អស្ចារ្យ​ណាស់ ! ស្មានតែ​អំបែង​កញ្ចក់ ឬ​ក្បឿង​

424
ចែករម្លែក
  • 2
    Shares

ឃើញ​រូប​ទាំងនេះ​ភ្លាម អ្នកប្រាកដជា​យល់ថា វា​ជា​អំបែង​កញ្ចក់ ឬ ក្បឿង ប៉ុន្តែ​តាមពិត​វា​ជា​អំបែង ទឹកកក​ធម្មជាតិ​រាប់លាន​បំណែក ។
​ ​
បាតុភូត​នេះ បង្កឡើង​ដោយសារ​បឹង​ទឹកកក​ចាប់ផ្តើម​រលាយ ហើយ​ចរន្តទឹក​ដែល​កំពុង​ហូរ ខាងក្រោម បាន រុញ​ផ្ទាំង​កក​ឡើងមក​ផ្ទៃ​ខាងលើ ធ្វើឱ្យ អំបែង​ទឹកកក​ទាំងនេះ បានចាប់ផ្តើម​គរ លើ​គ្នា​បង្កើតបានជា​ផ្ទាំងទស្សនីយភាព អស្ចារ្យ​នៅ​ក្រុង​សៅ​ហា​វិ​ន​(SouthHaven) រដ្ឋ​មី​ឈី​ហ្គែ​ន (Michigan) សហរដ្ឋ អាម៉េរិក កាលពី​ថ្ងៃ​អង្គារ​ទី​១៩​ខែមីនា ។
​ ​
​ប៉ុន្តែ​ដោយសារ​អំបែង​ទាំង នោះ​រឹង​ពេក ដែល​អាច​បង្ក​គ្រោះថ្នាក់ បាន ឆ្មាំ​ឆ្នេរសមុទ្រ​អាម៉េរិក បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​មើល​ពី​ចម្ងាយ​កុំ​ចូល​ជិត​ពេក ។​
​ ​
​សូមបញ្ជាក់ថា ៥៦​ភាគរយ នៃ​បឹង Lake Michigan ត្រូវបាន​គ្រប ដណ្តប់​ដោយ​ទឹកកក កាលពី​ដើមខែ​នេះ មុនពេល​រដូវរងា​ឈានដល់​ទៅ​បញ្ចប់ ៕