អាកាសយានិក​វ័យក្មេង​កម្ពុជា​៤​រូប បញ្ចប់​ការបណ្តុះបណ្តាល​បើក​យន្តហោះ​ពី​ក្រៅប្រទេស​

9171

(​ភ្នំពេញ)៖ យុវជន​កម្ពុជា​ចំនួន​៤​រូប ដែលបានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជា​អ្នកបើក​យន្តហោះ​ពី​ប្រទេស​វៀតណាម​និង​សហរដ្ឋអាមេរិក ​បាន​វិល​ត្រឡប់មក​មាតុភូមិ​វិញ កាលពី​សប្តាហ៍​ទី​៣​នៃ​ខែតុលា ឆ្នាំ​២០១៧​នេះ​។​​នេះ​អាច​និយាយបានថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​ចាប់ផ្តើម​មាន​អាកាសយានិក​វ័យក្មេង​ជាថ្មី បន្ទាប់ពី​ជំនាញ​ពី​ឡុ​ត​នៅ​កម្ពុជា បាន​បាត់បង់​តាំងពី​ឆ្នាំ​១៩៨៩​មក​។​វា​ជាការ​បន្ថែម​ធនធានមនុស្ស​ផ្នែក​វិស័យ​អាកាសចរណ៍​ស៊ីវិល​ទៅលើ​ធនធានមនុស្ស​អាកាសយា​និក​មួយចំនួន​បន្សល់​ពី​សម័យ​អតីត​សហភាពសូវៀត​។​

​អាកាសយានិក​វ័យក្មេង​របស់​កម្ពុជា​ទាំង​បួនរូប មាន​លោក ផល កុសល លោក គីម វេ​ង​ងួន លោក​ចាន់ ឧ​ត្ត​ម​គ្រិះ​ស្នា និង​លោក ចាន់ ឧ​ត្ត​ម​សេដ្ឋា​វុ​ធ​។​

​នៅក្នុង​ពិធី​ទទួល​ស្វាគមន៍​ការវិលត្រឡប់​អាកាសយានិក​កម្ពុជា​ពី​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​Viet Flight Training កាលពី​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧​នៅ​សណ្ឋាគារ​អាំងទែរ​កង់​ទី​ណង់​តា​ល់ លោក តឹក​រ៉េត សំរេច អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​អង្គរ​អ៊ែរ បាន​ថ្លែងថា «​អាកាសយានិក​កាល​វ័យក្មេង​៤​រូប​បាន​វិលត្រឡប់​ពី​ការបណ្ដុះបណ្ដាល​នៅ​ប្រទេស​វៀតណាម​និង​សហរដ្ឋអាមេរិក​។​នេះ​ជាការ​បណ្ដុះបណ្ដាល​ពី​ឡុ​ត​លើក​ទី​១​បន្ទាប់ពីការដួលរលំ​របង​ក្រុង​ប៊ែ​រ​ឡាំង​​នៅ​ឆ្នាំ​១៩៨៩​ដែល​ចាប់តាំងពី​ពេល​នោះមក​កម្ពុជា​លែងមានការបណ្តុះបណ្តាល​អាកា​យានិក​អាជីព​»​។​

​លោក​បាន​បន្តថា​ចាប់ពីពេលនេះ​តទៅ​ធនធានមនុស្ស​ផ្នែក​វិស័យ​អាកាសចរណ៍​ស៊ីវិល​មានលទ្ធភាព​ទទួល​ការបណ្ដុះបណ្ដាល​ឡើងវិញ​ហើយ​។​ការបណ្តុះបណ្តាល​ពី​ឡុ​ត​បានចាប់ផ្តើម​នៅ​ឆ្នាំ​២០១៤ នៅពេល​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​អង្គរ​អ៊ែរ​បាន​ចុះ​MOU ជាមួយ Viet Flight Training កាលពី​៣​ឆ្នាំមុន ។​អាកាសយានិក​ទាំង​បួន​នាក់​គឺជា​លទ្ធផល ហើយ​នៅពេល​អនាគត​នឹងមាន​ការបណ្តុះបណ្តាល​ប​ន្ថែ​ម​ទៀត​។​

​លោក តឹក​រ៉េត សំរេច បាន​មានប្រសាសន៍​ឱ្យដឹងថា​«​ទីផ្សារ​ពី​ឡុ​ត​នៅ​កម្ពុ​ជាមាន​ភាពទូលំទូលាយ​ណាស់​ខុសពី​ទីផ្សារ​វិស័យ​ផ្សេងៗ​ទៀត​។​នៅពេល​មាន​សញ្ញាបត្រ​ពី​ឡុ​ត​គឺអាច​ហោះហើរ​បាន​មិន​ត្រឹមតែ​ក្នុងស្រុក​ទេ​ហោះ​ទៅ​ទីណា​ក៏បាន​។​តម្រូវការ​ពី​ឡុ​ត​មានការ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ តែ​សំខាន់​អ្នក​ដែល​អាច​បណ្តុះបណ្តាល​ជា​ពី​ឡុ​ត​បាន​មិនមែន​គ្រប់​មនុស្ស​សុទ្ធតែ​អាចទៅរួច​ទេ​ទាល់តែ​អ្នកមាន​សមត្ថភាព ភាពវាងវៃ សុខ​ភាពល្អ​កាយសម្បទា ល្អ​និង​ត្រូវ​ចេះ​ភាសា​អង់គ្លេស​ស្ទាត់​ទើប​អាចនឹងទទួល​ការបណ្ដុះបណ្ដាល​ផ្នែក​ពីឡុ​ត​បាន​។​បើសិន​បាន​សញ្ញាបត្រ​ពី​ឡុ​ត​នេះ​បាន​ត្រូវគេ​ទទួលស្គាល់​ពេញ​ពិភពលោក​»​៕​ដោយ ៖សុផល​/sn

​គួរ​បញ្ជាក់ថា​នៅក្នុង​ពិធី​ទទួល​ស្វាគមន៍​ការវិលត្រឡប់​អាកាសយានិក​កម្ពុជា​ពី​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​Viet Flight Training សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ​(IATA)​ក៏បានផ្តល់​វិញ្ញាបនបត្រ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​អង្គរ​អ៊ែរ​ប​ផងដែរ