អភិបាល​រាជធានី​៖​ជំ​រុញឱ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ប​ង្ក្រា​រទប់​ស្កាត់​បទល្មើស​, លួច ឆក់ ប្លន់ និង បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ​

592
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងអស់​បង្ការ​ទប់ស្កាត់​បទល្មើស លួច ឆក់ ប្លន់ បញ្ហា​គ្រឿងញៀន​និង បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ ដើម្បី​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ ក្នុងនាម​ជា​អាណាព្យាបាល​របស់​ប្រជាពលរដ្ឋ​។​ត្រូវ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​ពីព្រោះ​សន្តិសុខ​នេះ​ជា​តម្រូវការ​ចាំបាច់​និង​ចង់បាន​របស់​ប្រជាពលរដ្ឋ​ទូទៅ​និង​មនុស្ស​គ្រប់គ្នា​មិន​ថា អ្នកមាន និង​អ្នកក្រ​នោះទេ​។​
​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​បែបនេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៦ កញ្ញា​នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាល​ខណ្ឌដូនពេញ នៅ​សាលាខណ្ឌ​ដូនពេញ​។​
​ក្នុងឱកាស​នោះ លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា មន្ត្រី​របស់​យើង​ជា​អាណាព្យាបាល​របស់​បងប្អូន​ប្រជាពលរដ្ឋ ដូច្នេះ​ត្រូវ​មើល​ពួកគាត់​អោយបាន​គ្រប់​ជ្រុងជ្រោយ ។ ជាក់ស្តែង​ដូចជា​ផ្ទះសំបែង​ជាដើម នៅ​ខណ្ឌដូនពេញ​នេះ​មាន​សំណង់​ចាស់ ៗ ច្រើន ដូច្នេះ ក្នុងនាម​យើង​ជា​អាណាព្យាបាល​ត្រូវតែ​យកចិត្តទុកដាក់​ចំពោះ​ការរស់នៅ​របស់​ពួកគាត់ ដោយ​ត្រូវ​រកម​ន្ត្រី​ជំនាញ​មក​វាយ​តំលៃ​ថា​តើ​ពួកគាត់​អាច​រស់នៅ​បន្តទៀត​បាន​ឬទេ​។​លោក​អភិបាល​រាជធានី​បាន​បន្តថា​៖ គោលបំណង​ដែល​លោក មកជួប​បងប្អូន​មន្ត្រី​របស់​ខណ្ឌដូនពេញ​នៅពេលនេះ គឺ​ដើម្បី​សួរសុខទុក្ខ​មន្ត្រី​របស់​យើង​ធ្វើ​ការងារ​បាន​អ្វីខ្លះ ហើយ​នៅ​ខ្វះ​ចំណុច​ណាខ្លះ​ដើម្បី​បំពេញបន្ថែម​ធ្វើយ៉ាងណា​បំរើ​ប្រជាពលរដ្ឋ​អោយ​រឹង​រិត​តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​
​ជាមួយគ្នា​នោះ លោក​ឃួ​ង ស្រេង ក៏បាន​សម្តែង​ការកោតសរសើរ​ចំពោះ​រដ្ឋបាល​ខណ្ឌដូនពេញ រួមទាំង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ដែល បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ រួម​និង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​បាល​ល្អប្រសើរ រហូត​ទទួលបាន​ស្នាដៃ​ជាច្រើន​។ លោក​បញ្ជាក់ថា នៅលើ​ពិភពលោក​មិនមាន​ប្រទេស​ណា​ធ្លាក់​ដល់​ចំណុចសូន្យ​ដូច ប្រទេស​កម្ពុជា​យើង​នោះទេ​។​តែ​ដោយ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​របស់​យើង​បានធ្វើឱ្យ​ប្រ​ទស​ដ៏​សែន​អាក្រក់​មួយ​នេះ បាន​ងើប​ខ្លួន​ជា​បណ្តើរៗ រហូត​មានការ​អភិវឌ្ឍ​រីកចំរើន​ដូច​សព្វថ្ងៃ ។​យុវជន​ត្រូវ​សិក្សា​រៀនសូត្រ​ពី​មនុស្ស​ចាស់ រក​ចំណុច​ល្អៗ​ពី​មនុស្ស​ចាស់ ដើម្បី​យកមកអនុវត្ត​ការងារ​ឱ្យបាន​
​ល្អប្រសើរ ។ តាម​គំនិត​របស់លោក​គឺ​បណ្តុះបណ្តាល​យុវជន និង​មើលថែ​មនុស្ស​ចាស់ ។​យុវជន និង​មនុស្ស​ចាស់ ត្រូវតែដើរ​ទន្ទឹមគ្នា មានន័យថា បើ​អត់​មនុស្ស​ចាស់ ក្មេង​ក៏​គ្មាន​ឱកាស​ដែរ​។​មនុស្ស​ចាស់​ជា​អ្នក​តំរង់ទិស​ឱ្យ​ក្មេង ទើប​ក្មេង​អាច​ដើរ​ខ្លួនឯង​។​

ទន្ទឹមនឹង​ភាពល្អប្រសើរ​ហើយ​នោះ ខណ្ឌដូនពេញ​ក៏មាន​បញ្ហា​ប្រឈម ដែល​ត្រូវអនុវត្ត​បន្ត​ដែរ ក្នុងនោះ​មាន​បញ្ហា​សណ្តាប់​ធា្ន​ប់​មិនទាន់​រៀបចំ​បានល្អ​ប្រសើរ​នូវឡើយ​ប្រជាពលរដ្ឋ​មិនទាន់​គោរព​ច្បាប់​ចរាចរ បញ្ហា​គ្រឿងញៀន​នៅតែ​កើតមាន ការចុះកិច្ចសន្យា​ជាមួយ​ក្លឹប​កំសាន្ត​នានា​ក៏​នៅ​មិនទាន់បាន​គ្រប់​ជ្រុងជ្រោយ​ជាដើម​។ លោក​ឃួ​ង ស្រេង ក៏បាន​ជំ​រុញឱ្យ​រដ្ឋបាល​ខណ្ឌដូនពេញ​ដោះស្រាយ នូវ​ការរៀបចំ​សណ្តាប់ សំណ់ង​គ្មាន​ច្បាប់ ការ​សង់រោង​បិទផ្លូវ​សាធារណៈ​៕

#