អភិបាល​រាជធានី​: សុំឱ្យ​ព្រះសង្ឃ​និង​ពុទ្ធ​បរិ​ស័​រួមគ្នា​ថែរក្សា​សុខសន្តិភាព ដើម្បី​ធានា​ឱ្យ​កម្ពុជា​កាន់តែ​មានការ​អភិវឌ្ឍ​ន៍​រីកចំរើន​

305
ចែករម្លែក

ដោយ​: រ៉ា​ម៉ន​
​ភ្នំពេញ​:
លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​សុំឱ្យ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​រូ​ម​គ្នា​ក្នុងការ​ថែរក្សា​សុខសន្តិភាព ដើម្បី​ធានា​អោយ​កម្ពុជា កាន់តែ​មានការ​អភិវឌ្ឍ​រីកចំរើន ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ភាពកក់ក្តៅ សម្បូរ​សប្បាយ​និង​គ្មាន​ការរំខាន​ពី​ការគោរព​ប្រតិបត្តិ​ជំនឿ​សាសនា​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​បែបនេះ ក្នុងឱកាស​លោក​និង​លោកស្រី​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​អប់រំ​សីលធម៌​ព្រះពុទ្ធសាសនា បំបួស​កុលបុត្រ កុលធីតា ជាង​៥៦០​អង្គ​,​នាក់ នៅ​វត្ត​ភ្នៀ​ត​សម្ពលី ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​ជាច្រើន​រយ​នាក់ កាលពី​រសៀល​ថ្ងៃទី​៣០​ខែមិថុនា ។​

​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​កសាង​សុខសន្តិភាព​ជូន​កម្ពុជា​មកដល់ពេលនេះ​បានមក​ដោយ​លំបាក​ណាស់ ។ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព​នេះ​អោយ​គង់វង្ស ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​មិនឱ្យ​ជន​អគតិ​ណាមួយ​មក​បំភ្លេច​បំផ្លាញ​សុខសន្តិភាព​នេះ​បានឡើយ​។​លោក​សុំឱ្យ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ឲ្យ​បង្កើន​ការ បំពេញ​តួនាទី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ក្នុងការ​អប់រំ​សង្គម​ឲ្យ​មាន​សន្តិភាព គ្មាន​អំពើហិង្សា ស្រប​ពេលដែល​វិស័យ​ព្រះពុទ្ធសាសនា​មានការ​រីកចំរើន​ហើយ​ប្រទេសជាតិ​មាន​សុខសន្តិភាព​និង​ស្ថេរភាព​នយោបាយ​ល្អ​។

​លោក​បន្ថែមទៀតថា រាជរដ្ឋាភិបាល​បានចាត់ទុក​ព្រះ សង្ឃ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ធ្វើ​ឲ្យ​សង្គមជាតិ​មាន​សុខសន្តិភាព​និង​គ្មាន​អំពើហិង្សា​។ លោក​បន្តថា​៖ រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ឲ្យ​ព្រះសង្ឃ​បាន​អប់រំ​សង្គម​តាមរយៈ​កម្មវិធី​ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​នឹង​សង្គម​ដែល​ត្រូវបាន​អប់ រំ​ផ្សាយ​នៅ​គ្រប់​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​។​លើសពីនេះ​ទៀត ការផ្តល់​ពុទ្ធឱវាទ​របស់​ព្រះសង្ឃ​តាមរយៈ​ការសម្តែង​ធម៌​ទេសនា​នៅក្នុង​ទីវ​ត្ត​អា​រ៉ា​ម​និង​កម្មវិធី​បុណ្យ​នានា​ដោយ​ប​ញ្ជូ​ល​សារ​អប់រំ​ដូចជា អោយ​ប្រព្រឹត្ត​អំពើ​ល្អ ចាក​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿង​ស្រវឹង​មិន​ប្រើប្រាស់​អំពើហិង្សា និង​មិន​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ​ដែល​សង្គម​ស្អប់ខ្ពើម​។​

​នាឱកាស​នោះ សម្តេចព្រះ​មហាសុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត្យ​ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះបន្ទូល​ថា ការកសាង​សុខសន្តិភាព​បានល្អ​ពិតជា​បាន​ជួយ​ឲ្យ​វិស័យ​ពុទ្ធចក្រ​មានការ​រីកចំរើន​ទៅតាម​នោះដែរ ជាក់ស្តែង​គ្រប់​ទី​វត្ត​អា​រ៉ា​ម​ទាំងអស់​បាន​អភិវឌ្ឍន៍​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​បាន​យ៉ាង​ល្អ សម្រាប់​ទុកអោយ​ពុទ្ធបរិស័ទ​គោរព​ប្រតិបត្តិ​ទៅតាម​គន្លង​ប្រពៃណី​សាសនា​។​

​សម្តេចព្រះ​មហាសុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត្យ ន​ន្ទ ង៉ែត បាន​មាន​ព្រះបន្ទូល​ថា បច្ចុប្បន្ន​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​បាន​គោរព​ប្រតិបត្តិ​ធម៌ វិន័យ​និង​ការសិក្សា​មានចំណេះដឹង​ឲ្យ​កាន់តែ​ជ្រៅជ្រះ​ទាំង​ផ្លូវលោក​និង​ផ្លូវធម៌ ដើម្បី​ជួយ​អប់រំ​ផ្លូវចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​មាន​ស្មារតី​រស់នៅ​ក្នុងសង្គម​ប្រកបដោយ​សុខសន្តិភាព មិន​ចងគំនំ​ហើយ​ស្រលាញ់​រាប់អាន​គ្នា​និង ប្រាស់ចាក់​ពី​អំពើ​អបាយមុខ​ផ្ទុយ​នឹង​ច្បាប់សង្គម​ជាដើម​៕