អស់​ស្ទះ​ហ្មង​សង្ក្រាន្ត​ស្វាយរៀង​ចំនួន​៣​ថ្ងៃ​មាន​មនុស្ស​ជិត​កន្លះ​លាន​នាក់ ចូលរួម​លេង​យ៉ាង​សប្បាយ​

589
ចែករម្លែក
  • 81
    Shares

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយរៀង​: ព្រឹត្តិការណ៍​សង្ក្រាន្ត​ស្វាយរៀង​ក្នុង​រយៈពេល​៣​ថ្ងៃ មាន​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​ចូលរួម​កម្សាន្ត​សប្បាយ ប្រមាណ​ជិត​កន្លះ​លាន​នាក់ បាន​បង្ក​ភាពសប្បាយ​រីករាយ រាំលេង​កម្សាន្ត និង​ដើរលេង​ទស្សនា​តាម​ស្តង់​លក់ដូរ​នានា​ក្នុង​ក្រុង​ស្វាយរៀង ដែល​ញាំ​ង​ឱ្យ​ពិធី​សង្ក្រាន្ត​ឆ្នាំ​២០១៩​នេះ ទទួលបាន​ជោគជ័យ​យ៉ាង​ត្រ​ចេះ​ត្រចង់​។

​ព្រឹត្តិការណ៍​សង្ក្រាន្ត​ស្វាយរៀង​នេះ ធ្វើឡើង​ដោយ​ទទួលបាន​ភាពជោគជ័យ​ដ៏​អស្ចារ្យ ពិតជា​មិនអាច​ខ្វះ​បាន​នូវ​គ្រប់ភាគី​ពាក់ព័ន្ធ​រួមមាន ៖ ក្រុមការងារ​ប្រតិបត្តិ គណៈកម្មការ និង​អនុគណៈកម្មការ​ទាំងអស់ កងកម្លាំង​ទាំង ៣​ប្រភេទ មន្ត្រី​សុខាភិបាល សិល្បករ​សិល្បការិនី យុវជន​ស្ម័គ្រ ចិត្ត ជាពិសេស​រដ្ឋបាលខេត្ត ដែល​ដឹកនាំ​ដោយ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ហេ​ី​យ​កាន់តែ​ពិសេស ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​…​ដែល​បាន​រួបរួមគ្នា​ប្រឹង​អស់កម្លាំង​កាយ​ចិត្ត បំពេញការងារ​តាម​ផ្នែក​រៀងៗ​ខ្លួន មិន​ខ្លាច​នឿយហត់ ហាល​ក្តៅ ហាលខ្យល់ អត់ងងុយ ដោយស្មោះ​អស់ពី​ចិត្ត ប្រកបដោយ​មនសិការ​ទទួលខុសត្រូវ និង​ម្ចាស់ការ​។

​ក្នុងឱកាស​ព្រឹត្តិការណ៍​សង្ក្រាន្ត​ស្វាយរៀង អាជ្ញាធរខេត្ត​បាន​លើកឡើងថា ព្រឹត្តិការណ៍​សង្ក្រាន្ត​ស្វាយរៀង​មាន​រយៈពេល​ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៤ ដល់​១៦ ខែមេសា ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​រដ្ឋបាល​ខេត្តស្វាយរៀង​និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​។​ឆ្នាំនេះ​ជា​លើក​ទី​៣​ហើយ ដែល​ថ្នាក់ដឹកនាំ​ខេត្ត និង ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង បាន​យកចិត្តទុកដាក់​ក្នុងន័យ​បង្ក​ភាពសប្បាយ​រីករាយ ជូន​ដល់​ប្រជាពលរដ្ឋ​។​

​គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ស្វាយរៀង នេះ​ឡើង​ដើម្បី ចូលរួម​អបអរសាទរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ទទួល​ទេវតា​ឆ្នាំ​ថ្មី​។ បង្ហាញ​ការថែរក្សា និង​លើកស្ទួយ​នូវ​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់ ដ៏​រុងរឿង​របស់​ខ្មែរ​។ ផ្តល់ឱកាស​ដល់​យុវជន​ក្នុង​ការចូលរួម​ស្ម័គ្រចិត្ត ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុង​កិច្ចការងារ​សង្គម និង​បង្កើន​នូវ​ភាពស្និទ្ធស្នាល សាមគ្គីភាព ក្រោម​បរិយាកាស​សប្បាយរីករាយ​។​

​សូមជម្រាបថា កម្មវិធី​នៃ​ព្រឹត្តិការណ៍​នេះ​រួមមាន​៖ ការប្រគុំ​តន្ត្រី​បុរាណសម័យ ការដាក់​តាំងពិព័រណ៍​ផលិតផល​ក្នុង​ខេត្ត ការលេង​ល្បែង​ប្រជាប្រិយ និង​កម្មវិធី​កម្សាន្ត​សប្បាយៗ​ជាច្រើន​ទៀត​៕ ល​