អវកាសយានិក​អាម៉េរិក អ៊ីតាលី​និង​រស្ស៊ី ចេញដំណើរ​ទៅ​កាន់​ស្ថានីយ​អវកាស​

293
ចែករម្លែក

អ្នក​អវកាស​អាម៉េរិក អ៊ីតាលី និង​រុស្ស៊ី បាន​ចេញ​ដំណើរ​ចូល​ក្នុង​ទី​អវកាស​កាលពី​ថ្ងៃ​សៅរ៍​ទី​២០​កក្កដា ដោយ​ឆ្ពោះទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ ។​ការបាញ់​បង្ហោះ​នេះ​ជួន​ពេល​គ្នា​នឹង​ខួប​ទី​៥០​នៃ​ការ​ចុះចត​យាន​Apollo 11​នៅ​ឋាន​ព្រះ​ចន្ទ​។​

Alexander Skvortsov​នៅ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Andrew Morgan​នៅ​អង្គការ​អវកាស​Nasa​របស់​អាម៉េរិក និង​Luca Parmitano មក​ពី​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​ធ្វើដំណើរ​៦​ម៉ោង​ទៅ​កាន់​បន្ទប់​វិទ្យាសាស្ត្រ​ដែល​វិល​ជុំវិញ​ផែនដី ដោយ​ចេញ​ពី​ស្ថានីយ​បាញ់​បង្ហោះ​នៅ​កា​ហ្សាក់​ស្ថាន​។​

​សេចក្តីថ្លែងការណ៍​មួយ​ចេញពី​ស្ថានីយ​បាញ់​បង្ហោះ​ក្រោយ​យាន Soyuz MS-13 ហោះចូល​ក្នុង​អវកាស​បាន​និយាយ​ដា «​ការហោះ​រាល់​ដំណាក់កាល​ដំណើរការ​ទៅ​តាម​ផែនការ​»៕​ដោយ​៖​វាសនា​