អស់ទាស់​ហ្មង​, ចិន​នៅ​ព្រះសីហនុ​បង្កើត​សេវាកម្ម​ពិសេស​!

988
ចែករម្លែក
  • 829
    Shares

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ខិត្តប័ណ្ណ​រូប​ស្ត្រី​ចិន​ស្រស់ស្អាត​ស្រាត​ននល​គោក និង​មាន​សរសេរ​អក្សរ​ចិន​អមជា​មួយ រួមទាំង​ដាក់​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង ត្រូវបាន​ចែកចាយ​ពេញ​ខេត្ត​ព្រះសីហនុ​។ ខេត្ត​ព្រះសីហនុ គឺ​ជា​ខេត្ត​មួយ​ដែលជា​សំបូរ​ដោយ​ភ្ញៀវ​ទេសចរ​ចិន​។ ខិត្តប័ណ្ណ​នេះ គឺមាន​ក្រុម​ស្រីៗ​ដើរ​ចែក​នៅតាម​បន្ទប់​ភ្ញៀវ​ដែល​ស្នាក់នៅ​សណ្ឋាគារ និង​នៅតាម​ទីសាធារណៈ​មួយចំនួន​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា នេះ​ថា ចំពោះ​ករណីនេះ ពិតជា​កើត​មាននៅ​ខេត្ត​ព្រះសីហនុ ពិតប្រាកដ​មែន ហើយ​លោក​បាន​បញ្ជា​ឲ្យ​ខាង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ករណីនេះ​។

​លោក​បាន​បញ្ជាក់ថា “​សមត្ថកិច្ច​កំពុងតែ​ឃ្លាំចាំ​ចាប់ និង​ស្រាវជ្រាវ ពីព្រោះ​មាន​ស្រីៗ​កាន់​ខិត្តប័ណ្ណ​នឹង​ដើរ​ចែក​តាម​បន្ទប់​ភ្ញៀវ​។ ​យើង​កំពុង​ឲ្យ​ខាង​ជំនាញ​ស្រាវជ្រាវ​ករណីនេះ ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋា​ន និង​ការិយាល័យ​ជួញដូរ​ផ្លូវភេទ ដើម្បី​ចុះ​ធ្វើការ​ងារ​នេះ។ យើង​មាន​ចំណាត់ការ​ហើយ​”​។ លោកស្នងការ​បាន​បន្ត​ថា រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​ការឃាត់ខ្លួន​អ្នកដើរ​ចែក​ខិត្តប័ណ្ណ​នោះ​នៅឡើយ​ទេ​៕ ល​/សរន