អស់ពី​ប្រកួត​ទះកំផ្លៀង​ផ្នែក​បុរស ឥឡូវ​ប្រកួត​ទះ​កំប៉េះគូទ​ស្រីៗ​វិញ​ម្ដង​

719
ចែករម្លែក

ប្រទេស​រុស្ស៊ី បានរៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​ស្រីៗ​ប្រកួត​ទះ​កំប៉េះគូទ​គ្នា​គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី​ការប្រកួត​ទះកំផ្លៀង​ផ្នែក​បុរស​របស់ខ្លួន​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​។
​ ​
​កាលពី​ខែមីនា “​ការប្រកួត​ជើងឯក​ទះកំផ្លៀង​ផ្នែក​បុរស​” (Male Slapping Championships) ដែល​ធ្វើឡើង​នៅ​តំបន់​ស៊ី​បេ​រី ប្រទេស​រុស្ស៊ី​បាន​ល្បី​សុសសាយ​ពេញ សកលលោក​នៅពេល​ការប្រកួត​ដ៏​ចម្លែក​នេះ​បាន​ទាក់ទាញ​អត្ត​ព​លិ​ក​ជាច្រើន និង​សូម្បី ពិធីករ​វិទ្យុ​ដ៏​ល្បី​របស់​អាម៉េរិក ចូ រ៉ូ​ហ្គែ​ន (Joe Rogan)​។​
​ ​
“​ការប្រកួត​ជើង​ឯ​ទះ​កំប៉េះគូទ​” (Booty Slapping Championships) នេះ ស្រីៗ​ត្រូវ​ឡើង ទះ​កំប៉េះគូទ​គ្នា​នៅលើ​ឆាក​ក្នុង​តំបន់​ស៊ី​បេ​រី​។ ហើយ​លក្ខខណ្ឌ​នៅក្នុង​ការប្រកួត​បេ​ក្ខ​នារី ត្រូវ​ទះ​កំប៉េះគូទ​គូប្រកួត​ឱ្យអស់​កម្លាំង​ដៃ បើ​អ្នកណា​កម្រើកខ្លួន​ឈាន​ជើង​ទៅមុខ អ្នកនោះ​ជា​អ្នកចាញ់ ប៉ុន្តែ​មិន​សាហាវ​ដូច​ការប្រកួត​ទះកំផ្លៀង​ផ្នែក​បុរស​ឡើយ​៕ ប្រែ​សម្រួលៈ ខុម

#