អភិបាល​រាជធានី​!​ស្នើរ​សុំ​ឯកអគ្គរាជទូត​ជប៉ុន​នាំ​អ្នកវិនិយោគទុន​ជប៉ុន​មក​កម្ពុជា​បន្ថែមទៀត​

163
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បានស្នើរ​សុំ​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នាំ​អ្នកវិនិយោគ​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​ដើម្បី​ជំរុញ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចំរើន​មួយកម្រិត​ថែមទៀត​។​

​ការស្នើរ​សុំ​បែបនេះ​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​កាលពី​រសៀល ថ្ងៃទី​២០​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៩​នេះ​ក្នុងជំនួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​លោក​មិ​កា​មិ​ម៉ាស្សា​ហិ​រូ​(H.E.Mr.MIKAMIMasahiro)​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​អភិបាល​រាជធានី​បាន​បន្តថា​ទន្ទឹមនឹង​ការរីកចំរើន​នេះ​ភ្នំពេញ​ក៏បាន​លេចចេញ​ជា​បញ្ហា​ប្រឈម​ជាច្រើន​ផងដែរ​ដូចជា​បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​បញ្ហា​នេះ​ជប៉ុន​ក៏បាន​ជួយ​យ៉ាងច្រើន​ផងដែរ​មាន​ទាំង​ការជួយ​លើ​ការសិក្សា​លើ​បញ្ហា​លំហូរ​ចរាចរណ៍​ការ​ផ្តល់នូវ​រថយន្តក្រុង​និង​ការផ្តល់​ជា​បង្គោល​ភ្លើងស្តុប​ថ្មី​ចំនួន​១០០​ដើម្បី​តម្លើង​ក្នុង​រាជធានី​ភ្នំពេញ​។​

បញ្ហា​ការកកស្ទះ​សំរាម​និង​បញ្ហា​ស្ទះលូ​ជាដើម​ប៉ុន្តែ​បញ្ហា​នេះ​យើង​បានធ្វើការ​ដោះស្រាយ​ជា​បណ្តើរៗ​ហើយ​ហើយ​ជប៉ុន​ក៏បាន​ជួយ​ផងដែរ​ដោយ​មកដល់ពេលនេះ​ជប៉ុន​តាមរយៈ​អង្ក​ការ​ចៃ​កា​បាន​នឹង​កំពុង​អនុវត្ត​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៤​។​

​ជាការ​ឆ្លើយតប​លោក​មិ​កា​មិ​ម៉ាស្សា​ហិ​រូ​ឯកអគ្គរាជទូត​ជប៉ុន​បាន​មានប្រសាសន៍​លើកឡើង​ដែរ​ថា​គោលបំណង​នៃ​ជំនួប​ពិភាក្សា​ជួប​សម្តែង​ការគួរសម​នាពេលនេះ​គឺ​ដើម្បី​ស្វែងយល់​អំពី​ការគ្រប់គ្រង​សំណល់​នៅក្នុង​រាជធានី​ភ្នំពេញ​ការទាញយក​ថាមពល​ពី​សំណល់​(Waste Energy) ។​

ពិភាក្សា​លើ​បញ្ហា​លំហូរ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។​ក្នុងឱកាស​នោះដែរ​លោក​ឯកអគ្គរាជទូត​ក៏បាន​សម្តែង​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ការអភិវឌ្ឍន៍​ខ្លួន​បាន​យ៉ាង​លឿន​ក្នុង​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម​វិស័យ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​អាគារ​ខ្ពស់ៗ​ក្នុង​រាជធានី​ភ្នំពេញ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

លោក​អគ្គរាជទូត​បាន​បញ្ជាក់ថា​ការគ្រប់គ្រង​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ជា​រឿង​មួយ​ដែល​លោក​បាន​ចាប់អារម្មណ៍​ខ្លាំង​ដោយ​នៅពេល​ខាងមុខនេះ​ជប៉ុន​និង​ជួយ​លើ​បញ្ហា​នេះ​តាមរយៈ​ជួយ​ផ្សព្វផ្សាយ​និង​អប់រំ​ប្រជាពលរដ្ឋ​ឱ្យបាន​យល់​ពី​ការ​ទុកដាក់​និង​ផលប៉ះពាល់​ពី​បញ្ហា​សំរាម​នេះ​។​ជាងនេះទៅទៀត​លោក​ក៏​នឹង​ជំរុញឱ្យមាន​អ្នកវិនិយោគ​ជប៉ុន​មក​ធ្វើការ​វិនិយោគ​លើ​បញ្ហា​ការគ្រប់គ្រង​និង​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ផងដែរ​៕S/​