អភិបាល​រាជធានី កោតសរសើរ​កម្លាំង​មាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី និង​ក្រុមហ៊ុន ដែល​បាន​ជួយ​អន្តរ​រា​គម​ន៍​ក្នុងការ ជួយ​ពន្លត់អគ្គិភ័យ ឆេះ​សំណង់​អគារ​រោងចក្រ​ផលិត​ពូក​

120
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ កាលពី​ថ្ងៃអាទិត្យ​ទី​២៥ សីហា​នេះ​ក្នុងពេល​ចុះទៅ​តាមដាន​ត្រួតពិនិត្យ​សកម្មភាព​កម្ទេច​អគារ​មួយចំនួន​ដោយ​ភ្លើង​ឆេះ​អស់នោះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​កោត សរសើរ​និង​ថ្លែងអំណរគុណ​ដល់​កងកំលាំង​សរុប កំលាំង​អគ្គស្នងការ​នគរបាល​ជាតិ​,​នគរបាល​រាជធានី​ភ្នំពេញ​,​កងកំលាំង​កងរាជអាវុធហត្ថ និង​អាជ្ញាធរ​ដែនដី​,​បណ្តា​ក្រុមហ៊ុន និង​អង្គភាព​ផ្សេងៗ​ទៀត​ដែល​បាន​ជួយ​អន្តរ​រា​គម​ន៏​ក្នុងការ ជួយ​ពន្លត់ អគ្គិភ័យ ឆេះ​សំណង់​អគារ​រោងចក្រ​ផលិត​ពូក​នៅ​ខណ្ឌមានជ័យ ដោយបាន​បង្កអោយមាន​គ្រោះថ្នាក់​ដល់​មនុស្ស បើទោះបី​ភ្លើង​បាន​ឆេះ​អស់​ជាច្រើន​ម៉ោង មិន​ធ្លាប់មាន​កន្លងមក​ក្តី​។​

ក្នុង​ហេតុការណ៍​អាក្រក់​នេះ លោក​ទេសរដ្ឋមន្ត្រី​គន់ គីម អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ​,​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន វត្ត​មាននៅ​ទីតាំង​កើតហេតុ​ជាប្រចាំ ដើម្បី​បញ្ជា​កំលាំង​អន្តរា​គម​ន៏ និង​មាន​វិធានការ​ដោះស្រាយ​បន្ទាន់ៗ​ចំពោះមុខ។ ​ចាប់ពី​ថ្ងៃទី​២៤​ សីហា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានដាក់​គ្រឿងចក្រ​ចំនួន​៥​គ្រឿង​កំទេច​សំណង់​អាគារ​សិប្បកម្ម​ផលិត​ពូក​កំពស់​៦​ជាន់​ដែល​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​នេះ ដើម្បី​បញ្ជៀ​ស​ការបាក់​រលំ​មកលើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅក្បែរនោះ​។

លោក​ឃួ​ង ស្រេង ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ដែល​បាន​យក​ចិត្តទុកដាក់​រហូត​ចុះទៅ​ដល់ទី​កន្លែង​កើត​ផ្ទាល់​រាល់ថ្ងៃ​បាន​ថ្លែងថា យើង​បាន​នឹង​ចាត់វិធានការ​ដោះស្រាយ​តាម​លទ្ធភាព​ជាក់ស្តែង​ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​នៅ​កន្លែង​ឆេះ​ក្រោយ​រលត់ទៅវិញ រួមទាំង​រក្សា​សុវត្ថិ ភាព​ជូន​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​។​

ក្នុងនោះ​លោក ​ឃួ​ង ស្រេង បាន​ណែនាំ​អោយ​ម្ចាស់​រោងចក្រ​ដែល​ទទួលរង​គ្រោះ​នេះ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ ដើម្បី​ជម្រុញ​អោយ​ការងារ​វាយ​រំលំ​អគារ​នេះ​បាន​លឿន កាត់បន្ថយ​ហានិភ័យ​របស់​ប្រជាពលរដ្ឋ​ក្បែរ​ខាង​។ ​អគារ​នេះ​បានធ្វើ​សកម្មភាព​វាយ​ផ្តួល កាលពី​ម៉ោង​១២​និង​០៥​នាទី​ថ្ងៃត្រង់​ទី​២៤ សីហា ជាមួយ​គ្រឿងចក្រ​៥​គ្រឿង ជាមួយនឹង​ការបញ្ជៀ​ស​ប្រជាពលរដ្ឋ​មិន​អោយទៅ​ក្បែរ​កន្លែង​កើតហេតុ​។​

ក្នុង​ហេតុការណ៍​អាក្រក់​នេះ បើទោះបី​ត្រូវ​ខូចខាត​អគារ​និង​ទ្រព្យសម្បត្តិ​រាប់លាន​ដុល្លារ​ក្តី ក៏​ម្ចាស់​រោងចក្រ​នៅតែ​សហការ​យ៉ាង​ល្អជា​មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពិសេស​ថែមទៀត​នោះ​នូវបាន​ទិញ​ទឹក ភេសជ្ជៈ នំ​បុ័ង និង​បាយ​សម្រាប់​កងកម្លាំង​ផងដែរ​។​

គួរ​បញ្ជាក់ថា អគ្គិភ័យ​បាន​ឆាបឆេះ​រោងចក្រ​ផលិត​ពូក​ទ្រង់ទ្រាយ​ធំ ស្ថិត​តាម​ណ្តោ​យ​ផ្លូវ​លេខ​៨​បេ​តេ កែង​នឹង​ផ្លូវ​លេខ​៣​បេ​តេ ក្រុម​៤ ភូមិ​ចំរើន​ផល​១ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ម៉ោង​១​រសៀល ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ រហូតដល់​ម៉ោង​៥​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩​ទើប​សមត្ថកិច្ច​គ្រប់គ្រង​ស្ថានការណ៍​អគ្គិភ័យ​នេះ​បាន ។ ចំពោះ​អគារ​កម្ពស់​៦​ជាន់​ដែល​ត្រូវ​បំផ្លាញ​ដោយ​អគ្គីភ័យ​នេះ សមត្ថកិច្ច​បាន​នឹង​កំពុង​វាយ​កំទេចចោល ព្រោះ​ខ្លាច​បាក់ស្រុត​មកលើ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ជិតខាង​៕​B/

#