​នៃ​ការដំឡើង​កា​ម៉េ​រា​សុវត្ថិភាព ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៦​សីហា ឆ្នាំ​២០១៧ នៅ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើឱ្យ​ក្រុមហ៊ុន​ដែល​ទទួល​ការងារ​តម្លើង​​ភ្លើងស្តុប និង​បច្ចេកទេស​ត​ភ្ជាប់​កា​ម៉េ​រា​សុវត្ថិភាព នៅតាម​បណ្ដាល​ផ្លូវ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ព​ន្លឿ​ន​សកម្មភាព​របស់ខ្លួន​ឱ្យបាន​ឆាប់រហ័ស​តាម​កិច្ចសន្យា​កាលពីពេល​កន្លងទៅ ដើម្បី​ចូលរួម កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​និង​សកម្មភាព​ល្មើសច្បាប់​នានា ក្នុង​រាជធានី​ភ្នំពេញ​។​


​ ​
​លោក ឃួ​ង ស្រេង បាន​ថ្លែងថា ការគោរព​តាម​កិច្ចសន្យាការងារ វា​ជា​កិត្តិយស​មួយ​របស់​ក្រុមហ៊ុន​ដែល​ប្រឹងប្រែង​អនុវត្ត​កិច្ចការ​បាន​​លឿន​លើ​ការបំពាក់​កា​ម៉េ​រា​សុវត្ថិភាព តាម​ដងផ្លូវ​នេះ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​លើកកម្ពស់​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង រាជធានី​ភ្នំពេញ​។
​ ​
​លោក​បន្តថា តាម​ការណែនាំ​របស់ សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ការ​តម្លើង​កា​ម៉េ​រា​សុវត្ថិភាព តាម​ភ្លើងស្តុប​ទាំង​៦០០​គ្រឿង ក្នុង​រាជធានី​ភ្នំពេញ​ជា​រឿង​ចាំបាច់​ក្នុង​ការជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​តាមរយៈ​មជ្ឈមណ្ឌល​​ប្រចាំ​បញ្ជា នៅក្នុង​សាលា​រាជធានី​ភ្នំពេញ និង​តាមដាន​ពីបទ​ល្មើស ដែល​កើតមាន​ឡើងលើ​ដងផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ​។​
​ ​
​ក្នុងឱកាស​នោះ​ស​ដែរ លោក អភិបាល​ក៏បាន​ប្រាប់ ឲ្យ​ក្រុមហ៊ុន CFOCN និង​ក្រុមហ៊ុន HUAWEI​ដែល​ទទួល​ការតំឡើង​​កា​ម៉េ​រា​សុវត្ថិភាព​នេះ ត្រូវ​រាយ​ការ​ជាលា​យល​ក្ខ័​អក្សរ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រឹម​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ នូវ​ចំណុច​ខ្វះខាត ដែល​ក្រុមហ៊ុន​អនុវត្ត​មិនបាន​លឿន ទៅតាម​កិច្ចសន្យា​។​
​ ​
​លោក ឃួ​ង ស្រេង បញ្ជាក់ថា ទាំង​ក្រុមហ៊ុន និង​មន្ត្រី​ជំនាញ​ត្រូវធ្វើ​ការគិតគូរ លើ​ការច្របាច់បញ្ចូលគ្នា តាម​ប្រព​ន្ធ័ Network​ភ្ជាប់​រវាង​​កា​ម៉េ​រា​សុវត្ថិភាព របស់​រាជធានី​ភ្នំពេញ ទាំង​៦០០​គ្រឿង ជាមួយនឹង​ប្រព​ន្ធ័​កា​ម៉េ​រា​សុវត្ថិភាព របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ ដែលមាន ជាង​៤០០​គ្រឿង​។ ក្រៅពីនេះ​ក៏​ចាំបាច់​ត្រូវ​បណ្តុះបណ្តាល ធនធានមនុស្ស​ផ្នែក​បច្ចេកទេស​ក្នុងការ​ប្រើប្រាស់​កា​ម៉េ​រា​សុវត្ថិភាព​ថ្មី​ឱ្យបាន​គ្រប់គ្រាន់​ចៀសវាង ភាព​ចន្លោះប្រហោង​។​

​មកដល់ពេលនេះ កា​ម៉េ​រា​សុវត្ថិភាព​ចំនួន​៤៦២​ទីតាំង ក្នុងចំណោម​៦០០​គ្រឿង បាន​ដំណើរការ​ហើយ​នៅសល់​ជាង​១០០​ទីតាំង​ទៀត​មិន​​ទាន់​បាន​ដំណើរការ ដែល​អាជ្ញាធរ​នឹង​ជំរុញ​ឲ្យ​បាន​លឿន​បំផុត​ពោលគឺ យ៉ាងយូរ​នៅ​ចុងខែ​នេះ ឱ្យបាន​រួចរាល់​ទូទាំង​រាជធានី​ភ្នំពេញ​៕​ដោយៈ​វិបុល​/sn