អាកាសយានដ្ឋានមួយដែលគេបោះបង់ចោលជាយូរមកហើយ បានក្លាយជាវាលចោលខ្មោចយន្ត ហោះ ខុសស្រឡះពីរាប់សិបឆ្នាំមុនដែលធ្លាប់តែមានអ្នកដំណើរយ៉ាងច្រើនកុះករឆ្លងកាត់ទីនេះ។
អាកាសយានដ្ឋានអន្តរជាតិនីកូស៊ី (Nicosia International Airport) ដែលធ្លាប់ជាអាកាស យានដ្ឋានដ៏សំខាន់សម្រាប់ប្រទេសស៊ីប មានសភាពស្ងាត់ជ្រងំគួរឱ្យខ្លាច បន្ទាប់ពីត្រូវបានបិទទ្វារ អស់រយៈពេល ៤៤ ឆ្នាំ។
មានទីតាំងស្ថិតនៅជិតរដ្ឋធានីនីកូស៊ី នៃប្រទេសស៊ីប អាកាសយានដ្ឋាននេះគ្មានជើងហោះហើរ ពាណិជ្ជកម្មចាប់តាំងពីឆ្នាំ១៩៧៧ ពោលគឺរយៈពេល ៣ឆ្នាំបន្ទាប់ពីមានរដ្ឋប្រហារ ដោយពួកជាតិ និយមជនជាតិក្រិក និងការឈ្លានពានពីសំណាក់កងកម្លាំងប្រទេសតួកគី។
សូមបញ្ជាក់ថា អាកាសយានដ្ឋាននេះត្រូវបានបោះបង់ចោលក្រោយពីមានបទឈប់បាញ់នៃសង្គ្រាម ឆ្នាំ១៩៧៤ រហូតមកទល់សព្វថ្ងៃ៕ ប្រែសម្រួល: ខុម