អាកា​រៈ​នៃ​ការប៉ង​សម្លាប់ខ្លួន​ដែល​គួរ​ដឹង​!

548
ចែករម្លែក

មានការ​ប្រែប្រួល​ផ្លូវចិត្ត ឬ​អារម្មណ៍​ពិបាកចិត្ត​ខ្លាំងពេក​ ​រឿងនេះ​អាច​កើតឡើង​ថា មនុស្ស​ម្នាក់​នោះ​ធ្លាប់មាន​ការប្រែប្រួល​ផ្លូវចិត្ត ឬ​បាក់​ទឹកចិត្ត រយៈពេល​ច្រើន​ថ្ងៃ ច្រើន​សប្តាហ៍ ឬ​ច្រើន​ខែ​រួចមកហើយ​។

​ស្ងប់​អារម្មណ៍​ភ្លាមៗ
​​តើ​មនុស្ស​ម្នាក់​ហាក់បីដូចជា​កែប្រែ​អារម្មណ៍​ខ្លួនឯង​ពី​អារម្មណ៍​ប្រែប្រួល ឬ​បាក់​ទឹកចិត្ត ទៅជា​ស្ងប់​អារម្មណ៍​ភ្លាមៗ​ដែរ​ទេ​? អ្នកជំនាញ​និយាយថា វា​អាចជា​សញ្ញា​មួយ​ដែល បញ្ជាក់ថា នាង ឬ​គាត់​ត្រូវបាន​កំណត់​បាន​ថា មានបំណង​ចង់​ធ្វើអត្តឃាដ​ខ្លួនឯង​ហើយ​។

​ដកខ្លួន​ចេញ​
សញ្ញា​មួយ​ក្នុងចំណោម​សញ្ញា​ជាច្រើន​នៃ​ជំងឺ​បាក់​ទឹកចិត្ត​គឺ​ការដកខ្លួន​។ មនុស្ស​ម្នាក់ ប្រហែលជា​ត្រៀមខ្លួន​ដើម្បី​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រួសារ និង​មិត្តភក្តិ​របស់គេ ហើយក៏​មិន ចាប់អារម្មណ៍​រឿង​គ្រប់យ៉ាង​ដែល​គេ​ធ្លាប់តែ​ចូលចិត្ត​ទៀត​ដែរ​។

​គេង​មិន​លក់​
សញ្ញា​ញឹកញាប់​បំផុត​មួយ​ផ្សេងទៀត​នៃ​ការបាក់​ទឹកចិត្ត​គឺ​មិនអាច​គេង​នៅពេល​យប់​លក់​ឡើយ ហើយ​វា​ក៏​ជា​រឿង​មួយ​ដែល​បញ្ជាក់ថា​អាចជា​ភាព​ធ្ងន់ធ្ងរ​មួយ​នៃ​អារម្មណ៍​ផ្លូវចិត្តរបស់​បុគ្គល​នេះហើយ​។

​គេង​ច្រើនពេក​
ក្រៅពី​មិនអាច​គេង​បាន​គ្រប់គ្រាន់ អ្នកជំងឺ​ផ្លូវចិត្ត​មួយចំនួន​ដែល​ប្រឈម​ខ្ពស់​នឹង​ការ ប៉ង​សម្លាប់ខ្លួន​ដែរនោះ​ប្រហែលជា​ចំណាយ​ពេលវេលា​ច្រើន​ក្នុងការ​គេង​ផងដែរ​។

​អស់សង្ឃឹម​
​បើសិនជា​មនុស្ស​ម្នាក់​តែងតែ​ប្រាប់​អ្នក​ថា វា​ហាក់បីដូចជា មិនមាន​អ្វី​រីកចម្រើន​នៅ​ថ្ងៃ អនាគត​ផង​នោះ វា​អាចជា​សញ្ញា​បញ្ជាក់ថា គាត់ ឬ​នាង​កំពុងតែ​ពិចារណា​លើ​ការសម្លាប់ខ្លួន​ហើយ​។

​ផ្លាស់ប្តូរ​រូបរាង​ខាងក្រៅ​
ចាប់តាំងពី​អ្នកជំងឺ​ម្នាក់​លែង​ចាប់អារម្មណ៍​រឿង​អ​នា​គត់​ទៀត មក​គាត់​ប្រហែលជា​ឈប់ យកចិត្តទុកដាក់​ទៅលើ​រូបរាង​ខាងក្រៅ​របស់គាត់​ទៀត​ដែរ ហើយ​ខ្លះទៀត​ធ្វើ​ឲ្យ​យើង ពិតជា​សម្គាល់​ដឹង​អំពី​ការប្រែប្រួល​រាងកាយ​ជាច្រើន​ផងដែរ​។

​អាកប្បកិរិយា​គ្រោះថ្នាក់​
ចូរ​ប្រុងប្រយ័ត្ន​ផង​បើសិនជា​មនុស្សម្នា​ក់នៅ​សុខៗ​ស្រាប់តែ​ធ្វើ​សកម្មភាព​ជាច្រើន​ភ្លាមៗ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនគេ ព្រមទាំង​អ្នកដទៃ​នៅ​ជុំវិញខ្លួន​ដូចជា ការបើកបរ ដែល​គ្មាន​ការប្រុងប្រយ័ត្ន ឬ​រួមភេទ​ដោយ​មិនបាន​ការពារ​ជាដើម​។

