អាកាសចរណ៍ Emirates​ប្រារព្ធ​ខួប​២​ឆ្នាំ នៅ​កម្ពុជា​ព្រមជាមួយ​ការបើក​ដំណើរការ​ជើងហោះ ហើរ​ត្រង់​ពី ភ្នំពេញ​ទៅ​បាងកក និង ណែនាំ​ពី​ហ្វឺ​ស​ក្លាស​

506
ចែករម្លែក

ដោយៈ​ សុផល​
​ភ្នំពេញ​៖​
ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ បានរៀបចំ​កម្មវិធី​គម្រប់​ខួប​២​ឆ្នាំ​នៅ​កម្ពុជា ជាមួយនឹង​ការពង្រឹង​សេវាកម្ម លំដាប់​ខ្ពស់​។

ឈានចូល​ឆ្នាំ​ទី​៣ ក្នុង​ការបើក​ដំណើរការ ការិយាល័យ​អ៊ែ​ម​មឺ​រឹត​នៅ​ភ្នំពេញ អ៊ែ​ម​មឺ​រឹត​កំពុងតែ​ពង្រឹង​សេវាកម្ម​ថ្មី ដោយ​ការ បើក​ដំណើរការ ជើងហោះហើរ​ប្រចាំថ្ងៃ ទៅកាន់​ទីក្រុង​បាងកក ដែល​ធ្វើ​ឲ្យ កាន់តែ​ងាយស្រួល រវាង​ប្រទេស​ពីរ នៅក្នុង​អាស៊ីអាគ្នេយ៍​ជាមួយនឹង​ជើងហោះហើរ រយៈពេល​១​ម៉ោង ៣០​នាទី និង​ផ្តល់ជូន​នូវ​ជម្រើស​ជាច្រើន​សម្រាប់​ដំណើរ​កម្សាន្ត​នៅក្នុង​តំបន់ តាមរយៈ​ដៃគូ​សហការ របស់ខ្លួន​។

ជើងហោះហើរ​ប្រចាំថ្ងៃ​របស់​អ៊ែ​ម​មឺ​រឹត​ពី​រាជធានី​ភ្នំពេញ​ត្រូវបាន​បើក​ដំណើរការ​ជាមួយ​យន្តហោះ​ប៊ូ​អ៊ីង ៧៧៧ ដោយ​ផ្តល់​ជម្រើស​ច្រើន​ដល់​អ្នកដំណើរ ដែល​ចង់បាន​នូវ​ដំណើរ​កម្សាន្ត លំដាប់​កំពូល​។​ការផ្លាស់ប្តូរ​នេះ​ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​អ៊ែ​ម​មឺ​រឹត​ក្នុងការ​ផ្តល់ជូន​អ្នកដំណើរ​ពី​ប្រទេស​កម្ពុជា​នូវ​ការតភ្ជាប់​ដែលមាន​ភាពងាយស្រួល ស្ទីល និង​ការកែលំអ ជា​បន្តបន្ទាប់​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អ្នកដំណើរ​។​

​ការបើក​ដំណើរការ​ជើងហោះហើរ​ថ្មី​កាលពី​ថ្ងៃទី​១ មិថុនា​នេះ អ្នកដំណើរ​ទាំងអស់​ឥឡូវ អាច​ទទួលបាន​បទពិសោធ​ន៍​ធ្វើដំណើរ​តាម​យន្តហោះ​ថ្នាក់ដំបូង​ពី​ទីក្រុង ភ្នំពេញ​ទៅ​ទីក្រុង​បាងកក នឹង​បន្ត​ទៅកាន់​ទីក្រុង​ឌូ​បៃ​។ អ្នកដំណើរ​ពី​ប្រទេស​កម្ពុជា ឥឡូវ​អាចធ្វើ​ដំណើរ​ជាមួយ​យន្តហោះ​លំដាប់​ថ្នាក់ដំបូង​(First Class) តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែ​ម​មឺ​រឹត​ដែល​ភ្ជាប់​ទៅកាន់​ជាង ១៥០​ទិសដៅ​នៅក្នុង​អាស៊ី ម​ជ្ឃឹ​ម​បូព៌ា ទ្វីបអឺរ៉ុប និង អាមេរិក​។

