អាកា​រៈ ៤​យ៉ាង​ដែល​បញ្ជាក់ថា ស្ត្រី​ម្នាក់​នោះ​កំពុងតែ​អសមត្ថភាព​ផ្លូវភេទ​ហើយ​

495
ចែករម្លែក

វា​មិន​ខុសគ្នា​នឹង​មនុស្ស​ប្រុស​ឡើយ ការ​ខូច​លើ​ចំណង់​ផ្លូវភេទ​ក៏​កើតមាន​ជា​ញឹកញាប់ លើ​មនុស្ស​ស្រី​ដែរ​។ យ៉ាងណាមិញ​មនុស្ស​ស្រី​ច្រើនតែ​មិន​ខ្វល់​មិន​ខ្វា​យ​អំពី​អាកា​រៈ ទាំងនេះ​ទេ ដោយសារតែ​មិនបាន​ដឹង​អំពី​វា​។ ហេតុដូច្នេះ​ហើយ​ទើប​ខ្ញុំ​បញ្ហា​អំពី​រោគ សញ្ញា​មួយចំនួន​ដែល​បញ្ជាក់ថា អ្នក​គួរតែ​ត្រូវ​ទៅ​ជួប​ពេទ្យ​ភ្លាមៗ​ដើម្បី​ដោះស្រាយ ព្រោះ​វា​ទាក់ទង​នឹង​ការ​ខូច​ចំណង់​ផ្លូវភេទ​របស់​អ្នក​។​

១. មិន​ចាប់អារម្មណ៍​ខាង​ផ្លូវភេទ​
​ការ​ខ្សោយ​ចំណង់​ផ្លូវភេទ​អាចជា​ដើមហេតុ​មួយ​នៃ​បញ្ហា​មួយចំនួន​ដូចជា សម្ពាធ​ឈាម ខ្សោយ ជំងឺ​ទឹកនោមផ្អែម និង​បាក់​ទឹកចិត្ត​។ ចំណង់​ផ្លូវភេទ​របស់​អ្នក​ក៏​អាច​ធ្លាក់ចុះ​បាន នៅពេលដែល​អ័រម៉ូន​ថយចុះ​កាន់តែខ្លាំង​រយៈពេល​ច្រើន​ឆ្នាំ​ជាពិសេស​ពេល​រ៉ាំ​ង​រដូវ​តែ ម្តង​។

២. ស្ងួត​ទ្វារមាស​
​ភាព​ស្ងួត​របស់​ទ្វារមាស​អាចជា​លទ្ធផល​នៃ​ការប្រែប្រួល​អ័រម៉ូន​ក្នុងពេល​បំបៅ​ដោះ​កូន ឬ​រ៉ាំ​ង​រដូវ​។ ក្រៅពីនេះ ការ​ស្ត្រេ​ស និង​ថប់​អារម្មណ៍​ក៏​អាច​បណ្តាល​ឲ្យ​ទ្វារមាស​ស្ងួត បានដែរ​។

​៣. មាន​បញ្ហា​ក្នុងការ​ទទួលបាន​សម្រើប​ផ្លូវភេទ​
​ការដែល​មិនអាច​ទទួលបាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ​បាន​អាច​បណ្តាលមកពី​បញ្ហា មួយចំនួន​ដែរ​ដូចជា ការ​កង្វះ​ភាព​រំញោច និង​ស្ត្រេ​ស​។ វា​ក៏​អាច​ក្លាយទៅជា​បញ្ហា​ធំ​មួយ ក្នុងការ​ដាស​អារម្មណ៍​បើសិនជា​អ្នក​កំពុងតែ​ជួប​បញ្ហា​ស្ងួត​ទ្វារមាស​ទៀត​នោះ​។

៤. ឈឺ​ក្នុងពេល​រួមភេទ​
ការ​ស្ងួត​របស់​ទ្វារមាស​អាច​បណ្តាល​ឲ្យ​ឈឺចាប់​ក្នុងពេល​រួមភេទ​។ វា​ក៏​អាចជា​សញ្ញា បញ្ជាក់​មួយ​នៃ​ជំងឺ​ជាច្រើន​ដែរ​ដូចជា ជំងឺ Endometriosis និង គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​។ ការឈឺចាប់​ក្នុងពេល​រួមភេទ​ក៏មាន​ជាប់ទាក់ទង​នឹង​ជំងឺ Vaginismus ដែលជា​ជំងឺ​មួយ ធ្វើ​ឲ្យ​ទ្វារមាស​ស្ត្រី​កន្ត្រាក់​ដោយ​ខ្លួនឯង​ក្នុងពេល​រួមភេទ​។

៥. អ្នក​មិនអាច​ទទួលបាន​ចំណុចកំពូល​
ការដែល​មិនអាច​ឈានដល់​ចំណុចកំពូល​នៃ​ការរួម​ភេទ ប្រហែលជា​អាច​ដោយសារតែ ការប្រើ​ថ្នាំ ជំងឺ​រ៉ាំរ៉ៃ ការ​ថប់​អារម្មណ៍ និង​កង្វះ​ការ​បរ​បោស​អង្អែល ព្រមទាំង​ការប្រែប្រួល អ័រម៉ូន​លើ​ស្ត្រី​ត្រៀម​រ៉ាំ​ង​រដូវ​៕ ដោយៈ health.com.kh