អហ​ស្រុក​មោង​ឬ​ស្សី​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​អហ​ខេត្ត​ពីបទ​រក្សាទុក​និង​ជួញដូរ​គ្រឿងញៀន​

567
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: កម្លាំង​អាវុធហត្ថ​ស្រុក​មោងឫស្សី កាលពី​រសៀល​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៩ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ភូមិ​ពោធិ៍​២ ឃុំ​គារ ស្រុក​មោងឫស្សី ហើយ​បញ្ជូន​ខ្លួន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ពីបទ​រក្សាទុក​និង​ជួញដូរ​គ្រឿងញៀន​។​

​លោក ម៉ៅ ហ៊​ត មេបញ្ជាការរង​អាវុធហត្ថ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោងឫស្សី​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សៀត សាប់​ព្រី ហៅ​ព្រី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពោធិ៍​២ ឃុំ​គារ​ស្រុក​មោងឫស្សី ព្រមទាំង​ដកហូត​សម្ភា​រះ​រួមមាន​ទូរស័ព្ទដៃ​អិន​ចុច​ពិល​០១​គ្រឿង​។​

​លោក​មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​បាន​បញ្ជាក់ថា ជនសង្ស័យ​និង​វត្ថុតាង ត្រូវ​បញ្ជូនទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​