អាកាសធាតុ​ត្រជាក់​មិន​ធ្លាប់មាន​ក្នុង​សហរដ្ឋអាមេរិក​បាន​ទៅដល់​រដ្ឋ​ផ្លរីដា​

170

​អ្នក​ព្យាករណ៍​អាកាសធាតុ​បាន​និយាយថា អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅ​តំបន់​អាក់​ទិ​ក​មិន​ធ្លាប់មាន​ពីមុនមក​បាន​ទៅដល់​ភាគខាងត្បូង​រហូតដល់​រដ្ឋ​ផ្លរីដា កាលពី​ថ្ងៃ​ចន្ទ​ទី​១​មករា ជាមួយ​ការព្រមាន​អំពី​ភាព​ត្រជាក់​ខ្លាំង​ពី​រដ្ឋ​តិច​សាស់​រហូតដល់​ឆ្នេរសមុទ្រ​អា​ត្ល​ង់​ទិ​ក និង​តំបន់​ភាគ​ឦសាន​សហរដ្ឋអាមេរិក ដែល​កំពុង​ប្រឈម​នឹង​រលក​ត្រជាក់​នៅ​ចុង​សប្ដាហ៍​នេះ​។​

​សីតុណ្ហភាព​មាន​ពី ២០ ទៅ ៣០ អង្សា​ហ្វា​រិ​ន​ហៃ (​ពី ១១ ទៅ ១៧ អង្សា​) នៅក្រោម​កម្រិត​អាកាសធាតុ​ធម្មតា​នៅ​ទូទាំង​ភាគ​ខាងកើត​សហរដ្ឋអាមេរិក​នៃ​តំបន់​ជួរ​ភ្នំ​រ៉ក់​គី ដោយ​មានតែ​រដ្ឋ​ផ្លរីដា​ភាគខាងត្បូង​ប៉ុណ្ណោះ មិន​ប៉ះពាល់​ដោយ​អាកាសធាតុ​ត្រជាក់​ពី​តំបន់​អាក់​ទិ​ក​។​

​លោក ប្រេន ហឺ​លី អ្នក​ឧ​ត្តុ​និយម​ឧតុនិយម​ជាតិ​នៅ​មហាវិទ្យាល័យ​ផាក នៃ​រដ្ឋ​ម៉ា​រី​លែ​ន បាន​និយាយថា “​កម្រិត​ត្រជាក់​នឹង​ស្ថិតនៅ​ជាមួយ​យើង​រហូតដល់​ថ្ងៃស្អែក (​ថ្ងៃ​អង្គារ​)​។ ព្រឹក​ថ្ងៃ​អង្គារ យើង​រំពឹង​ឃើញ​សីតុណ្ហភាព​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​”​។​

​នៅតាម​បណ្តោយ​ឆ្នេរ​ឈូង​សមុទ្រ​រដ្ឋ​អា​ឡា​បា​ម៉ា សីតុណ្ហភាព​នៅ​ទីក្រុង​ម៉ូ​បាល អាច​ចុះ​ទាប​រហូតដល់ ដក ៩ អង្សា​។ ទីភ្នាក់ងារ​អាកាសធាតុ​បាន​និយាយថា ខ្យល់​ត្រជាក់​ខ្លាំង​ត្រូវបាន​រំពឹងថា​នឹង​បង្កឱ្យមាន​ភាព​រងា​ញ័រញាក់​ដ៏​គ្រោះថ្នាក់​នៅ​ទូទាំង​រដ្ឋ​ច​ច​ចា និង​ផ្នែក​ភាគច្រើន​នៃ​រដ្ឋ​ផ្លរីដា​៕ ដោយ៖ កញ្ញាដាលីស

មនុស្សម្នា​រង់ចាំ​ឆ្លង​ឆ្នាំ​នៅ​ទីលាន​ថែម​ស៍​ឃ្វែរ​នៅ​បុរី​ញូវយ៉ក​ក្រោម​អាកាសធាតុ​ដ៏​ត្រជាក់