អភិបាល​រាជធានី​៖ ជំរុញ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​រួមគ្នា​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​, បញ្ហា​សំរាម​បញ្ហា​សណ្ដាប់ធ្នាប់​ដែល​កំពុង​ប្រឈម​

285
ចែករម្លែក

ដោយ​: រ៉ា​ម៉ន​
​ភ្នំពេញ​:
លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើងថា បញ្ហា​សណ្តាប់ធ្នាប់​ចរាចរ និង​បញ្ហា​សំរាម​ជា​បញ្ហា​ប្រឈម​នៅ​រាជធានី ដូច្នេះ​ទេ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​សង្កាត់​ទាំងអស់​ត្រូវ​រួមគ្នា​អនុវត្ត​ការងារ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើង​បែបនេះ កាលពី​ព្រឹក ថ្ងៃទី​១០ ខែកក្កដា​ឆ្នាំ​២០១៩ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការដាក់​វិធានការ​ទៅលើ ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ បញ្ហា​បរិស្ថាន និង ការផ្ដល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​លោក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង ជា​ស្នងការ​រាជធានី​ភ្នំពេញ​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​ប៉េអឹម​រាជធានី​ភ្នំពេញ អភិបាលរង​រាជធានី និង​មានការ​ចូលរួម​ពី​អភិបាលខណ្ឌ​ទាំង​១៤ ព្រមទាំង​មន្ត្រីក្រោមឱវាទ រដ្ឋបាល​រាជធានី​ភ្នំពេញ ជាច្រើនរូប​ទៀត​។

​ក្នុង​កិច្ចប្រជុំ​នោះ​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ កាលពីពេល​ថ្មីៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​របស់​យើង បានបង្ហាញ ពី​ការអភិវឌ្ឍ​រីកចំរើន លើ​គ្រប់​វិស័យ​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ ទន្ទឹម​និង​ការរីកចំរើន​នេះ ប្រមុខ​ដឹកនាំ​កម្ពុជា ក៏បាន​បង្ហាញ​នូវ​បញ្ហា​ប្រឈម​ចំនួន​២​ផងដែរ នៅ​គឺ​បញ្ហា​សណ្តាប់ធ្នាប់​ចរាចរ​និង​បញ្ហា​សំរាម ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ការយកចិត្តទុកដាក់​ឱ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​។

​ក្នុងឱកាស​នោះដែរ លោក​ឃួ​ង ស្រេង ក៏បាន​សង្កត់ធ្ងន់ លើ​ការគ្រប់គ្រង​ស្ថិតិ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ស្នាក់​នៅក្នុង​សណ្ឋាគារ និង​ខុន​ដូ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​សន្តិសុខ សុវត្ថិភាព ក្នុង​រាជធានី​ភ្នំពេញ​បន្ថែមទៀត ជាពិសេស​ការជូនដំណឹង​ផ្សព្វផ្សាយ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម ដែលមាន​ផ្ទះល្វែង​ជួល​ឬ​លក់​រថយន្ត​និង​លក់​សំបុត្រ​រថយន្តក្រុង នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​។ ក្រៅពីនេះ ក៏​នៅមាន​បញ្ហា​ផ្សេង​មួយចំនួនទៀត ដូចជា អនាម័យ បរិស្ថាន និង របៀបរៀបរយ​សាធារណៈ​តាម​ដងផ្លូវ ពិសេស នៅ​តំបន់​ទីតាំង​ដីឡូត៍ ទំនេរ គ្មាន​ម្ចាស់ និង​គ្មាន​សណ្ដាប់ធ្នាប់ ដែល​គណៈប្រតិភូ​ឆ្លងកាត់​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នេះ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទាំង ១៤​បាន​ឡើង​នូវ​រាយការណ៍ ពី​លទ្ធផល​ការងារ​មួយចំនួន ក្នុងនោះ​រួមមាន ការរាយការណ៍​ពី​លទ្ធផល នៃ​ការអនុវត្ត​សេចក្តីណែនាំ ស្តីពី ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ និង​ការទប់ស្កាត់​បទល្មើស​នា​នា ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​៕ ល​