អស្ចារ្យ​! សត្វ​ព្រាប​មួយ​ក្បាល​លក់បាន​ថ្លៃ​រាប់លាន​ដុល្លារ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

231
ចែករម្លែក

ព្រាប​ប្រណាំង​បែលហ្ស៊ិក មួយ​ក្បាល​ដែលមាន​ឈ្មោះថា អា​ម៉ាន​ដូ (Armando) ត្រូវគេ​លក់បាន​ថ្លៃ​រហូតដល់​ទៅជិត ១,៥ លាន​ដុល្លារ​ក្នុង​ពិធី​ដេញថ្លៃ​ដែល​ខ្ពស់ជាង ៣ ដង​ធៀប​នឹង​តម្លៃ​ឯតទគ្គ​កម្ម​ពិភពលោក បន្ទាប់ពី​សង្គ្រាម​ដេញថ្លៃ​រវាង​ជនជាតិ​ចិន ពីរ​នាក់​ដែលជា​អ្នក​ស្រលាញ់​ចូលចិត្ត​ព្រាប​។
​ ​
​លោក ច​ច ហ្វឺ​រ៉ា​រី (Jorge Ferrari) ដែល​មកពី​គេហទំព័រ​របស់​ក្រុមហ៊ុន​ដេញថ្លៃ Pigeon Paradise (PIPA) បានលើកឡើង​កាលពី​ថ្ងៃ​ច័ន្ទ ទី​១៨ ខែមីនា​ថា “​គ្មាន​អ្នកណា​រំពឹងថា វា​លក់បាន​ថ្លៃ​នេះ​ទេ​”​។
​ ​
ក្រុមហ៊ុន​ដេញថ្លៃ PIPA ក៏បាន​ហៅ អា​ម៉ាន​ដូ ថា​ជា “​ព្រាប​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ដែល​ល្អ បំផុត​គ្រប់​សម័យកាល​របស់​បែ​ល​ហ្ស៊ិ​ក​”​។
​ ​
ហើយ​ដោយសារតែ​ជនជាតិ​ចិន ស្រលាញ់ និង​ជ្រួលជ្រើម​ចង់បាន​ព្រាប​ប្រណាំង ចម្ងាយ​ឆ្ងាយ​ប្រភេទ​នេះ​ខ្លាំង​ទើប​ធ្វើឱ្យ​តម្លៃ​របស់​វា​កើនឡើង​ខ្ពស់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ បែបនេះ​៕ ប្រែ​សម្រួលៈ​ខុម​