អស្ចារ្យ​ណាស់​! លោកស្រី កែ ឡេង ជា​បេក្ខជន​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​កីឡាការិនី​ប៉េតង់​ឆ្នើម​ពិភពលោក ប្រចាំឆ្នាំ​២០១៨

803
ចែករម្លែក
  • 289
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ធ្វើ​សន្និសីទកាសែត​ស្តីពី​ការជ្រើសតាំង​លោកស្រី កែ ឡេង ជា​បេក្ខជន​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​កីឡាការិនី​ប៉េតង់​ឆ្នើម​ពិភពលោក​ប្រចាំឆ្នាំ​២០១៨ នៅ​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​នេះ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​អធិបតីភាព​លោ​កស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​អ៊ិ​ន គឹម​ស្រុ​ន អគ្គលេខាធិការ​កីឡា​ប៉េតង់​។​

​ជា​រៀងរាល់​៤​ឆ្នាំ សមគម​ហ្គេម​អន្តរជាតិ​ពិភពលោក ដែលមាន​ឈ្មោះ​កាត់ IWGA International World Game Association ត្រូវ​សម្រិតសម្រាំង​អត្ត​ព​លិ​ក​ឆ្នើម នៃ​កីឡា​មិន​អូឡាំពិក ដែលមាន​ជាង​៣០​ប្រភេទ​កីឡា ក្នុងនោះ​មាន​កីឡា​ប៉េតង់​ផងដែរ លោក​ប្រធាន​សហព័ន្ធ​អន្តរជាតិ​ប៉េតង់ FIPJP បានស្នើ​លោកស្រី កែ ឡេង ជា​បេ​ក្ខ​នារី​ប៉េតង់​ដើម្បី​ឲ្យ​គេ​បោះឆ្នោត​ជ្រើសរើស ដោយ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​ដូចខាងក្រោម​៖

  • ក្នុង​ឆ្នាំ​២០១៣៖ លោកស្រី កែ ឡេង ទទួលបាន​មេដាយ មាស ប៉េតង់​ពិភពលោក លើ​វិញ្ញាសា វាយយក​ពិន្ទុ នៅ​ប្រទេស​បារាំង​
  • ក្នុង​ឆ្នាំ​២០១៥៖ លោកស្រី កែ ឡេង ទទួលបាន​មេដាយ មាស ប៉េតង់​ពិភពលោក លើ​វិញ្ញាសា វាយយក​ពិន្ទុ នៅ​ប្រទេស​ថៃ ជា​លើក​ទី​២
  • ក្នុង​ឆ្នាំ​២០១៧៖ លោកស្រី កែ ឡេង ទទួលបាន​មេដាយ មាស ប៉េតង់​ពិភពលោក លើ​វិញ្ញាសា វាយយក​ពិន្ទុ នៅ​សាធារណរដ្ឋ​ចិន ជា​លើក​ទី​៣
    ​នេះ​ជា​ឯកទត្ត​កម្ម សម្រាប់​លោកស្រី កែ ឡេង ដែល​ទទួលបាន​មេដាយ មាស បី​លើក​ជាប់ៗ​គ្នា​។​

​លើសពីនេះទៅទៀត​៖

  • ក្នុង​ឆ្នាំ​២០១៨៖ ប្រទេស​បារាំង​បានរៀបចំ​ឲ្យ​មានការ​ប្រកួត​ពានរង្វាន់​កីឡា​ប៉េតង់​ក្នុងចំណោម​ប្រទេស​ដែល​ខ្លាំង​លើ​ពិភពលោក​។ ក្នុងការ​ប្រកួត​នេះ លោកស្រី កែ ឡេង ដណ្ដើមបាន​ពានរង្វាន់​ថ្នាក់​លេខ​១ លើ​វិញ្ញាសា​២​នាក់ ទល់ ២​នាក់ និង ៣​នាក់ ទល់ ៣​នាក់​។ ដោយ​យកឈ្នះ​កីឡាការិនី នៃ​ប្រទេស​ខ្លាំង ដូចជា​ប្រទេស​បារាំង ប្រទេស​ថៃ ប្រទេស​ទុយ​នេ​ស៊ី​។ រួម​សំនិង​ស្នាដៃ​ចុងក្រោយ​នេះ ដែល​ធ្វើ​ឲ្យ​លោក​ប្រធាន Claude Azema សម្រេច​ស្នើ​ឲ្យ លោកស្រី កែ ឡេង ឈរឈ្មោះ​ជា​បេ​ក្ខ​នារី សម្រាប់​ឲ្យ​គេ​បោះឆ្នោត​ជ្រើសរើស​ជា​កីឡាការិនី ប៉េតង់​ឆ្នើម​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨​នេះ​៕ ល​