អាកាសយានដ្ឋាន​នៅ​ជប៉ុន ពិបាក​ដោះស្រាយ​បញ្ហា​កើនឡើង​នៃ​វ៉ាលិស​ដែល​អ្នកដំណើរបោះបង់ចោល​

1164
ចែករម្លែក

វ៉ាលិស​ដែល​អ្នកដំណើរ​បាន​បោះបង់ចោល មាន​កាន់តែ​ច្រើនឡើងៗ និង​ក្លាយជា​រឿង​ធម្មតា ទៅហើយ​នៅតាម​ចំណត​អន្តរជាតិ នៃ​អាកាសយានដ្ឋាន​សំខាន់ៗ​ក្នុងប្រទេស​ជប៉ុន​។​

​វ៉ាលិស​ភាគច្រើន​ត្រូវបាន​ភ្ញៀវទេសចរ​បរទេស​បោះបង់ចោល​នៅពេល​ពួកគេ​ត្រលប់​ទៅ​ស្រុក វិញ ដោយសារតែ​ពួកគេ​គិតថា​វាចា​ស់ បន្ទាប់ពី​ពួកគេ​ផ្ទេរ​វត្ថុ​អនុស្សាវរីយ៍ និង​របស់​ផ្សេងទៀត ចូលក្នុង​វ៉ាលិស​ថ្មី​ដែល​ពួកគេ​បាន​ទិញ​នៅក្នុង​ប្រទេស​ជប៉ុន​។​

​ដោយ​ការ​រំពឹងថា ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន នឹង​កើនឡើង ខណៈ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ (2020 Tokyo Olympics and Paralympics) ជិត​ចូល​មកដល់ អាកាសយានដ្ឋាន​នានា និង​ប៉ូលិស កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​។​

​ក្នុង​មួយឆ្នាំៗ​ភ្ញៀវទេសចរ​បរទេស​ប្រមាណ ១៥,៥ លាន​នាក់​ប្រើប្រាស់​ជើងហោះហើរ អន្តរជាតិ​នៅ​អាកាសយានដ្ឋាន​ណា​រីតា (Narita Airport) នៅ​ខេត្ត ឈិ​បា (Chiba Prefecture)​។ កាលពី​ឆ្នាំមុន វ៉ាលិស​ប្រហែល ២៥០ ដែល​ភ្ញៀវ​បោះបង់ចោល ត្រូវបាន​រកឃើញ ដោយ​ភាគច្រើន​នៅ​សាល​ចាកចេញ​អន្តរជាតិ​។​

​វ៉ាលិស​ទាំងនោះ​ត្រូវបាន​ចាត់ទុកជា​ទ្រព្យសម្បត្តិ​ដែល​ភ្ញៀវ​បាត់បង់ ហើយ​ប្រគល់​ទៅឱ្យ​ប៉ូលិស នៅ​អាកាសយានដ្ឋាន ទុក​រង់ចាំ​ម្ចាស់​មក​យក​វិញ​រយៈពេល ៣​ខែ មុនពេល​យកទៅ​បោះចោល​។ ទោះជា​យ៉ាងណា មិនដែល​ឃើញ​ម្ចាស់​ត្រលប់​ទៅយក​វិញ​ឡើយ​៕ ប្រែ​សម្រួល​: ខុម​