អាកា​រៈ​ជំងឺមហារីក​ដែល​អ្នក​គួរតែ​ដឹង​មុនពេល​ឈានដល់​កម្រិត​ធ្ងន់ធ្ងរ​

336
ចែករម្លែក

មុនពេល​អ្នក​ចាប់ផ្តើម​មាន​បញ្ហា​អ្វីមួយ​ជាប់​រហូត​ដូចជា ការឈឺ​ខ្លួន​ធម្មតាៗ អ្នក​គួរតែ ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​នៅពេល​មាន​អាកា​រៈ​តិចតួច​។​រោគសញ្ញា​មួយចំនួន​ដែល​អ្នកមាន​អាចជា​អាកា​រៈរ​បស់​ជំងឺមហារីក​ដែល​ទាមទារ​ឲ្យ​មានការ​កំណត់​រោគវិនិច្ឆ័យ​ពេញលេញ​ជា​លើក​ទី​ពីរ​។ ដូច្នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​រោគ​ស​ញ្ញាំ​ជ​ងឺ​មហា​រី​មួយចំនួន​ដែល អ្នក​គួរតែ​ស្វែងយល់ និង​ព្យាយាម​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​មុនពេល​វា​ក្លាយទៅជា កម្រិត​ធ្ងន់ធ្ងរ​។

ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​បន្ទោបង់​
ទម្លាប់​នៃ​ការ​បន្ទោបង់​អាច​នឹង​ប្រែប្រួល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​អាស្រ័យ​ទៅតាម​អ្វីដែល អ្នក​បាន​ញ៉ាំ និង​សកម្មភាព​ដែល​អ្នក​បានធ្វើ​។ ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា ទម្លាប់​នៃ​ការ​បន្ទោបង់​អ្នក​កំពុងតែ​ផ្លាស់ប្តូរ​ជាប់​រហូត​ហើយ​នោះ វា​គួរតែ​ដល់ពេល​ឲ្យ ពេទ្យ​ពិនិត្យ​ហើយ​។ ការប្រែប្រួល​ជាប់​ទៅលើ​លក្ខណៈ​របស់​ទារា​ក​ឬ​មិនបាន​បន្ទោបង់ សោះ​អាចជា​សញ្ញា​របស់​មហារីក​ពោះវៀនធំ​។ ការប្រែប្រួល​នេះ​អាចជា​សញ្ញា​មួយ ដែល បញ្ជាក់ថា មាន​ដុំ​សាច់​ក្នុង​ពោះវៀន​ដែល​មិន​ឲ្យ​ពោះវៀន​ធ្វើ​ចលនា​បាន​។ បើសិនជា​អ្នក​សម្គាល់​ឃើញ​ការប្រែប្រួល​ទាំងនេះ ចូរ​ប្រាកដថា​អ្នក​មិនបាន​ញ៉ាំ​អាហារ មិន​ទៀងទាត់​ឡើយ​។​

​ក្អក​ជាប់​
ការ​ក្អក​គឺជា​រឿង​ដែល​កើតមាន​ជា​ញឹកញាប់ ហើយ​វា​អាចមាន​បាត់ៗ​។ វា​ក៏​គ្មានអ្វី​ត្រូវ បារម្ភ​ដែរ​លុះត្រាតែ​ការ​ក្អក​នោះ​កើតឡើង​ជាប់​ទោះបីជា​ប្រើ​ថ្នាំលេប​ហើយក៏​ដោយ ឬ​មាន​ដោយ​ជាមួយ​ឈាម​ទៀត​។ ភាគច្រើន​ការ​ក្អក​មិនមែនជា​មហារីក​ទេ​តែ​វា​ជា អាកា​រៈ​មួយ​របស់​បញ្ហា​ផ្សេងៗ​ទៀត​ជាពិសេស​មហារីក​សួត ឬ​បំពង់ករ​តែម្តង​។

​ឈឺ​ជាប់​ដោយ​មិនមាន​មូលហេតុ​
ការឈឺ​សាច់ដុំ​ធម្មតាៗ​មិន​អាចជា​សញ្ញា​របស់​ជំងឺមហារីក​ទែ​តែ​ការឈឺចាប់​ដែល​គ្មាន មូលហេតុ​ច្បាស់​នោះ​អាចជា​អ្វីដែល​គួរ​បារម្ភ​ណាស់​។ បើសិនជា​អ្នកមាន​ការឈឺចាប់ ជាប់​នៅ​ទ្រូង ឬ​ខ្នង ឈឺក្បាល ឬ​ពោះ ចូរ​ព្យាយាម​ឲ្យ​ពេទ្យ​ពិនិត្យ​ទៅ ព្រោះ​វា​អាចជា សញ្ញា​មួយ​របស់​មហារីក​ក្រពេញ​អូ​វ៉ែ សួត និង​ខួរក្បាល​។

​ប្រជ្រុយ​មានការ​ប្រែប្រួល​
មិនមែន​ប្រជ្រុយ​ទាំងអស់​សុទ្ធតែជា​សញ្ញារ​បស់​ជំងឺមហារីក​ស្បែក​នោះទេ​។ យ៉ាងណា មិញ ប្រជ្រុយ​ដែល​ប្រែប្រួល​រូបរាង​ដូចជា​ដុះ​ធំ​ជាង​មុន ឬ​មាន​សណ្ឋាន​ប្លែក​ជាង​មុន​គួរ តែ​ឲ្យ​ពេទ្យ​ពិនិត្យ​៕ ដោយៈ health.com.kh