អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ទទួល​បានការ​ចុះចត​និង​ហោះហើរ​ប្រមាណ​៣០​ជើង​ក្នុង​មួយថ្ងៃៗ​

717
ចែករម្លែក

ដោយ​: វណ្ណៈ​
​ព្រះសីហនុ​:
មន្ត្រី​ទទួលខុសត្រូវ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះសីហនុ​(​កងកេង​)​ឲ្យ​ដឹងថា បច្ចុប្បន្ន​គិត​ត្រឹម​ដើមខែ​កក្កដា​ឆ្នាំ​២០១៩​នេះ មាន​ជើងហោះហើរ យន្តហោះ​ឡើង ចុះ ឆ្លងកាត់​អាកាសយានដ្ឋាន​នេះ គិត​ជា​មធ្យម​មាន​ប្រមាណ​៣០​ជើង​ក្នុង​មួយថ្ងៃៗ ហើយ​ចំនួន​នេះ​នឹង​កើនឡើង​បន្ថែមទៀត​ជា​បន្តបន្ទាប់ ក្នុងនោះ​ការសាងសង់​ពង្រីក​ផ្លូវ​ហោះហើរ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ក្នុង​អាកាសយានដ្ឋាន​ក៏​កំពុង​ធ្វើ​យ៉ាង​មមា​រញឹក​ផងដែរ​។​

​មន្ត្រី​ដដែល​បន្តថា ភាគច្រើន​យន្តហោះ​មកពី​ប្រទេស​ចិន និង​ក៏មាន​មកពី​ប្រទេសជិតខាង​ផងដែរ​។​

​ប្រភព​ដដែល​បញ្ជាក់ថា កំណើន​ជើងហោះហើរ​នេះ ដោយសារ​បច្ចុប្បន្ន​ក្នុង​ខេត្ត​ព្រះសីហនុ​កំពុងមាន​ការអភិវឌ្ឍ​ន៍​លឿន តាម​ទស្សនវិស័យ នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕ ល​