អភិបាល​រាជធានី​៖​ជំ​រុញឱ្យ​ភ្នាក់ងារ​ប្រមូល​សំរាម និង អាជ្ញាធរ​មូលដ្ឋាន ពង្រឹង​ការប្រមូល​សំរាម​

707
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖​លោក អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំ​រុញឱ្យ​ភ្នាក់ងារ​ប្រមូល​សំរាម ថ្នាក់ដឹកនាំ សង្កាត់ ខណ្ឌ ទាំងអស់ យកចិត្តទុកដាក់​បន្ថែ​ម​ទៀត លើ​ការពង្រឹង​ការងារ​ប្រមូល​សំរាម​ឱ្យបាន​គ្រប់​ទីកន្លែង នៅតាម​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង តាមរយៈ​ការ​តាមមើល​ជាប្រចាំ ថា​តើ​នៅ​ទីតាំង​ណា មាន​សំរាម​គរ​ចោល ដែល​ក្រុមហ៊ុន​ស៊ិន​ទ្រី មិនបាន​ទៅ​ដឹកជញ្ជូន ហើយ​ត្រូវ​រាយការណ៍​តាម​រចនាសម្ព័ន្ធ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាត់ការ​ទៅ​ក្រុមហ៊ុន ដើម្បី​ឱ្យទៅ​ប្រមូល​សំរាម​ទាំងនោះ​ឱ្យបាន​ទាន់ពេលវេលា ចៀល​វៀង​ទុក​សំរាម​ឱ្យនៅ​គរ​ចោល​ស្អុយរលួយ ធ្វើឱ្យប៉ះពាល់​បរិស្ថាន អនាម័យ និង​សោ​ភណ្ឌ​ភាព ក្នុង​រាជធានី​ភ្នំពេញ ដែលជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​នេះ បាន​កោះប្រជុំ មន្ត្រី​ពាក់ព័ន្ធ ភ្នាក់ងារ​ប្រមូល សំអាត​សំរាម និង​អាជ្ញាធរ សង្កាត់ ខ័​ណ្ឌ ទាំងអស់​មក​ប្រជុំ ដើម្បី​ពង្រឹង​លើ​ការងារ​ប្រមូល​សំរាម នៅតាម​បណ្តារ​សង្កាត់​ទូទាំង​រាជធានី​ភ្នំពេញ ធ្វើយ៉ាងណា​ឱ្យមាន​បរិស្ថាន​ល្អ ធានាបាន​ថា រាជធានី​ភ្នំពេញ​មាន​សោ​ភណ្ឌ​ភាព ស្អាត​ល្អ សក្តិសម​ជាទី​ក្រុង​ទាន់សម័យ​នៅ​អាស៊ីអាគ្នេយ៍​។​
​នាឱកាស​នោះដែរ​លោក អភិបាល​រាជធានី បានលើកឡើង​ទៀតថា រដ្ឋបាល​រាជធានី នឹងធ្វើ​ឡ​ដុត​សំរាម នៅតាម​តំបន់​ជាយក្រុង​មួយចំនួន ពិសេស​ទីតាំង​ណា ដែល​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ទៅ​មិន​ដល់ ដើម្បី​កុំឱ្យ​មាន​សំរាម​រាយប៉ាយ និង​គរ​ចោល​កាន់តែ​ច្រើនឡើងៗ​។ ក្រៅពីនេះ ក៏បាន​ស្នើឱ្យ អាជ្ញាធរ សង្កាត់ ខណ្ឌ សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ិន​ទ្រី មាន​យុទ្ធនាការ បោស​កើប ឬ​ប្រមូល​ដី និង​ខ្សាច់​ទាំងនោះ​ចេញ​ឱ្យបាន​ជាប្រចាំ​។​
​ទាក់ទិន​នឹង​ការរំលោភ​យក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម របស់​ប្រជាជន​ពលរដ្ឋ​វិញ ក៏ត្រូវ​តែមាន​វិធាន​ជាប្រចាំ​ផងដែរ​ដោយ​លោក​អភិបាល​បានលើកឡើង​ដែរ​ថា​៖​សូម កុំ​គិតថា​ការធ្វើ​រដ្ឋបាល​តាម​មូលដ្ឋាន វា​នាំឱ្យមាន​ផលប៉ះពាល់ ឬ ពាន់​ព័ន្ធ​ដល់ ការបោះឆ្នោត នោះ​គឺ​ត្រូវ​រួមគ្នា​គិតពី​បញ្ហា​សោ​ភ័​ណ្ឌ​ភាព និង​សណ្តាប់​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ជា​រឿង​សំខាន់​សំរាប់​យើងទាំងអស់គ្នា​៕