​និយាយ​អំពី​ការដាក់បន្ទុក​អ្វីមួយ​
​គ្រប់​ពេលដែល​នរណាម្នាក់​ដែល​មានការ​ប្រឈម​ខ្ពស់​នឹង​ការធ្វើអត្តឃាដ​ខ្លួនឯង ប្រហែលជា​ជឿថា គាត់​គ្រាន់តែ​ជា​មនុស្ស​មាន​បន្ទុក​មួយ​ក្នុង​គ្រួសារ និង​មិត្តភក្តិ​តែ ប៉ុណ្ណោះ​។

​ប្រើប្រាស់​គ្រឿងញៀន​
​មនុស្ស​ជាច្រើន​ដែលមាន​ជំងឺផ្លូវចិត្ត​ចូលចិត្ត​ប្រើ​ថ្នាំ ឬ​គ្រឿង​ស្រវឹង​ច្រើនៗ​ដើម្បី​បំបាត់ អារម្មណ៍​ផ្លូវចិត្ត​ពួកគេ ហើយ​វា​ក៏ត្រូវ​បាន​គេ​ដឹងថា​ជា​កត្តា​ប្រឈមមុខ​មួយ​នៃ​ការប៉ង សម្លាប់ខ្លួន​ដែរ​។​

​កំពុងតែ​ស្វែងរក​មធ្យោបាយ​ដើម្បី​ប៉ង​សម្លាប់ខ្លួន​
​តើ​មនុស្ស​ម្នាក់​ដែល​កំពុងតែ​សួរ​សំណួរ​ប្លែកៗ​ដូចជា​អ្វី​ទៅ​ដែល​អាចធ្វើ​ឲ្យ​ស្លាប់​ដោយ​មិន មានការ​ឈឺចាប់ ឬ​ថ្នាំ​អី​ដែល​លេប​ហើយ​អាច​ស្លាប់​ក្នុងពេល​កំពុងតែ​គេ ដែរ​ទេ​? នេះហើយ​អាចជា​សញ្ញា​នៃ​ការព្រមាន​ចង់​សម្លាប់ខ្លួន​ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​។​

​កំពុងតែ​ត្រៀមខ្លួន​
​មនុស្ស​ម្នាក់​ដែល​កំពុង​តែមាន​ជំងឺផ្លូវចិត្ត​ប្រហែលជា​កំពុងតែ​ពិចារណា​លើ​ការសម្លាប់​ខ្លួន​ហើយ​បើសិនជា​គេ​កំពុងតែ​ត្រៀមខ្លួន​ដូចជា ទិញ​អាវុធ ឬ​ថ្នាំពុល​។

​និយាយប្រាប់​អំពី​ការប៉ង​សម្លាប់ខ្លួន​
នៅពេល​មនុស្ស​ម្នាក់​និយាយថា គាត់​កំពុងតែ​គិត​អំពី​ការសម្លាប់​ខ្លួន អ្នក​គួរតែ​គិតថា វា​គឺជា​រឿង​ដែល​ធ្ងន់ធ្ងរ​បំផុត​ហើយ​។ ប៉ុន្តែ​ចូរ​កត់សម្គាល់ថា មិនមែន​មនុស្ស​ទាំងអស់ ដែល​និយាយប្រាប់​អ្នក​អំពី​រឿងនេះ​សុទ្ធតែ​នឹង​ប៉ង​ធ្វើ​វា​ឲ្យ​បានឡើយ​។​

​តើ​អ្នក​អាចធ្វើ​អ្វី​បាន​ទៅ​បើសិនជា​ដឹង​អំពី​រឿងនេះ​?
ចូរ​កុំ​មាន​អារម្មណ៍​ភ័យខ្លាច​ក្នុងការ​សួរ​គាត់​ថា​តើ​គាត់​កំពុងតែ​គិត​អ្វី​អំពី​ការប៉ង​សម្លាប់ ខ្លួន​ឬ​អត់​មិនត្រូវ​ទុក​ឲ្យ​គេ​នៅ​តែឯង​ឡើយ​។ ចូរ​សុំ​ជំនួយ​ពី​សមាជិកគ្រួសារ និង​មិត្តភក្តិ របស់គាត់​។ ចូរ​យក​អាវុធ ថ្នាំ និង​របស់​ផ្សេងៗ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្លាប់ ចេញ​ឲ្យ​ឆ្ងាយ ព្រោះ​វា​អាច​ប្រើ​ដើម្បី​ធ្វើអត្តឃាដ​បាន បើសិនជា​មនុស្ស​ម្នាក់​កំពុងតែ​ព្យាបាល​ជំងឺផ្លូវចិត្ត ចូរ​ឲ្យ​គាត់​ទៅ​ជួប​ពេទ្យ​ជា​ទៀងទាត់​៕ ដោយៈ រតនៈ