អភិបាល​រាជធានី ចុះ​ពិនិត្យមើល​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ កម្មករ តាម​រថយន្តក្រុង​ទៅ​ស្រុកកំណើត​ដោយ​មិន​យកប្រាក់ ក្នុងឱកាស​ចូលឆ្នាំថ្មី​

931
ចែករម្លែក

 

ដោយ៖រ៉ាម៉ន

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​នេះ​រថយន្តក្រុង​ជាច្រើន​គ្រឿង​របស់​រដ្ឋ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅតាម​បណ្តាល​ខេត្ត​ជិត​ឆ្ងាយ​មិន​យកប្រាក់​ហើយ ហើយ​ដើម្បី​ជ​ញ្ជុ​ញ​អោយ​ការងារ​នេះ​ដំណើរការ​ទៅដោយ​រលូន​និង​ទទួលបាន លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះមក​ពិនិត្យ​ជាក់ស្តែង​នៅ​ហ្នឹង​បេន​រថយន្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ខណ្ឌ​ឬ​ស្សី​កែវ​ដោយ​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​គួរ​បញ្ជាក់ថា ទីតាំង​ដែល​បងប្អូន​ប្រជាពលរដ្ឋ​អាច​ឡើង​ជិះ​រថយន្ត​បាន​នោះ​រួមមាន​៥​កន្លែង​ក្នុងនោះ នៅ​
​ផ្លូវជាតិ​លេខ​១ ឡើង​រថយន្ត​នៅ​មហា​វី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ទល់មុខ​ក្រុមហ៊ុន ម៉ែ​ក​ស៊ឺ​ដេ​ស​បី​ន សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​១ ឆ្ពោះទៅ​ខេត្តកណ្តាល ព្រៃវែង និង​ខេត្តស្វាយរៀង​។​
​ផ្លូវជាតិ​លេខ​៣ ឡើង​រថយន្ត​នៅមុខ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ថ្មើរជើង​ង​៧០ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ផ្លូវជាតិ​លេខ​៤ ឡើង​រថយន្ត​ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ផ្លូវជាតិ​លេខ​៥ ឡើង​រថយន្ត​ចំណត​សួនច្បារ​ឬ​ស្សី​កែវ (​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​) សម្រាប់​បងប្អូន​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ និង​ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ផ្លូវជាតិ​លេខ​៦ ឡើង​រថយន្ត​នៅ​ម្តុំ​រង្វង់​ព្រំ​មុខ​បួន​គល់ស្ពាន​ជ្រោយចង្វារ ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​ក្រុមហ៊ុន OCIC៕​