អាកាសយានដ្ឋាន​សិង្ហ​បុរី​សាកល្បង​ប្រើ​​មនុស្ស​យន្ត​ជា​ប៉ូលិស​ចរាចរណ៍

323
ចែករម្លែក

​ប៉ូលិស​ចរាចរណ៍​ជា​មនុស្ស​យន្ត​មួយ​ត្រូវបាន​ប្រទះឃើញ​នៅ​អាកាសយានដ្ឋាន​ឆាង​ហ្គី របស់​សិង្ហ​បុរី​។​វីដេអូ​បង្ហាញ​មនុស្ស​យន្ត​ពណ៌​ទឹកក្រូច​និង​ខ្មៅ​កំពស់​ប្រមាណ​១​ម៉ែត្រ ជាមួយ​​នឹង​អក្សរ​សរសេរ​បញ្ចេញ​ពន្លឺ​ពី​លើក​ថា​«​ការអនុវត្ត​ចរាចរណ៍​កំពុង​អភិវឌ្ឍ​»​។​

​វា​បាន​ឈប់​និង​បង្វែរ​កាម៉េរ៉ា​សំដៅ​រថយន្ត​មួយ​ដែល​រង់ចាំ​នៅ​តំបន់​មិន​អនុញ្ញាត​មួយ និង​បាន​បញ្ចេញ​អក្ស​រថា​«​ហាម​ចត​»​។​

​មនុស្ស​យន្ត​ជា​របស់​ក្រុមហ៊ុន Certis កំពុង​ត្រូវបាន​យក​មក​សាកល្បង​ការអនុវត្ត​ចរាចរណ៍​នៅ​អាកាសយានដ្ឋាន​នេះ​។​ការងារ​របស់​វា​គឺ​ល្បាត ណែនាំ​តែ​មិន​ចេញ​លិខិត​ពិន័យ​ទេ​។​

​បើ​ការសាកល្បង​នេះ​ទទួលបាន​ជោគជ័យ នោះ​ក្រុមហ៊ុន​នឹង​ដាក់​មនុស្ស​យន្ត​ប្រភេទ​នេះ​នៅ​តាម​គោលដៅ​ជា​ច្រើន​ទៀត​។​

​ការសាកល្បង​មនុស្ស​យន្ត​ជា​ប៉ូលិស​ចរាចរណ៍​នេះ​ជា​គំនិត​ផ្តួចផ្តើម​ចុងក្រោយ​របស់​អាជ្ញាធរ​អាកាសយានឆាង​ហ្គី​ដែល​បាន​ងាក​មក​រក​បច្ចេកវិទ្យា​ដើម្បី​ធ្វើការ​មាន​ប្រសិទ្ធភាព​​ជាង​និង​កាត់បន្ថយ​កម្លាំង​ពលកម្ម​មនុស្ស​ដែល​ថ្លៃ​។​

​សូមបញ្ជាក់​ថា គ្រប់​ប្រតិបត្តិការ ចាប់ពី​check-in​អ្នកដំណើរ​ចូល ដល់​ការ​ជញ្ជូន​លើកដាក់​កញ្ចប់​អីវ៉ាន់​និង​ទំនិញ​រួមទាំង​សេវា​សម្អាត​ផង​សុទ្ធ​តែ​ប្រើ​បច្ចេកវិទ្យា​ថ្មី​នៅ​ប៉ុន្មាន​ឆ្នាំ​​មកនេះ​៕​ដោយ​៖​វាសនា​

យី វ៉េ មនុស្ស​យន្ត​នៅ​អាកាសយានដ្ឋាន​ឆាង​ហ្គី អាច​ទាញ​ធុងសម្រាម​ចំណូះ​១.០០០​លីត្រ​តាមផ្លូវ​ដែល​កំណត់ទុក​