​លោក Abdulla Adnan នាយក​គ្រប់គ្រង​ផ្នែក​ពាណិជ្ជកម្ម នៃ​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត បាន​និយាយថា​“​ចាប់តាំងពី​យើង​បានចាប់ផ្តើម​បើក​ដំណើរការ​ការិយាល័យ​អ៊ែ​ម​មឺ​រឹត​នៅ​កម្ពុជា​មក​កាលពី​ថ្ងៃទី ១ ខែកក្កដា​ឆ្នាំ ២០១៧ អ្នកធ្វើដំណើរ​ជាង ១៣០ ០០០​នាក់ បានទទួល​នូវ​សេវាកម្ម ដែល​ទទួលបាន​ពានរង្វាន់​របស់​យើង​។​ពួកយើង​ពិត​ជាមាន​ភាពសប្បាយ​រីករាយ​ណាស់​ក្នុង​ការបង្កើត​ទំនាក់ទំនង​នៅក្នុង​ទីផ្សារ និង​បង្កើន​អ្នកដំណើរ​របស់​យើង ក្នុង​រយៈពេល​ត្រឹមតែ​២​ឆ្នាំ ប៉ុណ្ណោះ​”​។

​លោក​បាន​បន្តទៀតថា​“​ខណៈដែល​យើង​កំពុង​បន្ត​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អ្នកដំណើរ​សម្រាប់​កៅអី​យន្តហោះ​ថ្នាក់​សន្សំសំចៃ​(Economy Class)​និង​ថ្នាក់​ពាណិជ្ជកម្ម​(Business Class) របស់​យើង​។​យើង​មានបំណង​នឹងធ្វើ តាម​ការសន្យា​របស់​យើង “Fly Better” ដែល​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ទទួលបាន ការផ្តល់ជូន​ដែល​មិន​ធ្លាប់មាន​ពីមុនមក ការផ្តល់ជូន​ការធ្វើដំណើរ​ដែល​មិនអាច​បំភ្លេចបាន និង​មាន​ផាសុខភាព ។ ការច្នៃប្រឌិត​ជា​ធាតុ ដ៏​សំខាន់ នៃ​អ្វីដែល​យើង​ធ្វើ​។ យើង​តែងតែ​ខិតខំ ប្រឹងប្រែង​ឥតឈប់ឈរ ដើម្បី​បំពេញ តំរូវការ​អតិថិជន ឳ្យ​ល្អឥតខ្ចោះ និង​យើង​បំប្លែង សេចក្តីត្រូវការ​ទាំងនោះ ជា​លក្ខណៈពិសេស និង បន្ថែម​សេវាកម្ម​ដើម្បី​សេចក្តី​រីករាយ ដល់​អ្នកដំណើរ​របស់​យើង​។​យើង​ក៏​ព្យាយាម​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ដែល​កំពុង​ផ្លាស់ប្តូរ ហើយ​បំពេញតម្រូវការ​កើនឡើង​នៃ​ការធ្វើដំណើរ​ពី​ប្រទេស​កម្ពុជា​។
​ការបើក​ដំណើរការ​យន្តហោះ​ថ្នាក់ដំបូង​របស់​ពួកយើង​ហោះហើរ​ពី​ភ្នំពេញ​ទៅ​ទីក្រុង​ឌូ​បៃ​តាមរយៈ​ទីក្រុង​បាងកក​ដែល​បង្ហាញថា​ពួកយើង​ពិតជា​ផ្តល់ជូន​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ជោះ​ដល់​អ្នកដំណើរ​ពី​ប្រទេស​កម្ពុជា​របស់​ពួកយើង​”​។

