អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​បង្កើន​ការពង្រឹង​អនុវត្ត​នីតិវិធី​ច្បាប់​

331
ចែករម្លែក
  • 49
    Shares

អត្ត​ប​ទៈ សុ​ផានី​តា​/​កោះកុង​៖ អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង និង​មន្ត្រី​ពន្ធនាគារ នៅ​ថ្ងៃទី​២ ខែមេសា​នេះ​បាន​បើក​កិច្ចប្រជុំ​ផ្លាស់ប្តូរ​មតិយោបល់​រួមគ្នា​មួយ​ក្នុងន័យ​សំដៅ​ធ្វើយ៉ាងណា​ពង្រឹងគុណភាព​នៃ​ការអនុវត្ត​នីតិវិធី​ច្បាប់​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ក្នុង​ផ្នែក​យុត្តិធម៌​។​

​បែបបទ​បន្ទាន់​នៃ​កា​រប​ញ្ចូ​ន​សាលក្រម​ទៅ​ពន្ធនាគារ ប្តឹងតវ៉ា​ទៅ​សាលាឧទ្ធរណ៍​ពី​ភាគី​ពាក់ព័ន្ធ ការបែងចែក​អ្នកទោស​អោយនៅ​ដាច់ដោយឡែក​ពីគ្នា​និង​របៀប​នៃ​ការធ្វើ​របាយការណ៍​ត្រូវមាន​ភាពស៊ីសង្វាក់​តម្លា​ភាព​គ្នា​មុននឹង​បញ្ចូនទៅ​កាន់​ថ្នាក់ដឹកនាំ​អង្គភាព​សាមី​រៀងៗ​ជាដើម​។​

​ខ្លឹមសារ​ខាងលើនេះ​ជាការ​បញ្ជាក់​របស់លោក​លោក​រស់​សា​រាំ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ការងារ​បច្ចេកទេស និង​ពិភាក្សា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​អង្គភាព​អ្នកច្បាប់ និង​មន្ត្រី​ពន្ធនាគារ ចាំបាច់​គិតគូរ​មាន​ដំណោះស្រាយ​ឡើងវិញ​។​

​លោក​រស់​សា​រាំ​ព្រះរាជអាជ្ញា​ខេត្តកោះកុង​បានឱ្យដឹង​ទៀតថា​ចំណុច​ខ្វះខាត​ការអនុវត្ត​ផ្នែក​នីតិវិធី​ច្បាប់​នេះហើយ ទើប​ថ្ងៃនេះ លោក និង​ភាគី​មន្ត្រី​ពន្ធនាគារ​មកជួបជុំ​គ្នា​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​បន្ទាន់ ជៀង​វាង មាន​ភាពស្មុគស្មាញ​យឺត​យ៉ាង​ខ្វះចន្លោះ​។​ដើម្បី​ដំណើរការ​ដោះស្រាយ​ប្រព្រឹត្ត​ទៅដោយ​រលូន មន្ត្រី​អនុវត្ត​ច្បាប់ ទាំងពីរ​បានកំណត់​យ​ក​ប្រព័ន្ធ Telegram ក្នុង​គោលដៅ​ទំនាក់ទំនង​ផ្តល់ព័ត៌មាន ឬ​ឯកសារ​សំខាន់ៗ​អោយ​គ្នា​ទៅវិញទៅមក​រវាង​ស្ថាប័ន អយ្យការ​អម​សាលាដំបូង​ខេត្ត និង​មន្ត្រី​ពន្ធនាគារ​ខេត្ត​។​

​ដោយឡែក​ជនល្មើស​ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​អោយ​បង់ពិន័យ​ចូល​រដ្ឋ​ស្ថាប័ន​យុត្តិធម៌​នឹង​តម្រូវអោយ​ពួកគេ​អនុវត្ត​អោយ​ខាន​តែ​បាន បើ​ពុំ​នោះទេ ពួកគេ​បន្ត​ជាប់ឃុំ​បន្ថែមទៀត​។ លើសពីនេះ កិច្ចការ​ប​ញ្ចូ​ន​អ្នកទោស​ទៅ​រាជធានី​ភ្នំពេញ​ឡើង​សវន​ការកាត់ក្តី​សាលាឧទ្ធរណ៍​ក៏មាន​ការជួប​ភាពលំបាក​ដូចគ្នា​ដែរ​។

លោក​រស់​សា​រាំ​ក៏​ស្នើ​ដល់​មន្ត្រី​ពន្ធនាគារ​ពិនិត្យ​និង​ស្រាវជ្រាវ​ចំពោះ​ការ​អ្នក​ឃុំខ្លួន​នៅ​ពន្ធនាគារ​ណា​ដែល​ដល់ពេល​វេលា​កំនត់​ត្រូវ​ដោះលែង​អោយមាន​សិទ្ធិសេរីភាព​ដោយ​មិនត្រូវ​ពន្យា​ហួស​ថ្ងៃខែ​ឆ្នាំ​កំនត់​នោះទេ​។ ហើយ​ការអនុវត្ត​ដីកាចាប់ខ្លួន បញ្ចូនទៅ​កាន់​ពន្ធនាកា​រ​អោយបាន​មុន​ម៉ោង​៦​ល្ងាច​។​

​គួររំលឹកថា លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កាលពី​ល្ងាច​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ពិធី​ប្រកាស​តែងតាំង​និង​ចូលកាន់​មុខតំណែង​ព្រះរាជអាជ្ញា​ថ្មី​ខេត្តកោះកុង​ក៏​ធ្លាប់​ណែនាំ​ដាស់​ក្រើនរំលឹក​ដល់​ចៅក្រម​និង​ព្រះរាជអាជ្ញា​ទាំងអស់​។​

ពួកគាត់​(​មន្ត្រី​)​ចាំបាច់​ធ្វើយ៉ាងណា​ព​ន្លឿ​ន​ការជម្រះបញ្ជី​សំណុំរឿង​ក្តី​ដែល​នៅ​សេល​សល់​អោយបាន​ទាន់ពេលវេលា​មិនថាតែ​សំណុំរឿង​ព្រហ្មទណ្ឌ​រដ្ឋប្បវេណី​សំណុំរឿង​ស៊ើបសួរ​នោះទេ​ជៀសវាង​ទុកចោល​សំណុំរឿង​នៅ​កកស្ទះ​នាំឱ្យ​យឺតយ៉ាវ​អ្នក​ជាប់ទោស​បន្ត​នៅក្នុង​ពន្ធនាគារ​លើស​ពេល​កំណត់​។​

​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បញ្ជាក់ទៀតថា​អនុលោម​តាម​នីតិវិធី​នៃ​ច្បាប់​ចៅក្រម​និង​ព្រះរាជអាជ្ញា​ក្នុង​ខេត្តកោះកុង​គប្បី​ត្រួតពិនិត្យ​ឡើងវិញ​អំពី​ការអនុវត្ត​ការងារ​របស់ខ្លួន​នាពេល​កន្លងមក ក៏​ដូច​បច្ចុប្បន្ន ដោយ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និង​អគតិ​ទាំង​៤ ដែលជា​គ្រឿង​បំផ្លាញ​នូ​វក​ត្តិ​យស​ខ្លួនឯង និង​វិស័យ​យុត្តិធម៌​ទាំងមូល​ផងដែរ​៕S/

#