អភិបាល​រាជធានី​ ៖​មន្ត្រី​ត្រូវអនុវត្ត​តួនាទី មន្ត្រី​ជា​ខ្ញុំបំរើ​រាស្ត្រ​ឬ​ជា​អាណាព្យាបាល​ប្រជាពលរដ្ឋ​

909
ចែករម្លែក

(​ភ្នំពេញ​)៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​មន្ត្រី​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​ថា​ ​មន្ត្រី​ត្រូវអនុវត្ត​តួនាទី មន្ត្រី​ជា​ខ្ញុំបំរើ​រាស្ត្រ ឬ​ជា​អាណាព្យាបាល​ប្រជាពលរដ្ឋ មិនមែនជា​ថ្នាក់ដឹកនាំ​ឬ​ជា​ចៅហ្វាយ​របស់​ប្រជាពលរដ្ឋ​នោះទេ ហើយ​បញ្ហាសំខាន់​មន្ត្រី​ដឹកនាំ​ត្រូវ​​មាន​សាមគ្គី​ភាពជា​កក្តា​ចម្បង ដែល​ត្រូវ​យកចិត្តទុកដាក់ ក្នុងនាម​មន្ត្រីរាជការ​ដាច់ខាត​មិនត្រូវ​រើសអើង​ជាមួយ​ប្រជាពលរដ្ឋ ។​


​ ​
​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើង​បែបនេះ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង ការប្រកាស​តែងតាំង​លោក ជ ចាន់​ស៊ា​ង ជា​អភិបាលរង​ខណ្ឌដង្កោ​ថ្មី​ជំនួស​លោក ចេង មុនី​រ៉ា​ដែល​ទៅកាន់​តំណែង​ជា​អភិបាលខណ្ឌ​​ច្បារអំពៅ ។​ក្នុង​ពិធី​នោះ​មានការ​ចូលរួម​ពី​អភិបាលរង​រាជធានី អភិបាលខណ្ឌ​ទាំង​១២​រួមទាំង​មន្ត្រីក្រោមឱវាទ​ជាច្រើនរូប​ទៀត ដែល​បាន​ធ្វើឡើង​នៅ​រដ្ឋបាល​ខណ្ឌដង្កោ​កាលពី​រសៀល​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៧​នេះ​។​

​គួរ​បញ្ជាក់ដែរថា​៖​លោក ជ ចាន់​ស៊ា​ង ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៣ ត្រូវបាន​ប្រកាស​តែងតាំង​ជា អភិបាលរង ខណ្ឌដង្កោ​ជំនួស​លោក ចេង មុនី​រ៉ា ដែល​បាន​ទៅកាន់​តំណែង​ជា​អភិបាលខណ្ឌ​ច្បារអំពៅ​កាលពី​ចុងខែ​កក្កដា កន្លងមកនេះ ។​
​ ​
​លោក​ក៏​ជម្រុញ​ឱ្យ ចូលរួម​រៀបចំ​សណ្តាប់ធ្នាប់ ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរ ណ៍​ខណៈដែល​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍​បាន​នឹង​កំពុង​ប្រឈម​នៅឡើយ​។​
​ ​
​ក្នុង​ពិធី​នោះ​លោក​ក៏បាន​ជម្រុញ​ឱ្យ​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់​ត្រូវ​ប្រចាំការ និង​ការ​មាន​វិធានការ​ល្បែង​ហ្គេម​និង​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន ​ដើម្បី​ឈានទៅ​លុបបំបាត់​បទល្មើស​ផ្សេងៗ នៅក្នុង​មូលដ្ឋាន​៕​ដោយៈ​រ៉ា​ម៉ន​/sn