​អ្នកដំណើរ​ទាំងអស់​អា​ច​ទទួលបាន​បទពិសោធ​ន៍​ថ្មីស្រឡាង​ជាមួយ​កៅអី​យន្តហោះ​ថ្នាក់ដំបូង​ដ៏​ប្រណិត​ដែលមាន​ទ្វា​រ៉ូ​ត ទីធ្លា​ធំ​ទូលាយ កន្លែង​អង្គុយ​មិន​ញ័រ និង​ទូរទស្សន៍ ទំហំ​៣២​អ៊ីង​កំរិត HD ដែលមាន​ជាង​៤០០០​ប៉ុស្តិ៍ សម្រាប់​ភាពយន្ត វីដេអូ​ឯកសារ ប៉ុស្តិ៍​កីឡា​និង​បទ​ចម្រៀង​ជាច្រើន​។​សេវាកម្ម​យន្តហោះ​ថ្នាក់ដំបូង​អ៊ែ​ម​មឺ​រឹត​ផ្តល់ជូន​អតិថិជន​ដោយមាន​ការបម្រើ​អាហារ​ជាច្រើន​មុខ រួមជាមួយ​នឹង​ស្រា​ទំពាំងបាយជូរ​កំរិត​ព្រី​មៀម ស្រា​សាំ​ប៉ា​ញ និង​ភេសជ្ជៈ​ផ្សេងៗ​ទៀត​។​ស្តង់ដារ​សេវាកម្ម​ដោយ​អ្នកបំរើ​ការ​លើ​យន្តហោះ ដែល​អាចនិយាយបាន​ច្រើន​ភាសា អ្នកដំណើរ អាច ភ្ជាប់​សេវា​អិ​ុ​ន​ធើ​ណែ​ត​ដោយ​ឥតគិតថ្លៃ និង​ប្រព័ន្ធ​កម្សាន្ត ice បាន​នៅ​គ្រប់​កាប៊ីន ទាំងអស់ ដើម្បី​បំពេញ​សេចក្តី​រីករាយ​ជូន​អ្នកដំណើរ​។ អ្នកដំណើរ​នៃ​យន្តហោះ​ថ្នាក់ដំបូង និង​ថ្នាក់​ជំនួញ ក៏​អាច​ទទួលបាន សេវាកម្ម​បន្ថែមទៀត​មានដូចជា សេវា​បើកបរ​ទៅ និង មកពី​ព្រលានយន្តហោះ ទូទាំង​៧៥​ទីក្រុង និង កន្លែង​អង្គុយ​រង់ចាំ សម្រាប់​ឲ្យ​អ្នកដំណើរ​ទាំងអស់ អាច​រីករាយ​បាន​មុនពេល​ហោះហើរ​។​

​អាកាសចរណ៍ អ៊ែ​ម​មឺ​រឹត នឹង​ហោះ​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ ដោយ​ចេញដំណើរ ពី​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​(PNH) នៅ​ម៉ោង​១១ និង​២០​នាទី​យប់ តាម រយៈ​ជើងហោះហើរ EK371 និង​ទៅដល់​អាកាស​យាន្ត​ដ្ឋា​ន​សុវណ្ណ​ភូមិ​បាងកក​(BKK) នៅ​ម៉ោង​១២ និង​៤០​នាទី នា​ថ្ងៃ​បន្ទាប់ ហើយនឹង​ធ្វើការ​ហោះហើរ បន្ត​ទៅកាន់​ទីក្រុង​ឌូ​បៃ​នៅ​ម៉ោង​២ និង​២៥​នាទី​ព្រឹក​ថ្ងៃ​បន្ទាប់ និង​ទៅដល់​នៅ​ម៉ោង​៥ និង​៣៥​នាទី​ព្រឹក នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ទីក្រុង​ឌូ​បៃ​។​សម្រាប់​ការ​ត្រឡប់មកវិញ​តាមរយៈ​ជើងហោះហើរ EK370 នឹងត្រូវ​ចេញដំណើរ ពី​អាកាស​យាន្ត​ដ្ឋា​នទី​ក្រុង ឌូ​បៃ​នៅ​ម៉ោង​៨ និង ៤៥​នាទី​ព្រឹក និង​ទៅដល់​ទីក្រុង​បាងកក នៅ​ម៉ោង​៦ និង​១៥​នាទី​ល្ងាច​។ ជើងហោះហើរ ដដែល​នឹង​ចេញដំណើរ ពី​ទីក្រុង​បាងកក នៅ​ម៉ោង​៨​យប់ និង​មកដល់ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង​៩ និង​២៥​នាទី​យប់​។ បញ្ជាក់​ម៉ោង​ខាងលើ ជា​ម៉ោង​តាម​តំបន់​នីមួយៗ ។​

