អស្ចារ្យ ពាន​ស្ដេច​ព្រុយ​ណេ កម្ពុជា​កក់​កៅអី វគ្គ​ផ្ដាច់ព្រ័ត្រ​

870
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ពិតជា​អស្ចារ្យ​ខ្លាំងណាស់ ការប្រកួត​បាល់ទាត់ ដណ្ដើម​ពានរង្វាន់ ស្ដេច​ព្រុយ​ណេ Hassanal Bolkiah Trophy 2018 ក្រុមបាល់ទាត់ អាយុ​ក្រោម​២១​ឆ្នាំ​កម្ពុជា បាន​ឡើងទៅ​កាន់ វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​យកឈ្នះ​ក្រុម​មី​យ៉ាន់​ម៉ា ២ ទល់ ១ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុងការ​ប្រកួត នា​ថ្ងៃទី​២ ឧសភា នោះ ។​

​ការប្រកួត​ដ៏​សំខាន់​នេះ កីឡាករ ណា​រ៉ុង កក្កដា យុវជន​វ័យក្មេង របស់​ក្លិប​ក្រសួងការពារជាតិ បាន​ស៊ុត​បំប៉ោង​សំណាញ់ ក្រុម U21 មី​យ៉ាន់​ម៉ា ២ គ្រាប់ បាន​មុន បន្ទាប់ពី​លេង​បាន ១៣ នាទី និង មួយ​គ្រាប់​ទៀត កីឡាករ​ដដែល​នេះ រកបាន​នៅ​នាទី ៣៤ ។​

​មុន​បញ្ចប់​តង់​ទី​១ ក្រុម​មី​យ៉ាន់​ម៉ា រកបាន ១ គ្រាប់​វិញ ប៉ុន្ដែ​លទ្ធផល​នេះ មិនមាន​ការប្រែប្រួល​នោះទេ ដោយ​កម្ពុជា រក្សា​លទ្ធផល​នាំមុខ មី​យ៉ាន់​ម៉ា ២ ទល់ ១ រហូតដល់​ចប់​ការប្រកួត​។ លទ្ធផល​នេះ ធ្វើ​ឲ្យ​ក្រុម​កម្ពុជា កក់​កៅអី នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជា​លើកដំបូង​។​

​នេះ​គឺជា​លើកដំបូង​ហើយ ដែល​កម្ពុជា​ដណ្ដើម បាន​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​ធ្លាប់​ឡើង វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ លើកដំបូង កាលពី​ឆ្នាំ​២០០៧ ដោយ​ទទួលបាន​ត្រឹម ចំណាត់ថ្នាក់​លេខ ៣ ស្ទួន ។​

​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Hassanal Bolkiah Trophy 2018 ឆ្នាំនេះ គឺ​កម្ពុជា ត្រូវ​ជួប​ក្រុមយុវជន U21 ទី​ម័​រ​ខាងកើត បន្ទាប់ពី​ក្រុមយុវជន ទី​ម័​រ​ខាងកើត បាន​យកឈ្នះ ក្រុមយុវជន​សិង្ហ​បុរី ដោយ​លទ្ធផល ២ ទល់ ១ ដូចគ្នា ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​៥ ខែឧសភា​៕V

​ក្រុមបាល់ទាត់​អាយុ​ក្រោម ២១ ឆ្នាំ​កម្ពុជា​