អាកាសយានដ្ឋាន​ទាំងបី​របស់​កម្ពុជា ទទួលភ្ញៀវ​ទី​៨​លាន​នៅ​ឆ្នាំ​២០១៧

202

(​ភ្នំពេញ​)៖​អាកាសយានដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ខេត្តសៀមរាប​និង​ក្រុងព្រះសីហនុ​បានទទួល​អ្នកដំណើរ​ទី​៨​លាន​កាលពី​ថ្ងៃទី​២២ ខែ ធ្នូ​កន្លងទៅ​។​តួលេខ​នេះ បាន​បំបែក​កំណត់ត្រា កាលពី​ឆ្នាំមុន ដែលមាន​អ្នកដំណើរ​ប្រាំ​ពីរលាន​នាក់​។​

​ពិធី​អបអរសាទរ​និង​ស្វាគមន៍​អ្នកដំណើរ​ទី​៨​លាន​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ​។​

​អេ​រីក ដេ​គូ​ប៊ែ​ល នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសយាន​កម្ពុជា​មានប្រសាសន៍​ថា​: “​ការកើនឡើង​នៃ​អ្នកដំណើរ​ដល់​៨​លាន​នាក់​នេះ គឺជា​ជោគជ័យ​របស់​អាកាសយា​ន​ដ្ឋា​ន ហើយ​ភាពជោគជ័យ​នេះ​គឺជា​ជោគជ័យ​របស់​កម្ពុជា​ទាំងមូល ដែល​បានរួម​កម្លាំង​គ្នា​»​។​

​នៅ​ឆ្នាំ​២០១៦​ចំនួន​អ្នកធ្វើដំណើរ​ដែល​បាន​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា​បាន​កើនឡើង​ជាង​៧​លាន​នាក់​។​អាកាសយាន​នៅ​ភ្នំពេញ និង​សៀមរាប​ផ្តល់​ជើងហោះហើរ​ជិត​៥០០​ជើង​ក្នុង​មួយ​សប្តាហ៍​ភ្ជាប់​ទៅ​ទិសដៅ​ជាង​៤០​នៅក្នុង​អាស៊ី​និង​តំបន់​ឈូង​សមុទ្រ​។​​ចំណែក​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ​មាន​អ្នកដំណើរ​ប្រមាណ​ជាង​១៥​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១៦៕​ដោយៈ​សុផល​/sn

​អាកាសយានដ្ឋាន​ទាំងបី​របស់​កម្ពុជា ទទួលភ្ញៀវ​ទី​៨​លាន​នៅ​ខែធ្នូ ឆ្នាំ​២០១៧