​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែ​ម​មឺ​រឹត ត​ភ្ជាប់​សម្រាប់​អ្នកដំណើរ នៅ​ប្រទេស​កម្ពុជា ទៅនឹង​បណ្តា​ទិសដៅ​ផ្សេងៗ​ទៀត នៅ​ប្រទេស​ថៃ នឹង​ប្រទេស​ផ្សេងៗ នៅ​អាស៊ីអាគ្នេយ៍ ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូរ អាកាសចរណ៍​នានា​ក្នុង​តំបន់ ដូចជា Bangkok Airway Jet Star និង Jetstar Pacific​។
​សម្រាប់​ព៌​ត​មាននៃ​ការ​កក់​សំបុត្រ​យន្តហោះ​អ្នកដំណើរ​ទាំងអស់​អាច​ទំនាក់ទំនង​ការិយាល័យ​អ៊ែ​ម​មឺ​រឹត​នៅ​កម្ពុជា​តាមរយៈ​លេខ​ទូរ​សព្ទ ០២៣ ៩៩៨ ១៦៨ ឬ តាមរយៈ​អ៊ី​ម៉ែ​ល ekcambodia@emirates.com ដើម្បី​ធ្វើការ​កក់​សំបុត្រ​យន្តហោះ សូម​ចូលទៅ​កាន់ www.emirates.com/kh ឬ ទំនាក់ទំនង​ទៅកាន់​ភ្នាក់ងារទេសចរណ៍​៕

​អំពី​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត​
​អ៊ែ​ម​មឺ​រឹត​គឺជា​បណ្តាញ​ត​ភ្ជាប់​សកលលោក​សម្រាប់​មនុ​ស្ស​និង​ទីកន្លែង ហើយក៏​ជា​អ្នកបង្កើត​វប្បធម៌ ដែលជា​អ្នក​បំផុសគំនិត​នៅ​ជុំវិញ​ពិភពលោក​ជាមួយនឹង​បណ្តាញ​ដែល​កំពុង​រីកចម្រើន​នៃ​ទិសដៅ​សកល​របស់​យើង​។ ជាមួយនឹង​យន្តហោះ​273 គ្រឿង​រាប់បញ្ចូល​ទាំង​យន្តហោះ A380 ចំនួន 109 ក្រុម​នាវា​ដែល​ទទួលបាន​ពានរង្វាន់​ច្រើន​បាន​ហោះហើរ​ទៅកាន់ 158 គោលដៅ​នៅក្នុង 86 ប្រទេស​និង​ដែនដី​នៅ​ទូទាំង​ទ្វីប​ចំនួន 6 ។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​គឺជា​ក្រុមហ៊ុន​អាកាសចរណ៍ ធំ​បំផុត​របស់ ពិភពលោក​ដែលមាន​យន្តហោះ Airbus A380 និង Boeing 777 ។ សេវា​កម្សាន្ត​ដ៏​សម្បូរបែប​មាន​ម្ហូបអាហារ​ឆ្ងាញ់​តាម​តំបន់ ប្រព័ន្ធ​កម្សាន្ត​ដែល​ទទួលបាន​ពានរង្វាន់ ice និង​បដិសណ្ឋារកិច្ច​ដែល​ផ្តល់ជូន ដោយ ក្រុម​នារី​អាកាសចរណ៍​ជាច្រើនរូប ពី​130 សញ្ជាតិ​បានធ្វើឱ្យ​ក្រុមហ៊ុន អ៊ែ​ម​មឺ​រឹត​ក្លាយទៅជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ ដែល​គេ​ទទួលស្គាល់​ទូទាំង​ពិភពលោក​។​

Media Contact
REDHILL Cambodia
ekcambodia@redhill.asia

#