អភិវឌ្ឍន៍​អាង​ជើងគ្រុះ​ទៅ​រមណីយដ្ឋាន​ក​សិ​-​វប្ប​ធ​ម៍ ធម្មជាតិ​, មន្ត្រី​ប្រាប់​ឲ្យ​កសិករ​ចងក្រង​ក្រុម ដើម្បី​បាន​ខ្ចីលុយ​បង្កបង្កើនផល​

376
ចែករម្លែក
  • 6
    Shares

ដោយ : ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ក្រោយ​ស្ថាបនា សម្រួល​ផ្លូ​បូរាណ​ទៅ​គ្រឹះ​ប្រាសាទគោកសំរោង និង​ទៅ​ទួល​សក្តិ​សិទ្ធិ ដើម្បី​អភិរក្ស​អាង​ជើង​គ្រូះ​ភូមិ​គោក​សំរោង​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ទៅជា​រមណីយដ្ឋាន​ក​សិ​-​វប្បធម៌ ពាក់កណ្តាល​ធម្មជាតិ កែច្នៃ លោក​ឧបនាយករដ្ឋមន្ត្រី​និង​លោកស្រី​បាន​ណែនាំ​កសិករ​ចងក្រង​ជា​ក្រុម​ដើម្បី​អាច​ទទួល​ប្រាក់កម្ចី​សម្រាប់​យកទៅ​បង្កបង្កើនផល​។​

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ លោកស្រី ម៉ៅ ម៉ា​ល័យ ប្រធាន​កិ​ត្ត​យស​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ និង​ក្រុមការងារ​បានឱ្យដឹង​ដូច្នេះ កាលពី​រសៀល​ថ្ងៃទី​២៦​ខែកុម្ភៈ ខណ​:​ចុះទៅពិនិត្យ​លទ្ធផល​ការស្ថាបនា សម្រួល ជួសជុល​ផ្លូវ​បូរាណ​ទៅកាន់​គ្រឺះ​ប្រាសាទ​ថ្លា​ត ប្រាសាទគោកសំរោង​លិច​និង​ទៅ​ទូល​ស​ក្ត័​សិទ្ធិ នៅក្នុង​អាង​ជើងគ្រុះ និង​ពិនិត្យ​ការដាំដុះ​ដំណាំ​ឱ​ឡឹ​ក ក៏ដូចជា​ជួប​ជាមួយ​បងប្អូន​កសិករ​នៅ​អាង​ជើងគ្រុះ នៅ​ភូមិ​គោក​សំរោង​លិច​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​នោះ ។​

​លោក ប្រាក់ សារ៉ាក់ មន្ត្រី​ក្នុង​ក្រុមការងារ​មួយ​របស់​សមាគមន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា ល្ងាច​ថ្ងៃទី​២៦​ខែកុម្ភៈ ក្រុមការងារ​ក៏​ផ្តួចផ្តើម​ឲ្យ​មានការ​កសាង​ផ្លូវ​ទៅកាន់​ទីនោះ ដើម្បី​ឲ្យ​ពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​អាច​ទៅ​ទស្សនា​តំបន់​បូរាណ​នោះ​។ ផ្លូវ​នេះ មាន​ប្រវែង​ជាង​១០​គម ។ លើ​កំណាត់​ផ្លូវ​នេះ កន្លែង​ខ្លះ​បាន​ក្រាល​គ្រួស កន្លែង​ខ្លះ​បាន​ដាំ​អម​ផ្លូវ​នូវ​កូនឈើ​ធ្នង់​រាប់រយ​ដើម​ផងដែរ​។​

​ឯនោះ​ជិត​ទួល​ស​ក្ត័​សិទ្ធិ ឥឡូវនេះ លោកស្រី​ម៉ៅ ម៉ា​ល័យ និង​ក្រុមការងារ​បានអោយ​កសិក​រ​ដាំ​ឱ​ឡឹ​ក​លើដី​ជាង​១៥​ហិច​តា សម្រាប់​បេះ​ផ្លែ​ហូប​នៅ​ខែមេសា នា​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំកុរ​ខាងមុខនេះ ។​

​លោក វេ​ង ទៀវ កសិករ​រស់នៅ​ភូមិ​បន្ទាយឆ្មារ​លិច​ឃុំ​បន្ទាយឆ្មារ ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា គិត​តាំងពីដើម​ខែមករា​ឆ្នាំ​២០១៩ មក​លោក​និង​កសិករ​បាន​ភ្ជួរ​រាស់ រាយ​ទុយោ​បណ្តាញទឹក និង​ដាំ​ឱ​ឡឹ​កលើ​ដីស្រែ​ទំហំ​ជាង​១៥​ហិកតា នៅ​អាង​ជើងគ្រុះ ហើយ​បាន​ដុះ​លូតលាស់​ល្អ​និង​សង្ឃឹមថា នឹង​បាន​ផល​ផ្លែ​ទុំ​សម្រាប់​ហូប​នៅ​ម្តុំ​ខែមេសា​ឬ​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំកុរ​ខាងមុខនេះ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​ជួយ​សម្របសម្រួល​ជាមួយ​កសិករ ដើម្បី​ចងក្រង​ជា​ក្រុម ឬ​សហគមន៍ ដើម្បី​ក្រុមការងារ​របស់លោក​អាច​នឹង​ផ្តល់​កម្ចីទុន សម្រាប់​ការពង្រីក​ដាំ​ដំណាំ​ឱ​ឡឹ​ក​ឬ​ដំណាំ​ហូប​ផ្លែ ដំណាំ​បន្លែ​ផ្សេងទៀត​នៅ​អាង​ជើងគ្រុះ​នេះ​។​

​លោក​ក៏​លើក​ទឹក​ចិ​ត្ត្ត​អោយ​អភិរក្ស​និង​អភិវឌ្ឍន៍​តំបន់​អាង​ជើងគ្រុះ ដែល​កន្លែង​ធ្វើ​ស្រូវពូជ​បង្ហាញ ដាំ​ដំណាំ​បន្លែ និង​មាន​វា​រី​ជាតិ​ធម្មជាតិ​មួយ​នេះ​អាច​ក្លាយជា​តំបន់​ទេសចរណ៍​វប្ប​ធ​ម៍ ធម្មជាតិ​លាយឡំ​ការកែច្នៃ​មួយ ទាក់ទាញ​ភ្ញៀវទេសចរ​និង​អ្នកភូមិ​ទៅ​ទស្សនា​៕ ល​