អាកាសចរ អ៊ែ​ម​មឺ​រឹត ដឹក​អ្នកដំណើរ​ជាង ១០៥​លាន​នាក់ ក្នុង​រយៈពេល​១០​ឆ្នាំ​

627
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ក្រុមហ៊ុន​អាកាសចរ អ៊ែ​ម​មឺ​រឹត​នៅតែ​បន្ត​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវទេសចរ​កម្ពុជា​។ ប្រជាជន​កម្ពុជា​ដែល​កំពុង​ហោះហើរ ជាមួយ​ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត តាម​ជើងហោះហើរ​ភ្ជាប់​នៅ​ឌូ​បៃ ទៅកាន់​គោលដៅ​ផ្សេងៗ នៅ​ជុំវិញ​ពិភពលោក រួមទាំង​អឺរ៉ុប និង អាមេរិក​អាច​ទទួលបាន បទពិសោធន៍ ហោះហើរ​ជាមួយ​យន្តហោះ ធុន​យក្ស A380 ដែលមាន​ផ្ទៃ​ពីរ​ជាន់​។
​ចាប់តាំងពី ការហោះហើរ​ជា​លើកដំបូង ទៅ​ទីក្រុង​ញូវយ៉ក​ពី​ទី ក្រុង​ឌូ​បៃ​នៅ​ថ្ងៃទី ១ ខែសីហា​ឆ្នាំ ២០០៨ យន្តហោះ​អ៊ែ​ម​មឺ​រឹត​A380 បាន​ដឹក​អ្នកដំណើរ​ជាង ១០៥ លាន​នាក់ ស្មើនឹង ការធ្វើដំណើរ​ជាង​៣៩០០០ ជើងហោះហើរ​នៅ​ជុំវិញ​ពិភពលោក​។​

​ក្រុមហ៊ុន​អាកាសចរ អ៊ែ​ម​មឺ​រឹត ជា​ក្រុមហ៊ុន​ធំ​បំផុត​របស់​ពិភពលោក ដែល​ដំណើរ ការ​យន្តហោះ​ប្រភេទ A380 ចំនួន​១០៤ គ្រឿង​ដែល​ហោះហើរ​ទៅកាន់ ៤៩ ទីក្រុង នៅលើ​ទ្វីប​ចំនួន ៦ ជើងហោះហើរ​ច្រើនជាង ៨០ ជើង​ជា​រៀងរាល់ថ្ងៃ​ពី ទីក្រុង​ឌូ​បៃ​។ ក្រៅពី​យន្ដហោះ ដែលមាន​ចំនួន ១០៤ គ្រឿង​ក្រុមហ៊ុន​អាកាសចរណ៍​នេះ មាន​បញ្ជា​ទិញ យន្តហោះ A380 ចំនួន ៥៨ គ្រឿង​ថែមទៀត​។​
​ចាប់ពី​ថ្នាក់ដំបូង​ដល់​ថ្នាក់​សេដ្ឋកិច្ច យន្តហោះ​អ៊ែ​ម​មឺ​រឹត​A380​ផ្លាស់ប្តូរ​ស្តង់ដារ​បទពិសោធន៍​ធ្វើដំណើរ​ដែលមាន​ភាពងាយស្រួល​របស់​អតិថិជន​។​ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត​បាន​ផ្លាស់ប្តូរ​មុខមាត់ និង​ទំហំ​ផ្ទៃ​នៃ​យន្តហោះ​នៅពេលដែល ក្រុមហ៊ុន​បញ្ចេញ​ម៉ូ​ដែល A380 របស់ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ដោយ​រួមបញ្ចូល​នូវ​ពិ​ដាន​អាកាសធាតុ​ដែលមាន ពន្លឺ​ដូច ជា​ពន្លឺ​លោក​ខែ និង​ទីធ្លា​រួម​ដែលមាន​លក្ខណៈពិសេស​ជាងគេ​លំដាប់ថ្នាក់​លេខ​មួយ នៅ​កំពស់ ៤០.០០០​ហ្វី​ត​ពី​ដី​ដែល​ផ្តល់​បរិយាកាស​ល្អ សម្រាប់​អ្នកធ្វើ​ការហោះហើរ​ញឹកញាប់​។

​តាំងពី​ឆ្នាំ ២០០៨ មក ប្រភេទ​យន្តហោះ A380 បាន​បម្រើ​នូវ​អាហារ​ជា ១២០ លាន​ឯក​តា​។ អតិថិជន​ថ្នាក់ដំបូង បរិភោគ​ពងត្រី​តម្លៃ​ថ្លៃ​អស់​ជាង ២.៧ លាន​ក្រឡ និង​ត្រូវ​បម្រើ​ជូន​នូវ​ផ្កា​ជាង ៣.៥ លាន​ទង​ទៅលើ​ជើងហោះហើរ A380 នេះ​។ អ៊ែ​ម​មឺ​រឹត​មាន​បុគ្គលិក​ដែល​បម្រើការ​នៅក្រៅ​យន្តហោះ​សំចត ១៥០០ នាក់ និង ២០០០០ នាក់​ទៀត​ដែល​ត្រូវ​ឆ្លងកាត់​កា​រប​ង្វិ​ក​ជាពិសេស​សម្រាប់​យន្តហោះ A380 នេះ​៕ ល​

ជើងហោះហើរ​អ៊ែ​ម​មឺ​រឹត​ដំបូង A380 គឺ​នៅ​ថ្ងៃទី ១ ខែសីហា​ឆ្នាំ 2008 ទៅ ទីក្រុង​ញូវយ៉ក​ពី ទីក្រុង​ឌូ​បៃ
#