អស្ចារ្យ​ណាស់​! នេះ​បាន​ចំ​ជា​កំពូល​អ្នក​ថតរូប​ស៊ែ​ល​ហ្វី​

1045
ចែករម្លែក
  • 17
    Shares

​ទាំងនេះ​គឺជា​រូបថត​ស៊ែ​ល​ហ្វី​ដ៏​អស្ចារ្យ ដែល​ថត​ដោយ​អ្នក​ថតរូប​មិនមែន​អាជីព​ម្នាក់​ឈ្មោះ ហ្គា​រ៉េត អូ​វិ​ន (Gareth Owen)​។ វា​បង្អួត​ពី​សម្រស់​ដ៏​ស្រស់ស្អាត​គួរ​ជាទី​គយគន់​របស់​វេ​លស៍ (Wales)​។​

​តាមរយៈ​រូបភាព​ទាំងនេះ​ហាក់ដូចជា​គេ​ថតរូប​ឱ្យ​គាត់​អញ្ចឹង ប៉ុន្តែ​តាមពិត​វា​ជា​រូបភាព​ស៊ែ​ល​ហ្វី ដែល​គាត់​ថត​ខ្លួនឯង​ដោយ​ប្រើ​កម្មវិធី​កំណត់ពេល​។ គាត់​បាន​ដើររក​កន្លែង​ដែលមាន​ទេសភាព​ស្អាតៗ គ្មាន​សល់ ដែលមាន​ចាប់ពី​កំពូលភ្នំ​ខ្ពស់​រហូតដល់​បឹង និង​រូងភ្នំ​គួរឱ្យភ្ញាក់ផ្អើល​។​

​ហើយ​អ្វីដែល​កាន់តែ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ បុរស​មាន​មុខរបរ​ជាជាង​អគ្គិសនី វ័យ ២៩ ឆ្នាំ​ខាងលើនេះ បាន​ថតរូប​ភាព​គួរឱ្យ​ទាក់ទាញ​ទាំងនេះ​ដោយ​ប្រើពេល​តែ ២៤ ខែ​ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​: ខុម​