អាកាសចរណ៍ Emirates ឈ្នះ​ពានរង្វាន់​ល្អ​ជាងគេ សំរាប់​ការបម្រើ​យន្តហោះ​ថ្នាក់ដំបូង Travelers’ Choice® ដោយ TripAdvisor នៅ​ឆ្នាំ​២០១៩

410
ចែករម្លែក
  • 20
    Shares

ដោយៈ​សុផល / ភ្នំពេញៈ អ៊ែ​ម​មឺ​រឹត​ទទួលបាន​ពានរង្វាន់​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​យន្តហោះ​ថ្នាក់ដំបូង​ល្អ​ជាងគេ​បង្អស់​នៅ​ឆ្នាំ ២០១៩ ក្នុង Travelers’ Choice® ដោយ TripAdvisor ។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏បាន ទទួល​នូវ​ពានរង្វាន់​ជាច្រើន​រួមមាន ពានរង្វាន់​ល្អ​បំផុត​សម្រាប់​យន្តហោះ​ថ្នាក់​ពាណិជ្ជកម្ម យន្តហោះ​ថ្នាក់ដំបូង និង​ពានរង្វាន់​អាកាសចរណ៍​ល្អផ្តាច់គេ​ទូទាំង​មជ្ឈិមបូព៌ា​ដោយ Travelers’ Choice Major​។ ក្រុមហ៊ុន TripAdvisor បានផ្តល់​រង្វាន់​ដល់​អាកាសចរណ៍ អាស្រ័យ​លើ បរិមាណ និង គុណភាព នែ​ការវាយតំ​លៃ របស់​អតិថិជន ដោយ​ប្រមូល​ទិន្នន័យ កំឡុងពេល ១២ ខែ​។​

អាកាសចរណ៍ Emirates ឈ្នះ​ពានរង្វាន់​ល្អ​ជាងគេ សំរាប់​ការបម្រើ យន្តហោះ​ថ្នាក់ដំបូង Travelers’ Choice® ដោយ TripAdvisor នៅ​ឆ្នាំ ២០១៩

​បទពិសោធន៍​យន្តហោះ​ថ្នាក់ដំបូង​របស់​អ៊ែ​ម​មឺ​រឹត​គឺជា​ការធ្វើដំណើរ​ពិសេស​ដែល​ណែនាំ​ពី​ការច្នៃប្រឌិត​ផលិតផល​ថ្មី​ដូចជា​បន្ទប់​ឯកជន បន្ទប់​ងូតទឹក​នៅលើ​យន្តហោះ កន្លែង​អង្គុយលេង Lounge និង​ផ្នែក​ផ្សេងៗ​ទៀត​ជាច្រើន​។​បន្ទប់​យន្តហោះ​ថ្នាក់ដំបូង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​មាន​លក្ខណៈ ពិសេស​ដែល​យក​គំរូ​តាម​រថយន្ត Mercedes-Benz ធ្វើឡើង​ដោយមាន​មាន​ទ្វារ​រូត មាន​កៅ​អុ​ី​ស្បែក​ទន់ និង​អំពូល​ភ្លើង​ព្រឹមៗ​។

​លោក ទី​ម ខ្លាក (Tim Clark) ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត​បាន​និយាយថា “​យន្តហោះ​ថ្នាក់ដំបូង របស់​អ៊ែ​ម​មឺ​រឹត​គឺជា​បទពិសោធ​ន៏​ដ៏​អស្ចារ្យ​“ បទពិសោធន៍​នេះ ចាប់ផ្តើម​តាំងពី​អ្នកបើកបរ​ជូន​អ្នកដំណើរ ទៅកាន់​ប​ញ្ចូ​រ​ឆែក​អ៊ី​ន រហូតដល់​កន្លែង​អង្គុយ​រង់ចាំ​របស់​អ៊ែ​ម​មឺ​រឹត និង​សេវាកម្ម​ទាំងអស់​នៅលើ​យន្តហោះ​។ យើង​ក៏បាន​បន្ត​វិនិយោគ​លើ​ផលិតផល និង ការច្នៃប្រឌិត​ថ្មី​ទៀត​ដូចជា បង្កើត​បារ​កម្សាន្ត​ដើម្បី​កំណត់​នូវ​អ្វីដែល​ការធ្វើដំណើរ​តាម​យន្តហោះ​ថ្នាក់ដំបូង​គួរតែមាន​។ ដូច្នេះ​យើង​មាន​សេចក្តី រីករាយ​ណាស់ ដែល​អតិថិជន​របស់​យើង​បានទទួល បទពិសោធ​ន៏​ការ​ជិះ​យន្តហោះ​ថ្នាក់ដំបូង​ដែល​មិន​ធ្លាប់មាន ជាមួយ​ពានរង្វាន់​នេះ​។​”

​អតិថិជន​នៅ​គ្រប់​ថ្នាក់​យន្តហោះ​ទាំងអស់​រីករាយ​ជាមួយនឹង​ការបំរើ​ថែទាំ នៅពេល​ធ្វើដំណើរ ជាមួយនឹង​អ៊ែ​ម​មឺ​រឹត​និង ការទទួល​បដិសណ្ឋារកិច្ច យ៉ាង​កក់ក្តៅ​ពី​បុគ្គលិក​បំរើការ លើ​យន្ត​យោះ​របស់ខ្លួន ដើម្បី​ទទួលបាន​ការកម្សាន្ត​ដ៏​ធំ​ទូលាយ​ដែលមាន​ជាង ៤០០០ ប៉ុស្តិ៍​ទូរទស្សន៍ ខ្សែភាពយន្ត និង ហ្គេម​ចុងក្រោយ​បំផុត នៅលើ​ប្រព័ន្ធ​កំសាន្ត ice របស់ខ្លួន​ក៏ដូចជា​អាហារ និង​ភេសជ្ជ​: ទៅតាម​តំបន់​។ យើង​ក៏មាន​ផ​លិ​ផល អាហារ​ល្អៗ​សម្រាប់ អ្នក ដំណើរ​ជា​លក្ខណៈ​គ្រួសារ និង​សេវាកម្ម​ល្អ​សម្រាប់​កុមារ​។

​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែ​ម​មឺ​រឹត (Emirates) គ្រោង​នឹង​បើក​ជើងហោះហើរ​ថ្មី ដើម្បី​ត​ភ្ជាប់​រាជធានី​ភ្នំពេញ ទៅកាន់​រាជធានី​បាងកក ប្រទេស​ថៃ ដោយ​ចាប់ពី​ដើមខែ​កក្កដា ឆ្នាំ​២០១៩ ខាងមុខ ដើម្បី​ផ្តល់ជូន​អតិថិជន ទាំងអស់ នូវ​ការធ្វើដំណើរ​ប្រកបដោយ ផាសុកភាព ជាមួយ​ជម្រើស​ជើងហោះហើរ ប្រចាំថ្ងៃ​កាន់តែច្រើន បន្ថែម​លើ​ការហោះហើរ​ទៅកាន់ គោលដៅ​ជាង ១៥០​កន្លែង នៅក្នុង​ប្រទេស​ចំនួន ៨៣៕ ល​