អស្ចារ្យ​! ម្ចាស់​គ្រោង​បាញ់​បង្ហោះ​ធាតុ​ឆ្មា​សំណព្វចិត្ត​ទៅ​អវកាស​

388
ចែករម្លែក

​វា​ជា​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល និង​អស្ចារ្យ​បំផុត​ដែល​ធាតុ​ឆ្មា​នឹងត្រូវ​បាញ់​បង្ហោះ​ចូលទៅ ក្នុង​លំហ​អវកាស​ឆាប់ៗ​នេះ​។

​លោក ស្ទី​វ ម៉ាន់ (Steve Munt) ដែលជា​អតីតមន្ត្រី​អង្គការ​ណា​សា (NASA)​និង​ជា​ម្ចាស់ ឆ្មា​សម្បុរ​ទឹកក្រូច​ដ៏​ល្បីល្បាញ​ឈ្មោះ ពី​កា​ជូ (Pikachu) បាន​ទម្លាយ​ឱ្យដឹងថា​គាត់​បាន សម្រេចចិត្ត​បង្ហោះ​ធាតុ​ឆ្មា​របស់ខ្លួន​ចូលទៅក្នុង​គន្លង​តារាវិថី​ជុំវិញ​ផែនដី​ដែល​មិន​ធ្លាប់ មាន​ក្នុង​ប្រវត្តិសាស្ត្រ​។

​យោងតាម​គេហទំព័រ Space.com បានឱ្យដឹងថា លោក ស្ទី​វ ម៉ាន់ ដែល​រស់នៅ​ក្រុង ឡេ​ក អូ​ស្វេ​ហ្គោ (Lake Oswego) រដ្ឋ​អូ​រី​ហ្គិ​ន (Oregon) សហរដ្ឋ​អាម៉េរិក បាន​បង្កើត មូលនិធិ​មួយ​មាន​ឈ្មោះថា GoFundMe ដើម្បី​ស្វែងរក​ជំនួយ​បរិច្ចាគ​សម្រាប់​ការបាញ់ បង្ហោះ​ឆាប់ៗ​នេះ​។ ជា​លទ្ធផល គាត់​រៃអង្គាស​បាន​ជិត ២.០០០ ដុល្លារ​នៃ​ថ្លៃ​បាញ់ បង្ហោះ​សរុប ៥.០០០ ដុល្លារ​។

​លោក ស្ទី​វ ម៉ាន់ បាន​បញ្ជាក់ថា ពី​កា​ជូ បាន​លាចាក​លោក​កាលពី​ខែមករា ក្រោយពី សុខភាព​កាន់តែ​ទ្រុឌទ្រោម​ដោយសារ​កើត​ជំងឺ​ទឹកនោមផ្អែម​៕ ប្រែ​សម្រួលៈ​ខុម​