អភិបាល​រាជធានី​៖​ណែនាំ​ទៅ​អភិបាលខណ្ឌ​ចំការមន​ឲ្យ​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ស្ថានទូត​រុស្ស៊ី​ឲ្យ​បានល្អ

747
ចែករម្លែក


​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី មាន​ខណ្ឌដូនពេញ​និង​ខណ្ឌ​ចំកា​មន​ក៏​ដូច​មន្ត្រី​ពាក់​ព​ន្ធ័​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា និង​មាន​ប្រសិទ្ធភាព​ប្រកបដោយ​ការទទួលខុសត្រូវ​ដែល​ពាក់​ព​ន្ធ័​ទៅនឹង​សន្តិសុខ សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ ក៏ដូចជា​តាមរ​ម្មណី​យ៏​ដ្ឋា​ន​នានា​ក្នុង​រាជធានី​ភ្នំពេញ ។​
​ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​បែបនេះ​ក្នុង​ឧិ​កាស​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ដែល​កំពុង​កើនឡើង​នា​រសៀល​ថ្ងៃទី​២២​សីហា​ក្នុងភូមិ​សាស្ត្រ​សង្កាត់ ខណ្ឌ​ដែល​ស្ថិតនៅ​ជាប់​ដង​ទន្លេ និង​ពិ​និត្យនូវ​ការ​ទុកដាក់​សម្រាម​និង​បញ្ហា​សណ្តាប់ធ្នាប់ នៅតាម​សួនច្បារ​ពី​ផ្សារ​ចាស់​ដល់​កំពង់ដ​អា​រី​យ៍​ក្សត្រ​ក្នុង​ខណ្ឌ​ចំកា​មន​។​
​លោក​អភិបាល​រាជធានី​បានធ្វើ​ការណែនាំ​ឲ្យ​លោក​ព្រំ សំខាន់ អភិបាលខណ្ឌ​ចំការមន​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ​ជាពិសេស​នៅ​បរិវេណ​ស្ថានទូត​រុស្ស៊ី​ក្នុង​សង្កាត់​ទន្លេបាសាក់ ដោយ​មិនត្រូវ​ឧ្យិ​មាន​ការចត ឬ​លក់ដូរ​បែប​អនាធិបតេយ្យ​ឬ​បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ​នៅ​ទី​នោះឡើយ​។​លោក​បន្តថា​៖​បើ​ម្ចាស់​ហាង​ណា​មិន​គោរព​តាម​ការណែនាំ​ទេ អាជ្ញា​ធរមាន​សិទ្ធ​គ្រប់គ្រាន់​ក្នុង​ការបិទ​អាជីវកម្ម​នោះ​តែម្តង​។​ព្រោះ​ចំណុច​ខាងលើនេះ​តែង​បង្ក​ការកកស្ទះ​ចរាចរ ដោយសារ​ការចត​យានយន្ត ឬ​បង្ក​សំឡេង​រំខាន​បាត់​សណ្តាប់ធ្នាប់​ជាដើម​ជាពិសេស​នៅមុខ​ហាង​លក់ដូរ​។​
​លោក​អភិបាល​បាន​បន្ថែមថា​៖​បញ្ហា​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​គឺជា​ចំណុចក្តៅ​១​សំរាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​គិតគូ និង​យកចិត្តទុកដាក់​រៀបចំ​។​កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​ផែនការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដង​វិថី​សំខាន់ៗ​ចំនួន​១១​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ​សំដៅ​លើក​កំពស់​សោ​ភ័​ណ្ឌ​ភាព និង​បរិស្ថាន​ទីក្រុង​នៅពេលដែល​ចំនួន​ប្រជាពលរដ្ឋ និង​ចំនួន​មធ្យោបាយ​ធ្វើដំណើរ​មានការ​កើនឡើង​យ៉ាងគំហុគ​ក្នុង​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន​៕