អភិបាល​រាជធានី ដឹកនាំ​អភិបាលខណ្ឌ​ទាំង​១២ ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​កងទ័ព​ការពារ​នៅ​ព្រំដែន​កម្ពុជា​ឡាវ​និង​ថៃ ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

357

(​ព្រះវិហារ​) ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង​កាលពី​នៅ​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា​ឆ្នាំ​២០១៧​កន្លងមកនេះ​បាន​ដឹកនាំ​ប្រតិ​ភូសា​លា​ខណ្ឌ​ទាំង​១២ ទៅដល់​តំបន់​ប្រាសាទព្រះវិហារ ដើម្បី​បាន​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​មន្ត្រី​យោធា​ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​នៅ​តំបន់​សមរភូមិ​​ប្រាសាទព្រះវិហារ ដែល​បាន​ចងសម្ព័ន្ធភាព​រវាង​សមរភូមិ​ជួរមុខ និង​សមរភូមិ​ខាងក្រោយ​។​

(រូប៖វេបសាយ)

​ពិធី​ចែកជូន​មន្ត្រី​នាយទាហាន ពលទាហាន បានធ្វើ​ឡើង នៅ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៣ ស្ថិតនៅ​តំបន់​អូរ​ជុ​ញ ភូមិ​សែន​រុងរឿង ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដោយមាន​ការទទួល​ស្វាគមន៍​ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ លោក​ឧ​ត្ត​ម​សេនីយ៍ ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​ព្រមទាំង​មន្ត្រី​យោធា​ជាន់ខ្ពស់​​ជាច្រើនរូប​ផ្សេងទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ស្រី ឌឹ​ក ក្នុងឱកាស​នោះ បាន​ប្តេជ្ញា កំទេចចោល​រាល់​ជនបរទេស និង​ជន​ទាំងឡាយណា​ដែល​ប៉ង​ផ្តួលរំលំ​រាជ​​រដ្ឋាភិបាល​ស្របច្បាប់ ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ពិសេស​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកញ្ញា ឆ្នាំ​២០១៧​ដដែល អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង និង​លោកស្រី​បាន​ដឹកនាំ​អភិបាល​​ខណ្ឌ​ទាំង​១២ ចំណុះឱ្យ​រដ្ឋបាល​រាជធានី​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ចែកជូន​កងទ័ព​ជួរមុខ នៅ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ តំបន់​អូរ​អាឡៃ នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដែល​កំពុង​ការពារ​បន្ទាត់​ព្រំដែន​កម្ពុជា ឡាវ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បី ហួត ឈាង មេបញ្ជាការ​យុទ្ធភូមិ​ភាគ​១ ក្នុងឱកាស​នោះបាន​មានប្រសាសន៍ថា ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំ​​ពេញ ដែល​បាន​ដឹកនាំ​អភិបាលខណ្ឌ​ទាំង​១២​ចុះមក​សួរសុខទុក្ខ និង​នាំយក​អំណោយ​ចែកជូន​កងទ័ព​ជួរមុខ នៅ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ តំបន់​អូរ​អាឡៃ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​នេះ វា​ពិតជា​ការបង្ហាញឱ្យឃើញ​ពី​គ្រឹះ​សាមគ្គីភាព​ដ៏​រឹងមាំ​មិនអាច​បំបែក​បំ​​បាក់​បាន រវាង​បងប្អូន​កងទ័ព​នៅ​សមរភូមិ​មុខ និង​បងប្អូន​ស៊ីវិល​នៅ​សមរភូមិ​ក្រោយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ប្ដេជ្ញាចិត្ត​ថា នឹង​ការពារ​បូរណភាព​ទឹកដី​ឱ្យបាន ដោយ​មិនឱ្យ​មានការ​ឈ្លានពាន​ពី​កងទ័ព​ឡាវ មកលើ​បូ​រណ​ភាព​ទឹកដី​កម្ពុជា​ឡើយ​។​ជាងនេះទៅទៀត នឹង​ការពារ​ឱ្យបាន​ដាច់ខាត​ពី​ការផ្តួលរំលំ​រដ្ឋាភិបាល​តាមរយៈ​បដិវត្តន៍​ពណ៌​ដែល​ផ្តើមឡើង​​ពី​ក្រុមប្រឆាំង​៕​ដោយ​៖​រ៉ា​ម៉ន​-​វាសនា​