អភិបាល​រាជធានី​៖ ដើម្បី​ជាសវាង​គ្រោះថ្នាក់​អំពាវនាវ​ឲ្យ​ម្ចាស់​អាជីវកម្ម​សិប្បកម្ម​, រោងចក្រ សហក្រាស​នៅក្នុង​ក្រុង​ប្ដូរ​ទីតាំង​ទៅ​នៅក្រៅ​ក្រុង​

438
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដើម្បី​ជាសវាង​គ្រោះថ្នាក់​អគ្គិភ័យ​កើត​ឡើ​បានធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​អាជីវកម្ម​សិប្បកម្ម រោងចក្រ សហក្រាស នៅក្នុង​ក្រុង​ឱ្យ​ប្ដូរ​ទីតាំង​ទៅ​បើក​ទីតាំង​នៅក្រៅ​ក្រុង ដោយហេតុថា​នៅ ក្រៅ​ក្រុង​ពេលនេះ​យើង​មាន​បណ្ដាញទឹក ភ្លើង​គ្រប់គ្រាន់​ហើយ​ដែរ​។

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​បែបនេះ​បាន​ធ្វើឡើង​ខណៈដែល​លោក​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​វាយ​រំលំ​អគារ​សិប្បកម្ម​ពួក​ស្ថិត​តាម​ណ្តោ​យ​ផ្លូវ​លេខ​៨​បេ​តេ កែង​នឹង​ផ្លូវ​លេខ​៣​បេ​តេ ក្រុម​៤ ភូមិ​ចំរើន​ផល​១ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ កាលពីពេល​ថ្មីៗ​នេះ​។​

​លោក​អភិបាល​រាជធានី បាន​លើកឡើងថា​៖ សិប្បកម្ម រោងចក្រ សហក្រាស ធ្វើ​នៅក្រៅ​ក្រុង វា​មិន​ប៉ះពាល់​ដល់​ការរស់នៅ​និង​រំខាន​បងប្អូន​ប្រជាពលរដ្ឋ ហើយ​បើ​មាន​បញ្ហា​អ្វី​កើតឡើង យើង​អាច​អន្តរា​គម​ទាន់ពេលវេលា​ដោយហេតុថា មុន​នៃ​ការសាងសង់​រោងចក្រ សហក្រាស​នានា​នៅក្រៅ​ក្រុង​នោះ គឺ​យើង​ត្រូវបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​នគ​រូប​នី​យ​បញ្ញត្តិ​រួចហើយ ដូច្នេះ​ទេ​ពេល​ដែលមាន​បញ្ហា​កើតឡើង​ដូចជា​គ្រោះ​អគ្គិភ័យ​ជាដើម​នោះ​យើង​អាចជួយ​សង្គ្រោះបាន​ទាន់ពេលវេលា ដោយសារតែ​យើង​មាន​ផ្លូវធំ​អាច​ចេញចូល​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ស្រួល​ជាង​នៅក្នុង​ក្រុង ខណៈដែល នៅក្នុង​ក្រុងមាន​លក្ខណៈ​ចង្អៀត​ស្ទះចរាចរណ៍​ពិបាក​ក្នុង​ការជួយ​អន្តរាគមន៍​។
​ជាក់ស្ដែង​ដូចជា​ហេតុការណ៍​កើតឡើង​អ្នក​អគ្គិភ័យ​ឆេះ​សិប្បកម្ម​ពូក​ខាងលើនេះ​គឺ​បាន​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​និង​រោងចក្រ​ទាំងស្រុង​និង​បង្ក​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ក្បែរ​ថែមទៀត​។​

​គួរ​បញ្ជាក់ថា​៖ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ អគ្គិភ័យ​បាន​ឆាបឆេះ​សិប្បកម្ម​ផលិត​ពូក​ទ្រង់ទ្រាយ​ធំ ស្ថិត​តាម​ណ្តោ​យ​ផ្លូវ​លេខ​៨​បេ​តេ កែង​នឹង​ផ្លូវ​លេខ​៣​បេ​តេ ក្រុម​៤ ភូមិ​ចំរើន​ផល​១ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​ឆេះ រហូតដល់​ម៉ោង​៥​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩​ទើប​សមត្ថកិច្ច​គ្រប់គ្រង​ស្ថានការណ៍​អគ្គិភ័យ​នេះ​បាន ដោយបាន​បំផ្លាញ​អគារ​កម្ពស់​៦​ជាន់​និង​សម្ភារៈ គ្រឿង​ម៉ាស៊ីន​ទាំងស្រុង បើ​សរុប​ទឹកប្រាក់​ប្រមាណ​ជាង​៣​លាន​ដុល្លារ​៕ ល​