អស្ចារ្យ​មែន ! អាហារ​ទាំងនេះ​ធ្វើឱ្យ​ធ្មេញ និង​ឆ្អឹង​រឹងមាំ​ប្រសើរ​ជាង​ទឹកដោះគោ ស្រស់​ទៅទៀត​

874
ចែករម្លែក

ពិតណាស់​ការទទួល​ទាន​ទឹក ដោះ​គោ​ស្រស់​ជាប្រចាំ​អាចជួយ​ពង្រឹង សុខភាព​ឆ្អឹង និង​ធ្មេញ ក៏​ព្រោះតែ​វា មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាល់ស្យូម ។ ទោះជា​យ៉ាងណាក៏ដោយ​មិនមែន​អ្នក គ្រប់គ្នា​សុទ្ធតែ​អាច​ទទួលទាន​ទឹកដោះ គោ​បាន​នោះទេ ជាពិសេស​នោះ គឺ​អ្នក​ដែល​ចាញ់ ឡាក់​តូ​ស ។ ប៉ុន្តែ​កុំ​បារម្ភ ក៏​ព្រោះ​ក្រៅពី​ទឹកដោះគោ​ហើយ​នោះ​នៅមាន​អាហារ​ផ្សេងៗ ច្រើន​ប្រភេទ​ទៀត ដែលមាន​ផ្ទុក​នូវ​ជាតិ​កាល់ស្យូម ច្រើនជាង​ទឹកដោះគោ​ស្រស់​ទៅទៀត​។ អត្ថបទ​ខាងក្រោម នឹង​បង្ហាញថា វា ជា​អាហារ​ដែលមាន​ប្រសិទ្ធ​ខ្ពស់​ក្នុងការ​ពង្រឹង​សុខភាព ធ្មេញ និង​ឆ្អឹង​៖
​ ​
១. ត្រី​សាល​ម៉ុ​ន និង​ត្រី សា​ឌី​ន​កំប៉ុង​
ចង់ដឹង​មែន​ទេ​ថា​អ្វីដែល​ធ្វើ​ត្រី សាល​ម៉ុ​ន និង​ត្រី​សា​ឌី​ន​កំប៉ុង​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ កាល់ស្យូម​? នោះ​ក៏​ព្រោះតែ ឆ្អឹង​នៃ​ត្រី​កំប៉ុង​ទាំងពីរ​នេះ​អាច​ទទួល ទាន​បាន​! ក៏​មិន​ខុសពី​ឆ្អឹង​របស់​មនុស្ស​ដែរ ឆ្អឹង​ត្រី គឺជា​ផ្នែក​ដែលមាន​ផ្ទុក​ជាតិ កាល់ស្យូម​ច្រើន​បំផុត ក្នុង​ខ្លួន​ត្រី ។ ក្រៅពី ជាតិ​កាល់ស្យូម ត្រី​សាល​ម៉ុ​ន និង​ត្រី សា​ឌី​ន​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម ដ៏​ចាំបាច់​មួយទៀត​សម្រាប់​សុខភាព​ធ្មេញ និង​ឆ្អឹង​នោះ គឺ​វីតាមីន D ។ ត្រី​សាល​ម៉ុ​ន និង​ត្រី​សា​ឌី​ន ក៏​ជា​ប្រភព​ដ៏​ល្អប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​ល្អ​អូ​មេ​ហ្គា ៣ ដែល មាន​សមត្ថភាព ទប់ទល់​នឹង​ការ​រលាក​ផងដែរ ។ ដូចដែល​បានដឹងហើយថា ការ​រលាក​ភាគច្រើន គឺ​ត្រូវបាន​ផ្សារ ភ្ជាប់​ជាមួយនឹង​បញ្ហា​ឆ្អឹង​ចុះខ្សោយ​។​
​ ​
២. ម្សៅ​ធញ្ញជាតិ​
​អ្នកឯកទេស​ខាង​ចំណីអាហារ ជាច្រើន​បាន​និយាយថា ត្រឹមតែ ១​ភាគ ២ នៃ​ម្សៅ​ស្រូវ សាឡី ឬ​ម្សៅ​ធញ្ញជាតិ មិនទាន់​ចម្អិន គឺមាន​ផ្ទុក​នូវ​ជាតិ​កាល់ស្យូម​ដែល​ល្អ​សម្រាប់​ពង្រឹង សុខភាព ឆ្អឹង និង​ធ្មេញ ដល់​ទៅ​២០០​មិ​ល្លី​ក្រាម ឯណោះ ។ ហើយ​ប្រសិនបើ​អ្នក​ចម្អិន ម្សៅ​ធញ្ញជាតិ​ជាមួយ​ទឹកដោះគោ​ស្រស់ ទៀត​នោះ គឺ​បរិ​មាណនៃ​ជាតិ​កាល់ស្យូម នឹងមាន​កាន់តែ​ច្រើនឡើង​សម្រាប់ ផ្គត់ផ្គង់​ដល់​រាងកាយ ។​
​ ​
៣. បន្លែ​ស្លឹក​ពណ៌​បៃតង ចាស់​
​បន្លែ​ពណ៌​បៃតងចាស់ គឺជា ប្រភព​ដ៏​ល្អ​នៃ ជាតិ​កាល់ស្យូម​ដូច​ទៅ នឹង​ម្សៅ​ធញ្ញជាតិ​ដែរ ។ ក្រៅពី​ជួយ ពង្រឹង​សុខភាព​ធ្មេញ និង​ឆ្អឹង​ហើយ​នោះ ការទទួល​ទាន​បន្លែ​ពណ៌​បៃតងចាស់​ក៏ ផ្តល់នូវ​អត្ថប្រយោជន៍​ច្រើន​ផ្សេងទៀត ចំពោះ​សុខភាព​រាងកាយ​ផងដែរ ។ ដូច្នេះ​ការបន្ថែម បន្លែ​ពណ៌​បៃតងចាស់ ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក គឺ សំខាន់​ណាស់ ដើម្បី​រក្សា បាន​នូវ​សុខភាព​រាងកាយ ក៏ដូចជា​រក្សា​ឱ្យ​ធ្មេញ និង​ឆ្អឹង​ជៀស​ផុតពី​បញ្ហា​ផ្សេងៗ ៕ ដោយៈ health.com.kh​