អស់ពី​ហាង​កាហ្វេ​ឆ្កែ ហាង​កាហ្វេ​ឆ្មា ឥឡូវ​ហាង​កាហ្វេ​ទា​

134
ចែករម្លែក

​កន្លងមកទាំងអស់គ្នា​ប្រាកដជា​ធ្លាប់​ឮ​ពី​ហាង​កាហ្វេ​សុនខ និង​ហាង​កាហ្វេ​ឆ្មា ប៉ុន្តែ ប្រហែលជា​មិន​ធ្លាប់​ដឹង​ពី​ហាង​ហ្វេ​ទា​ទេ​មើលទៅ​។
​ ​
ពេលនេះ​ហាង​កាហ្វេ​ទា​ទើបតែ​បង្ហាញខ្លួន​នៅ​ក្រុង​ឆឹង​ទូ (Chengdu) ប្រទេស​ចិន ខណៈ​ហាង​កាហ្វេ​សត្វ​កំពុង​ទទួលបាន​ការពេញនិយម​កាន់តែខ្លាំង​ឡើង​នៅក្នុង ប្រទេស​នេះ​។​
​ ​
ភ្ញៀវ​នៅ​ហាង​កាហ្វេ​ខាងលើ សម្លឹងមើល​ទា​សម្បុរ​ស​ដោយ​ក្ដី​គ្នាន់គ្នេរ និង​ថតរូប​ជា មួយម្នាក់​ម្ដងៗ​។ ទា​ទាំងនេះ​មិន​សម្រាប់​លក់​ទេ គឺ​គ្រាន់តែ​ទុក​លម្អ​ហាង និង​កំដរ​ភ្ញៀវ ប៉ុណ្ណោះ​។
​ ​
ទា​សម្បុរ​សទាំង​នេះ​ជា​ពូជ​បង្កាត់​នាំចូល​ពី​អឺរ៉ុប ហើយ​ក្នុង​មួយ​ក្បាល​មានតម្លៃ​ខ្ពស់ រហូតដល់​ទៅ ១០.០០០ យ័ន (១.៤០០ ដុល្លារ​អាម៉េរិក​) ឯណោះ​។ ល័​រ យ៉ាវ​ឈី (Luo Yaochi) វ័យ ២៦ ឆ្នាំ​ដែលជា​សហ​ស្ថាបនិក​ហាង​កាហ្វេ​នេះ​និយាយថា ចំណាយ ត្រឹមតែ ១១ ដុល្លារ ភ្ញៀវ​អាច​ទទួលទាន​កាហ្វេ និង​ចំណាយពេល​នៅ​ជាមួយ​ទា​ទាំង នេះ​ដល់​ទៅ ៩០ នាទី​៕ ប្រែ​សម្រួលៈ​ខុម​

#