អាកាសធាតុ​ក្តៅ​ខ្លាំ​ដែល​មិន​ធ្លាប់​មាន​នៅ​អូស្ត្រាលី​បង្ក​ភ្លើងព្រៃ​រាប់សិប​កន្លែង​

459
ចែករម្លែក
  • 109
    Shares

​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​តស៊ូ​ពន្លត់ភ្លើង​ឆេះ​ខ្លាំង​ចំនួន​២៥​កន្លែង​នៅ​ទូ​ទាំង​រដ្ឋ​Victoria ប្រទេស​អូស្ត្រាលី​ចាប់តាំងពី​ថ្ងៃអាទិត្យ ថ្ងៃទី​៣​ខែ​មីនា ស្របពេល​ដែល​រលក​កំដៅ​​ខ្លាំង​បំផុត​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​បា​ចាប់ផ្តើម​ដល់​ខែ​មីនា ។​

​ទ្វីប​នេះ​ងាយ​នឹង​មាន​ភ្លើង​ឆេះ ដោយ​មាន​ការ​កត្តា​រួមផ្សុំ​ជាច្រើន​របស់​វា​ដោយសារ ដី​ដាច់ស្រយាល សីតុណ្ហភាព​ក្តៅ​ខ្លាំង​នៅ​រដូវក្តៅ​និង​តំបន់​ព្រៃឈើ​ច្រើន​ដែល​ងាយ​បង្ក​ភ្លើង​​ឆាបឆេះ​។​

​រលក​កំដៅ​ខ្លាំង​រយៈពេល​៤​ថ្ងៃ​មកនេះ​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​នៅ​ទូទាំង​តំបន់​មួយចំនួន​ភាគខាងត្បូង​នៃ​រដ្ឋ​Western Australia រដ្ឋ​South Australia រដ្ឋ​Victoria ​ង​រដ្ឋ​Tasmania​កាលពី​ចុង​សប្តាហ៍​។​

​រដ្ឋ​Victoria ទទួលរង​អាកាសធាតុ​ក្តៅ​ខ្លាំង​ជាង​គេ​ក្នុងចំណោម​រដ្ឋ​ទាំងនេះ ដោយ​មាន​អ្នក​ពន្លត់​អគ្គិភ័យ​ជាង​២.០០០​នាក់ យន្តហោះ​ពន្លត់ភ្លើង និង​អ្នកស្ម័គ្រចិត្ត​ជា​ច្រើន​​នាក់ បាន​តស៊ូ​ពន្លត់ភ្លើង​ឆេះ​ខ្លាំង​។ មនុស្ស​ច្រើន​នាក់​ត្រូវបាន​ជម្លៀសចេញ ។ មិន​មាន​សេចក្តីរាយការណ៍​អំពី​អ្នករបួស​ឬ​ស្លាប់​នោះ​ទេ​ប៉ុន្តែ​ផ្ទះ​មួយ​ចំនួន ព្រ​សម្បត្តិ​និង​ព្រៃ​​ឈើ​ជាង​៤០.០០០​ហិច​តា​ត្រូវបាន​បំផ្លាញ​ក្នុង​ភ្លើងព្រៃ​៣៨​ចាប់តាំងពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​៕​ប្រែ​សម្រួល​៖​សុខា​/sn