អាគារ​ខុន​ដូ​ចិន​កម្ពស់​ជាង​ដប់​ជាន់​មាន​អគ្គិភ​យ័​នៅ​ជាន់​ទី​១២ ​មិន​បណ្តាល​ឲ្យ​មាន​ជនរងគ្រោះ​ទេ​

302
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/​ព្រះសីហនុ​ ៖ ​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១១​កក្កដា​២០១៩ មាន​អគ្គិ​ភ​យ័​ឆេះ​ចេញពី​បន្ទប់​ជាន់​ទី​១២​ ក្នុង​អាគារ​កម្ពស់​ជាង​១០​ជាន់​មួយកន្លែង​ដែល​កំពុង​សាងសង់​ជិត​រួចរាល់​របស់​ក្រុមហ៊ុន​ជនជាតិ​ចិន នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​តាមផ្លូវ​ហួស​ពី​សណ្ឋាគារ​ខ្សាច់​ស មក​បន្តិច​។​

សមត្ថកិច្ច​ផ្នែក​ពន្លត់​អគ្គិ​ភ​យ័​ទាំង​នគរបាល​ និង​កងរាជអាវុធហត្ថ​បាន​អន្តរាគមន៍​ទៅ​ជួយ​ពន្លត់​ភ្លាមៗ​ដែរ មិន​បណ្តាល​ឲ្យ​ឆ​ម​លង​ឆេះ​រាលដាល​ដល់​បន្ទប់​ផ្សេងៗ​ទៀត​។​

​សមត្ថកិច្ច​ថា មិនមាន​មនុស្ស​រងគ្រោះថ្នាក់​អ្វី​ទេ និង​ថា​ដើមហេតុ​នៃ​អគ្គិ​ភ​យ័​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​អាច​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី។ រីឯ​ការ បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​ឆេះ​អាគារ​ខ្ពស់​នេះ សមត្ថកិច្ច​ប្រាប់ថា ដោយ​នៅក្នុង​អាគារ​នេះ​មាន​រៀបចំ​ប្រព​ន្ធ័​ទុយោ​ទឹក​សម្រាប់​ពន្លត់​អគ្គិ​ភ​យ័​នៅ​គ្រប់​ជាន់​ទាំងអស់ បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រតិបត្តិការ​ពន្លត់។ ក្នុងនោះ​សមត្ថកិច្ច​ជំនាញ​បាន​ប្រើ​បំពង់​អុក​សុី​ហ្ស៊ែ​ន​ឡើងទៅ​បាញ់​ទឹក​ពន្លត់​ដល់​ជាន់​ដែល​ឆេះ រហូត​រលត់​ជា​ស្ថាពរ​នៅពេល​បន្ទាប់​៕​B